សម្ដេច​ម៉ែ​ និង​ព្រះ​មហាក្សត្រ​​ យាង​មក​ដល់​កម្ពុជា​វិញ​បន្ទាប់​ពី​ទទួល​​គ្រឿង​ឥស្សរិយយស​ពី​ប្រទេស​ចិន

ព្រះ​មហាក្សត្រ​​ និង​សម្ដេច​ម៉ែ​ មុនីនាថ សីហនុ​ បាន​យាង​មក​ដល់​កម្ពុជា​វិញ​​ហើយ​ បន្ទាប់​ពី​បាន​គង់​នៅពិនិត្យ​​​ព្រះរាជ​សុខភាព​ និង​ព្យាបាល​ព្រះរោគ​នៅ​​ប្រទេស​ចិន អស់​រយៈពេល ​១​ខែ​​។​

ព្រះ​មហាក្សត្រ​ និង​សម្ដេច​ម៉ែ​ បាន​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃទី​៦ តុលា​ ដើម្បី​ទៅ​ពិនិត្យ​ព្រះ​សុខ​ភាព​ជា​លើក​ទី​ពី​នៅ​​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន​ប្រជាមានិត។​

ក្នុង​​អំឡុង​ពេល​គង់​នៅ​ក្នុង​ប្រទេស​ចិន​នោះ ​ព្រះ​អង្គ​ក៏បាន​យាង​បំពេញ​ព្រះរាជ​ទស្សន​កិច្ច​ នៅ​ក្នុង​ខេត្ត​​សានស៊ី​ (Shanxi) និង​បាន​យាង​ទៅ​តំបន់​សេដ្ឋកិច្ច​ និង​វប្បធម៌ ​នៅ​ក្នុង​ខេត្ត​​សានស៊ី​ នោះ​ដែរ។​

ក្រៅ​ពី​យាង​ទៅ​ខេត្ត​សានស៊ី​ ​សម្ដេច​ម៉ែ​ ​ត្រូវ​បានលោក​ប្រធានាធិបតី​ចិន គឺ​លោក​ ស៊ី ជិនពីង (Xi Jing Ping) ​ថ្វាយ​គ្រឿង​ឥស្សរិយយស​ តំណាង​ឱ្យ​ «​មិត្តភាព​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន» ដល់​ព្រះ​អង្គផង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។