ទាហាន​ព្រំដែន​កម្ពុជា​-​ថៃ​ចំនួន​ ២៥​នាក់​ ចុះ​ល្បាត​ព្រំដែន​រួមគ្នា​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន

ដោយ អាស៊ីសេរី
2019-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ​ចំនួន​២៥​នាក់ បាន​ចុះ​ល្បាត​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​២ រួមគ្នា​ដើម្បី​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់ ការពារ​សន្តិសុខ​តាម​ព្រំដែន និង​បាន​ចុះទៅ​ត្រួតពិនិត្យ​ស្ថានភាព បង្គោល​សី​ម៉ា​ព្រំដែន​លេខ​២៧ ដែល​ស្ថិតនៅ​ភូមិ​ក្តិបថ្ម ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាល​ពីថ្ងៃ​ទី២៤ កក្កដា ២០១៩។
សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ​ចំនួន​២៥​នាក់ បាន​ចុះ​ល្បាត​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​២ រួមគ្នា​ដើម្បី​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់ ការពារ​សន្តិសុខ​តាម​ព្រំដែន និង​បាន​ចុះទៅ​ត្រួតពិនិត្យ​ស្ថានភាព បង្គោល​សី​ម៉ា​ព្រំដែន​លេខ​២៧ ដែល​ស្ថិតនៅ​ភូមិ​ក្តិបថ្ម ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ កាល​ពីថ្ងៃ​ទី២៤ កក្កដា ២០១៩។
រូប​គេហទំព័រ​អគ្គស្នងការ​នគរបាលជាតិ

សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ​ចំនួន​២៥​នាក់ បាន​ចុះ​ល្បាត​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​២ រួមគ្នា​ដើម្បី​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់ ការពារ​សន្តិសុខ​តាម​ព្រំដែន និង​បាន​ចុះទៅ​ត្រួត​ពិនិត្យ​ស្ថានភាព បង្គោល​សី​ម៉ា​ព្រំដែន​លេខ​២៧ ដែល​ស្ថិតនៅ​ភូមិ​ក្តិបថ្ម ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ជាប់​ដី​ថៃ​ក្នុងស្រុក​តាប្រាយ៉ា (Tapraya) ខេត្ត​ស្រះកែវ (Sakao)

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​ដឹង​ថា ការ​ចុះ​ល្បាត​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា គឺ​ស្របតាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំ គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុជា​-​ថៃ​លើក​ទី​២៧ កាលពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៤ ខែ​កក្កដា កន្លងទៅ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ។ ការ​ចុះ​ល្បាត​នេះ ដើម្បី​ទប់ស្កាត់​ការ​លប​លួច​កាប់​ឈើ​ខុសច្បាប់ ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ខុសច្បាប់។ កិច្ចប្រជុំ​នេះ​ភាគី​ទាំង​២​ក៏បាន ស្នើ​ឱ្យ​មានការ​ទំនាក់ទំនង និង​ផ្ដល់​ព័ត៌មាន​ទៅវិញទៅមក​ឱ្យ​ដឹង​ជាមុន ប្រសិនបើ​មានការ​អនុវត្ត​ហោះហើរ​លើ​ដែនអាកាស​ល្បាត​តាម​ព្រំដែន។

ខេត្ត​បន្ទាយមានជ័យ​មាន​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ប្រវែង ១៥៣​គីឡូម៉ែត្រ និង​មាន​បង្គោល​ព្រំដែន​ចំនួន​ ២៥​បង្គោល ដោយ​ចាប់ពី​បង្គោល​លេខ ២៧ ដល់​បង្គោល​ព្រំដែន​លេខ​៥១។ ក្នុង​នោះ​បង្គោល​ដែល​បាន​ឯកភាព​គ្នា​ចំនួន ១៤​បង្គោល និង​មិនទាន់​ឯកភាព​គ្នា​ចំនួន ១១​បង្គោល ហើយ​បង្គោល​ដែល​បាត់​រូបរាង​ចំនួន ៤​បង្គោល​ខណ្ឌសីមា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល