សមត្ថកិច្ចក្រុងភ្នំពេញបានបញ្ចូនជនសង្ស័យដែលជាជនជាតិ វៀតណាមទៅតុលាការនៅថ្ងៃទី១៨ ខែមិថុនាករណីជួញដូរគ្រឿនញ្ញៀនជាង ៣១គីឡូក្រាម។ អាស៊ីសេរីមិនទាន់មានព័ន៌មានថា ជនសង្ស័យនេះ ត្រូវបានតុលាការចោទប្រកាន់នៅថ្ងៃទេ ដោយសារតែមិនទាន់អាចទាក់ទងមន្រ្តីនាំពាក្យតុលាការបាន។ កាលពីថ្ងៃទី១៥ ខែមិថុនា កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបបទល្មើសគ្រៀងញៀន នៅក្នុងសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាជនជាតិវៀតណាម ឈ្មោះ ងូយិន ង៉ុកក្វី (Nguyen Ngoc Qui)។ ក្នុងនោះ សមត្ថកិច្ចបានរកឃើញសារធាតុញៀន សរុបជាង ៣១គីឡូក្រាម (៣១,៧០៥.០៦ក្រាម) ប្រភេទសារធាតុញៀនទាំងមានដូចជា កេតាមីន (Ketamine) អ៊ិចស្ដាស៊ី(MDMA) និង មេតំហ្វេតាមីន (ICE)។
ទាក់ទងនឹងការបង្ក្រាបបទល្មើសគ្រឿងញៀននេះដែរ កាលពីថ្ងៃទី១៨ ខែមិថុនាម្សិលមិញនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៥០នាក់ទូទាំងប្រទេស ដែលពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) រកឃើញថា យុទ្ធនាការប្រឆាំងគ្រឿងញៀននៅកម្ពុជា ដែលធ្វើតាំងពីដើមឆ្នាំ ២០១៧ មកនោះ មិនត្រឹមតែគ្មានប្រសិទ្ធភាពនោះទេ គឺថែមទាំងកើនការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយកាន់តែខ្លាំងថែមទៀតផង
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។