កម្មករម្នាក់បានស្លាប់ និងជាង ៤០នាក់ផ្សេងទៀតរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គ្រោះថ្នាក់នោះកើតឡើងនៅពេលដែលឡានដឹកកម្មករចេញពីរោងចក្រត្រឡប់ទៅផ្ទះវិញ។ នៅពេលទៅដល់ចំណុចកើតហេតុមានម៉ូតូដួលនៅខាងមុខឡាន ហើយឡានចាប់ហ្វ្រាំងបន្ទាន់ទើបបណ្ដាលឲ្យឡាននោះក្រឡាប់តែម្ដង។
ស្ត្រីកម្មករ ដែលស្លាប់ក្នុងគ្រោះថ្នាក់នេះ ឈ្មោះ ព្រំ ឈឺន អាយុ ៣៦ ឆ្នាំ រស់នៅភូមិចារ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ចំណែកឯកម្មករដែលរងរបួសធ្ងន់ និងស្រាលផ្សេងទៀតត្រូវសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក និងមន្ទីរព្យាបាលឯកជន ក្នុងខេត្តកំពង់ឆ្នាំង និងខ្លះទៀតបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។