អាមេរិក​ផ្ដល់​ជំនួយ​មនុស្សធម៌ ៦​សែន​ដុល្លារ​បន្ថែម​ដល់​កម្ពុជា ដោះស្រាយ​គ្រោះ​ទឹក​ជំនន់

ដោយ មាន​ ឫទ្ធិ
2020-11-25
Share
ផាទ្រីក ម័រហ្វី ហ៊ុន សែន ៦២២ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី ប្រចាំ​នៅ​កម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) (ឆ្វេង) ​ជួបពិភាក្សា​ការងារ​ជា​លើកដំបូង​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៩។
រូប​ពី​ហ៊្វេសប៊ុក លោក ហ៊ុន សែន

សហរដ្ឋអាមេរិក ផ្តល់​ជំនួយ​មនុស្សធម៌​បន្ថែមចំនួន ៦​សែន​ដុល្លារ សម្រាប់​ការ​ឆ្លើយតប​នឹង​គ្រោះ​ទឹកជំនន់​នៅ​កម្ពុជា​។ ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​នេះ ធ្វើឡើង​តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) ជួយ​ដល់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) ដើម្បី​ផ្តល់​ជំនួយ​ក្នុង​គ្រា​បន្ទាន់ ដល់​ពលរដ្ឋ​ចំនួន​ជិត ៤​ពាន់​គ្រួសារ​។

ជំនួយ​មនុស្សធម៌​នេះ គឺជា​ជំនួយ​បន្ថែម​ទៅលើ​ទឹកប្រាក់ ១​សែន​ដុល្លារ ដែល​សហរដ្ឋអាមេរិក បាន​ផ្ដល់​ជំនួយ​ដំបូង​ដល់​អង្គការ​នេះ បន្ទាប់ពី​មាន​គ្រោះ​ទឹកជំនន់​ភ្លាម​នៅ​កម្ពុជា ដើម្បី​ចែកចាយ​ស្បៀង​ជាបន្ទាន់​ដល់​ពលរដ្ឋ​ជាង ២​ពាន់​៥​រយ គ្រួសារ ក្នុង​តំបន់​រងគ្រោះ​ខ្លាំង​ជាងគេ​ក្នុង​ខេត្ត​ពោធិ៍សាត់​។

ឯកអគ្គរដ្ឋទូត​អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក នឹង​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ថែម​ទៀត ក្នុង​ស្មារតី​សាមគ្គីភាព​ជាមួយ​សហគមន៍​រងគ្រោះ​ដោយសារ​ទឹកជំនន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល