ប្រជាពលរដ្ឋមួយចំនួន នាំគ្នាចែកចាយរូបថត និងរូបភាពវីដេអូរបស់បណ្ឌិត កែម ឡី កាលនៅមានជីវិត ព្រមទាំងទស្សនៈរបស់លោកព្រោងព្រាត នៅតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ដើម្បីរំលឹកវីរភាព និងរំលឹកគុណព្រមទាំងទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី ដែលពួកគេចាត់ទុកថា ជាវីរបុរសរបស់ជាតិខ្មែរទាំងមូល។ ក្រុមយុវជន និងពលរដ្ឋខ្លះ ស្នើសុំ ថា រដ្ឋាភិបាលគួរតែលើកផ្ទាំងស្លាកទ្រឹស្ដីរបស់លោកបណ្ឌិត កែម ឡី ឲ្យបានធំៗ នៅតាមទីសាធារណៈផងដែរ។
តើពលរដ្ឋ មានអារម្មណ៍បែបណា និងបានធ្វើសកម្មភាពអ្វីខ្លះ តាមបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីរំលឹកវីរភាពបណ្ឌិត កែម ឡី?
យុវជនរស់នៅខេត្តតាកែវ លោក ខាន់ ភូមិន្ទ ដែលកំពុងទន្ទឹងរង់ចាំមើលយុត្តិធម៌ ក្នុងខួប ៤ឆ្នាំនេះ និយាយថា លោកស្គាល់លោកបណ្ឌិត កែម ឡី តាមរយៈការវិភាគនយោបាយ សង្គម និងការហ៊ាននិយាយការពិត តាមប្រព័ន្ធផ្សព្វផ្សាយ។ លោក តែងកោតសរសើរពីវីរភាពក្នុងការបញ្ចេញមតិរបស់លោកបណ្ឌិត កែម ឡី ដោយសារ ការនិយាយប្រកបដោយការពិត និងមានភស្តុតាងច្បាស់លាស់។ ទន្ទឹមនឹងគ្នាននេះ លោកសប្បាយចិត្ត ពេលឃើញយុវជនជំនាន់ក្រោយ និងក្រុមកូនសិស្សរបស់បណ្ឌិត កែម ឡី ហ៊ាននិយាយការពិត បន្តពីលោកបណ្ឌិត៖ «
ភរិយាយុវជនកែមឡី និយម លោក គង់ រ៉ៃយ៉ា ដែលមានឈាមជ័រជាខ្មែរកម្ពុជាក្រោម រស់នៅរាជធានីភ្នំពេញ លោកស្រី សុខ ស្រីនិច និយាយថា ដើម្បីជាការគោរព និងដឹងគុណដល់លោកបណ្ឌិត ដែលតែងជួយបញ្ចេញមតិយោបល់ដល់សង្គម លោកស្រី តែងប្ដូររូបថតលោកបណ្ឌិត កែម ឡី នៅលើប៊្រូហ្វាលហ្វេសប៊ុក (Facebook) នៅកំឡុងខួបមរណភាពលោកបណ្ឌិត កែម ឡី។ លោកស្រី រំលឹកថា កាលពីឆ្នាំ២០១៩ ក្នុងខួបមរណភាព ៣ឆ្នាំ គ្រួសារលោកស្រី នាំគ្នាបោះពុម្ពទ្រឹស្ដីនិងរូបថត លោកបណ្ឌិត កែម ឡី នៅលើអាវយឺត រាប់រយអាវ ដើម្បីលក់ និងជាការគោរពដឹងគុណ រួមទាំងផ្សព្វផ្សាយទស្សនៈបណ្ឌិត កែម ឡី តែត្រូវរដ្ឋាភិបាលចោទថា ញុះញង់ និងចាប់ខ្លួនប្ដីលោកស្រី គឺយុវជន គង់ រ៉ៃយ៉ា យកទៅឃុំខ្លួនជិតមួយឆ្នាំ។ យុវតីកើតនៅកម្ពុជាក្រោមរូបនេះ សោកស្ដាយ ចំពោះទង្វើអាជ្ញាធរ ក្នុងការចាប់ខ្លួន លោក គង់ រ៉ៃយ៉ា និងភាពអយុត្តិធម៌ នៃឃាតកម្មបណ្ឌិត កែម ឡី៖ «
ពលរដ្ឋម្នាក់ទៀត រស់នៅខេត្តកំពត គឺ លោកស្រី មុំ សំបូរ ក៏តែងតែបង្ហោះសារ តាមហ្វេសប៊ុក ដើម្បីរំលឹកគុណបណ្ឌិត កែម ឡី ដែរ។ លោកស្រី ស្ញប់ស្ញែងបណ្ឌិត កែម ឡី ដោយសារហ៊ាននិយាយការពិត តាមប្រព័ន្ធផ្សព្វផ្សាយ។ លោកស្រី ស្នើសុំឲ្យរដ្ឋាភិបាលពិចារណាលើកផ្ទាំងទស្សនៈទានល្អៗ របស់បណ្ឌិត កែម ឡី តាមទីសាធារណៈ៖ «
ក្រៅពីពលរដ្ឋ គណបក្សនយោបាយ ក៏បានបង្ហោះសារ រំលឹកគុណបណ្ឌិត កែម ឡី ដែរ។ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ប្រាប់ថា គណបក្សបានបង្ហោះគោលនយោបាយ១០ចំណុច របស់លោកបណ្ឌិត កែម ឡី រួចរាល់ហើយ ខណៈថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏គ្រោងនឹងទៅដាក់កម្រងផ្កានៅផ្នូរលោកបណ្ឌិត នៅថ្ងៃទី១០ កក្កដា។
មន្ត្រីនាំពាក្យរូបនេះ ប្រាប់ថា ឆ្នាំនេះ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនទៅដាក់កម្រងផ្កា នៅស្ដុបបូកគោ ដូចឆ្នាំមុនទេ ព្រោះមិនចង់ឲ្យមានការរារាំងពីអាជ្ញាធរ។ តែយ៉ាងណា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែទាមទារយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី ។ គណបក្សនេះ ប្ដេជ្ញាថា បើនៅថ្ងៃអនាគតអាចដឹកនាំរដ្ឋាភិបាល នឹងធ្វើប្រជាមតិ ស្នើសុំដាក់ថ្ងៃទី១០កក្កដា ជាទិវាបញ្ចេញមតិសាធារណៈ៖ «
ក្រៅពីការធ្វើសកម្មភាពនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ពលរដ្ឋ ក៏នាំគ្នាទៅផ្នូរលោកបណ្ឌិត កែម ឡី គោរពវិញ្ញាណក្ខន្ធលោកជាបន្តបន្ទាប់ដែរ។ បងស្រីរបស់ លោកបណ្ឌិត កែម ឡី គឺអ្នកស្រី កែម ថាវី ប្រាប់ថា អ្នកគោរព ស្រលាញ់ លោកបណ្ឌិត កែម ឡី បានចូលមកគោរពវិញ្ញាណក្ខន្ធ មិនសូវដាច់ទេ ចាប់តាំងពីដើមខែកក្កដាមក។
អ្នកស្រីប្រាប់ថា ក្រុមគ្រួសារនឹងធ្វើបុណ្យខួប ៤ឆ្នាំ ឧទ្ទិសជូន លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ កក្កដា ដោយនិមន្តព្រះសង្ឃ រាប់បាត្រនៅផ្នូរលោកបណ្ឌិត។ អ្នកស្រី អំពាវនាវឲ្យអ្នកគោរពស្រលាញ់ លោកបណ្ឌិត កែម ឡី ចូលរួមពិធីបុណ្យខួប ៤ឆ្នាំ នៅស្រុកកំណើត ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់៖ «
ខ្មាន់កាំភ្លើង បានបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី កាលព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ស្ដុបបូកគោ ក្នុងទីក្រុងភ្នំពេញ។ ក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលសង្គមថា ៤ឆ្នាំមកនេះ អាជ្ញាធរមិនទាន់ បានផ្ដល់យុត្តិធម៌ ដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ឡើយ។ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងមន្ត្រីរាជការ សិស្សនិស្សិត និងព្រះសង្ឃជាដើម នៅតែរន្ធត់ សោកស្ដាយនិងគោរពស្រលាញ់ដល់វីរភាពរបស់លោកបណ្ឌិត កែម ឡី ម៉្លោះហើយទើបនៅតែមានសកម្មភាពនានាដើម្បីចូលរួមបន្តទាមទាររកយុត្តិធម៌ជូនបណ្ឌិត កែម ឡី ស្ទើរគ្រប់ទីកន្លែងទាំងក្នុងប្រទេសកម្ពុជា និងនៅឯក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។