មន្ត្រី​ទូត​អាមេរិក​ថា កំពុង​សហការ​ជាមួយ​អាជ្ញាធរ ករណី​ធ្លាក់​ដង​ស្ទូច​លើ​បុគ្គលិក​ខ្លួន

ដោយ អូន ភាព
2020.02.05
ផាទ្រីក ម័រហ្វី វង្ស ពិសេន ៦២២ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក ផាទ្រីក ម័រហ្វី (Patrick Murphy) (ឆ្វេង) ក្នុងជំនួប​ជាមួយ​​អគ្គ​មេបញ្ជាការ នៃ​កង​យោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន។
Photo courtesy of US Embassy Phnom Penh

មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បញ្ជាក់​ថា ស្ថានទូត​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ក្រុងភ្នំពេញ ដើម្បី​ស៊ើបអង្កេត​ទៅលើ​ការ​ធ្លាក់​ដង​ស្ទូច នៃ​សំណង់​អគារ​ខុនដូ​មួយ ដែល​បាន​ធ្វើ​ឱ្យ​រង​របួស​បុគ្គលិក​ស្ថានទូត​ម្នាក់ និង​ខូចខាត​រថយន្ត​មួយ​គ្រឿង។

អភិបាលក្រុង​ភ្នំពេញ​លោក ឃួង ស្រេង បាន​ប្រាប់​អាស៊ីសេរី​ថា ហេតុការណ៍​បាក់ដង​ស្ទូច​នេះ បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កុម្ភ​: ម្សិលមិញ​នេះ នៅ​សំណង់​អគារ​ខុនដូ​មួយ​កន្លែង ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន។

លោក​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ឃាត់ខ្លួន​មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ និង​ខ្មែរ​ម្នាក់ទៀត ដើម្បី​សាកសួរ​អំពី​មូលហេតុ​នៃ​ការ​ធ្លាក់​ដង​ស្ទូច​នេះ​។ ប៉ុន្តែ​លោក​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ថា តើ​អគារ​សំណង់​ខុនដូ​នេះ​ជា​របស់​នរណា​ទេ។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​អ្នកស្រី អេមីលី ហ្សីប៊ើក (Emily Zeeberg) បាន​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា ស្ថានទូត​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ក្រុងភ្នំពេញ​ក្នុង​ការ​ស៊ើបអង្កេត​អំពី​ហេតុការណ៍​នៃ​ការ​ធ្លាក់​ដង​ស្ទូច​នេះ​។ នេះ​មិនមែន​ជា​ករណី​ដំបូង​ទេ ដែល​ការដ្ឋាន​សំណង់​ធ្វេសប្រហែស បណ្ដាល​ឱ្យ​ធ្លាក់​សម្ភារៈ លើ​អ្នកដំណើរ​បណ្ដាល​ឱ្យ​ខូចខាត​រថយន្ត និង​បាន​បណ្ដាល​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។