អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​គាំទ្រ​វិធានការ​ចំពោះ​អ្នក​រស់​នៅ​លើ​ទឹក​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ

ដោយ សេក បណ្ឌិត
2021-06-10
Share
អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​គាំទ្រ​វិធានការ​ចំពោះ​អ្នក​រស់​នៅ​លើ​ទឹក​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ ផ្ទះ​បណ្ដែតទឹក​នៅ​តាម​ដងទន្លេ​ នារាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី១០ មិថុនា ២០២១។
Photo Provided

ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បញ្ចេញមតិ​ចម្រុះ​ជុំវិញ​វិធានការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចំពោះ​អ្នក​រស់នៅ​លើ ទឹក​ទន្លេសាប​ក្នុង​រាជធានី​ភ្នំពេញ។

អ្នកខ្លះ បង្ហាញ​ការ​ជឿជាក់​លើ​វិធាន​នេះថា អាច​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ​អ្នកខ្លះ​ទៀត មិន​មាន​ជំនឿថា​៖ អាជ្ញាធរ​នឹង​អនុវត្ត​បាន​ជោគជ័យ​នោះ​ឡើយ ព្រោះ​អ្នក​រស់នៅ​លើទឹក​នោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ដែល​រស់នៅ​លើទឹក​ចាក់គ្រឹះ​យូរ​ឆ្នាំ​មក​ហើយ ខណៈ​ប្រទេស​វៀតណាម​កំពុង​មាន​ឥទ្ធិពល​លើ​ថ្នាក់ដឹកនាំ​របស់​កម្ពុជា​បច្ចុប្បន្ន។ ពួកគេ​ដាក់​ការ​សង្ស័យ​ថា វិធានការ​នេះ អាច​ជា​ល្បិច​ដដែលៗ​របស់​អាជ្ញាធរ​លោក ហ៊ុន សែន ដើម្បី​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​សិទ្ធិ​រស់នៅ​ស្របច្បាប់​ដល់​ជនជាតិ​វៀតណាម​ទាំងនោះ ស្រប​តាម​សំណើ​របស់​មេដឹកនាំ​វៀតណាម។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ភាគ​ច្រើន​មិនសូវ​ចាប់អារម្មណ៍​រឿង​ផល​ប៉ះពាល់​បរិស្ថាន​ប៉ុន្មាន​នោះ​ទេ ដោយ​ពួកគាត់​នាំគ្នា​ផ្ដោត​តែ ទៅលើ​វិធានការ​របស់​អាជ្ញាធរ​ថា តើ​អាច​អនុវត្ត​បាន​ជោគជ័យ ដូច​ការ​បណ្តេញ​ប្រជាពលរដ្ឋ នៅ​តំបន់​បុរីកីឡា តំបន់​បឹងកក់ ប៊ុលឌីង និង​តំបន់​សំបុកចាប ក្នុង​រាជធានី​ភ្នំពេញ កន្លង​នោះ ឬ​យ៉ាងណា?

អ្នក​ខ្លះទៀត បាន​ចាប់អារម្មណ៍​លើ​ករណី​ជនជាតិ​វៀតណាម​ទាំងនោះ មក​រស់​នៅ​លើ​ទឹកដី​កម្ពុជា​បាន​ដោយ​សេរី ដែល​ខុសគ្នា​ឆ្ងាយ​ពី​ស្ថានភាព​ពលរដ្ឋ​ខ្មែរ រស់នៅ​ក្នុង​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុង​គ្រប់គ្រង​ដោយ​វៀតណាម​នោះ។

ចំណែក​អ្នកខ្លះ​ទៀត​ថា ជនជាតិ​វៀតណាម បាន​មក​ដណ្តើម​មុខរបរ និង​ប្រើប្រាស់ ឬ​ទាញ​យក​យក​ផល​ពី​ធនធានធម្មជាតិ​របស់​ខ្មែរ​យ៉ាង​គំហុក និង​បែប​អានាធិបតេយ្យ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ចន្ទ ផល្លា (Chan Phalla) បាន​សរសេរ ឬ Comment រិះគន់ ជុំវិញ​រឿង​នេះ​ថា​៖ «យួន ​(ជនជាតិ​វៀតណាម​) បាន​មក​ដណ្តើម​ឆ្នាំងបាយ​ខ្មែរ​ម្ចាស់​បឹង​ទន្លេសាប​យូរណាស់​មក​ហើយ ល្មម​ដល់ពេល​ត្រឡប់​ទៅ​ស្រុក​យួន (វៀតណាម​) វិញ​ហើយ មក​រស់នៅ​អោយ​ពេញ​បឹង​ទន្លេ រកតែ​ខ្មែរ​ជា​ម្ចាស់​ស្រុក ទៅ​នេសាទ រឺ​ទៅ​កំសាន្ត មិន​បាន​សោះ​…» ។​

ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ទៀត ឈ្មោះ អ៊ឹម ភរណី បាន​ផុស​រូប​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ទូក​នេសាទ​ដូច​ម្រាមដៃ និង​ផ្ទះ​បណ្តែត​លើទឹក​ទន្លេ។

ភ្ជាប់​ជាមួយនឹង​រូបភាព​ទាំងនេះ អ៊ឹម ភរណី សរសេរ​អធិប្បាយ បែប​ឌឺដង ជា​ពាក្យ​កាព្យ ផង ជុំវិញ​ជនជាតិ​វៀតណាម រស់នៅ​លើទឹក​ទន្លេ​ស្រុក​ខ្មែរ​ដែរ​ថា​៖ «​បង​ឈរ​លើ​ស្ពាន សម្លឹង​ផ្ទះ​ពៅ លឺ​ថា​ពាល​ពៅ នឹង​ត្រូវ​ចាកចេញ លោក​និយាយ​មែន ឬ​គ្រាន់​ថា​លេង ទ្រូង​បង​ចំបែង សែន​នៅ​អាល័យ​។ បើ​អូន​ឡើង​គោក មក​នៅ​នឹង​បង ដី​ទួល​ជាយក្រុង បង​ត្រៀម​ជូន​ថ្លៃ ពុក​អូន​ពុក​បង ចំណង​និស្ស័យ មិត្តភាព​ប្រពៃ​ដង​កេត​ម៉ឺន​ឆ្នាំ។ បើ​ដក​យុថ្កា បណ្តែត​តាម​ទឹក នុះ​បង​រលឹក​នឹក​ដល់​គូកម្ម​ស្វាយ​មួយ​ពីរ​នាក់ ស៊ី​ដា​ផ្តាច់​កម្ម ទឹកភ្នែក​រហាម កម្ម​ព្រោះ​អូន​ព្រឿង។ Comment ឆ្លើយ​តប​នឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ អ៊ឹម ភរណី នេះ! ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សង្ឃឹម ថ្ងៃមួយ បាន​សរសេរថា​៖ «​បើ​បាន​ចាកចេញ​មែន វា​ជា​រឿង​ប្រវត្តិសាស្ត្រ​ហើយ​…» ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ប្រសើរ មករា បាន​សរសេរ​តប​ដែរ​ថា​៖ «​ខ្ញុំ​មិន​ជឿ​ថា រដ្ឋ​ហ៊ាន​ដេញ​ពួកវា​…(​គេ​) ទៅ​ស្រុក​ហើយ​វា (គេ) ព្រម​ចេញ​ទៅ​ទេ ចាំ​៣១ កុម្ភៈ​ទៅ»។

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ជាង មែន (Cheang Man) បាន​ចូលរួម​យោបល់​ដែរ​ថា​៖ «​មិន​សង្ឃឹម​ទេ ព្រោះថា​គ្រាន់តែ​ទូត​វា​ (​វៀតណាម​) មាន​ប្រតិកម្ម​ភ្លាម​បែរជា​ថា​ពិចារណា​សិន​…»

ពាក់ព័ន្ធ​រឿង​បរិស្ថាន​វិញ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សេង អាន ង៉ូវ (Seng Ann Ngauv) បាន Comment តប​ថា​៖ លោក ភរណី​…!! បើ​ប្រមូល​ស្បោង និង​ខោ​ទឹកនោម មិន​តិច​ជាង​មួយរយ​ (100) ​តោន​នោះ​ទេ​។ ពីរ​មុខ​នេះ ខ្ញុំ​ប្រទះឃើញ​សឹង​រាល់ថ្ងៃ។

រីឯ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ស៊ីងហឺ ឡុង (Singheu Log) បាន​Comment តប​បែប​ឌឺដង​ជុំវិញ​វិញ​រឿង​នេះ​ដែរ​ថា​៖ «អូន​ព្រឿង​ទៅណា​កើត បើ​មិន​ទាន់​បាន​គ្រប់គ្រង​ទាំងអស់​ផង បង»

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សុខុម ស (Sokhom Sor) សរសេរ តប​ដោយ​ខ្លី​បែប​ឌឺដង​ថា​៖ «សង្ឃឹម​ថ្ងៃ​មួយ បង​និង​រូប​អូន បានជា​គូគ្រង លើ​ដី​គោក​ហើយ​»

ដោយឡែក​ម្ចាស់​គណនី​ហ្វេសប៊ុក មួយ​ទៀត​ឈ្មោះ បូណា (BoNa) ក៏បាន​ផុស​រូប​ដែល​បង្ហាញ​ពី​ទិដ្ឋភាព ទូ​នេសាទ​ដូច​ម្រាមដៃ និង​ផ្ទះ​បណ្តែត​លើទឹក​ទន្លេ ដោយ​សរសេរ​អធិប្បាយ មក​ជា​មួយ​ផង​ថា​៖ «​គាំទ្រ​ចំណាត់ការ​របស់​សាលាក្រុង ហើយក៏​មិនមែន​ជា​រឿង​ដែល​ត្រូវ​មក​ធ្វើការ​ប្ដេជ្ញា​នោះ​ទេ វា​ជា​ភារ​:​កិច្ច​របស់​អស់លោក​ក្នុងនាម​ជា​អ្នក​ដឹកនាំ ។ ម្យ៉ាងទៀត​ ត្រូវធ្វើ​សក្ខីកម្ម ឲ្យ​បាន​ច្បាស់​ថា​ជនជាតិ​ទាំងនោះ​ជា​អន្តោប្រវេសន៍​ខុសច្បាប់​ឬ​យ៉ាងណា? ហើយក៏​សុំ​គាំទ្រ​ឲ្យ​មាន​ចំណាត់ការ​ទូទាំង​ប្រទេស​ផង​ដែរ​»។

Comment តប នឹង​ទស្សនៈ​របស់ សុខុម ស (Sokhom Sor)! ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ជ័យ សាឡុង (Chey Salong) សរសេរ​ថា​៖ «​ធ្វើ​លក្ខណៈ​ក្តៅ​ដូច​ប៊ូង​និង​បឹងកក់​បាន​ទៅរួច​!»។

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សុខ រដ្ឋា (Sok Ratha) Comment ដែរ​ថា​៖ «​ប្រសិនបើ​ជនជាតិ​វៀតណាម​មិន​ឡើងគោក ឬ​មិន​ទៅ​ស្រុក​គេ​វិញ តើ​បងប្អូន​ខ្មែរ​គួរ​ធ្វើ​បែប​ណា​? បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​វៀតណាម​ជិះជាន់​ខ្លាំង​ណាស់ ឬ​បងប្អូន​ខ្មែរ​ដេកចាំ​មើល​ឱ្យ​គេ​ជិះជាន់ ឱ្យ​គេ​ធ្វើ​អ្វី​តាមចិត្ត​ទៀត​? រង់ចាំ​មើល​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​ទាំងអស់គ្នា​ម្ចាស់​គណនី ហ្វេសប៊ុក​ឈ្មោះ ផន បញ្ញា (Phorn Phana) សរសេរ​ឲ្យ​ដឹង​ថា៖ «សមាគម​ខ្មែរ​-​វៀតណាម​នៅ​កម្ពុជា មួយ​ពាន់​ (១០០០) គ្រួសារ​បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​សាលារាជធានី​ភ្នំពេញ ឱ្យ​រក​ទីតាំង​ណាមួយ​សមស្រប​ដើម្បី​ពួកគេ​ប្រកប​របរ​ចិញ្ចឹម​ត្រី។ នេះ​ជា​ល្បិច​ដដែលៗ បែប​មិន​ខុសពី​ដី​ ៤០ហិកតារ និង​អ្នក​រស់​នៅ​លើទឹក​បឹង​ទន្លេសាប​នៅ​កំពង់ឆ្នាំង​នោះ​ទេ»

អាជ្ញាធរ​របប​លោក ហ៊ុន សែន រង​ការ​រិះគន់​ថា តែង​មិន​ហ៊ាន​ប្រើ​វិធានការ​ក្តៅ​ក្នុង​ការ​ជម្លៀស​ពលរដ្ឋ​វៀតណាម​ដែល​សង្ស័យ​ថា​រស់នៅ​ខុសច្បាប់​លើ​បឹង​ទន្លេសាប​ជា​យូរ​ឆ្នាំ​មក​ហើយ​ចេញ​ពី​កម្ពុជា​។ ផ្ទុយ​ទៅ​វិញ ក្នុង​រឿង​ជម្លោះដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក​វិញ អាជ្ញាធរ ឬ​ក្រុមហ៊ុន​តែង​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​មក​បាញ់រះ និង​បង្ក្រាប​យ៉ាង​ចាស់ដៃ​លើ​ពលរដ្ឋ​ខ្លួនឯង ជាក់ស្តែង​ដូច​ករណី​ចុងក្រោយ​នៅ​ភូមិ​ទួលព្រេច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

ប៊ុនលាភ
ប៊ុនលាភ says:
Jun 11, 2021 05:36 AM

សូមអបអរនូវចំណាត់ការនេះ
ប៉ន្តែ ចំពោះវៀតណាមដែលរសនៅតាមច្រាំង និងលើទឹកនោះមានអន្តរាគមន៍ដូចជាៈ
ទូតវៀតណាម នៅខ្មែរអន្តរាគមន៍
រដ្ឋមន្រ្តីការបរទេសវៀតណាម បានសំណូមពរ រដ្ខមន្ត្រីការបរទេសខ្មែរ អោយខ្មែពិចារណាស្របតាមច្បាប់សម្រាប់ជនជាតិវៀតណាមទាំងនោះ (ច្បាប់ភូមិបាល ស្តីពីការកាន់កាប់)។
រដ្ឋាភិបាលវៀតណាមយកស្នាមមេដៃ រាប់ពាន់នាក់នៅកម្ពុជាក្រោម សុំរដ្ឋាភិបាលខ្មែរពិចារណា ជាដើម។
ចុះប្រជាពលរដ្ឋខែ្មរ និង ខ្មែរ ឥស្លាម ដែលរសនៅដែរនោះ នឹងទទួលបានភាពស្មើគ្នាជាមួយពលរដ្ខវៀតណាមទាំនោះដែរឬយ៉ាងណា?
ខ្ញុំសង្កេតឃើញថាការបណ្តេញនេះនៅមុនពេលបោះឆ្នាត ឬក៏ជានយោបាយមួយសម្រាប់យកពួកគាត់ទៅលើគោគ ដើម្បីក្លាយជាពលរដ្ឋស្របច្បាប់សម្រាប់ចូលរួមបោះឆ្នោត? នេះខ្ញុំគ្រាន់តែឆ្ងល់ទេ និងសំណូមពរដល់រដ្ឋាភិបាល មេត្តាចាត់ចែងដោយ សមធម៌ គិតគួរផលប្រយោជន៍ជាតិជាជាងបរទេស។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល