សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ផ្ទុះ​ធុង​ហ្គាស​នៅ​ភ្នំពេញ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់ និង​របួស ជិត​១០​នាក់

ដោយ ហេង រស្មី
2020.07.18
ស ថេត ៦២២ ស្នងការ​នគរបាល​រាជធានីភ្នំពេញ លោក ស ថេត។
រូប​ពី​ហ្វេសប៊ុក លោក ស ថេត

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ផ្ទុះ​ធុង​ហ្គាស​នៅ​ភ្នំពេញ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់ និង​របួស ជិត​១០​នាក់

ក្រុម​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ផ្ទុះ​ធុង​ហ្គាស បណ្តាល​ឱ្យ​មនុស្ស​ចំនួន ៤​នាក់​ស្លាប់ និង រង​របួស​ចំនួន ៥ នាក់​។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​ជនរងគ្រោះ​ស្លាប់ មាន​ក្មេង​ស្រី​ម្នាក់​អាយុ​ប្រមាណ ៨ ឆ្នាំ ជា​កូន​របស់​ម្ចាស់ផ្ទះ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ស ថេត ប្រាប់​អាស៊ីសេរី​ថា ហេតុការណ៍​នេះ​បាន​កើតមានឡើង​នៅ​វេលា​ម៉ោង ៥ ល្ងាច កាលពី​ថ្ងៃ​ទី​១៨ នៅផ្ទះ​លក់​ធុង​ហ្គាស​មួយ​កន្លែង មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣ សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ​។ ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​មិនទាន់​ដឹង​មូល ហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ផ្ទុះ​ធុង​ហ្គាស​នោះ​ទេ៖ «ចាំ មើល​ស្អែក យើង​ស៊ើប​មើលថា តើ​បណ្តាល​មកពី​មូលហេតុ​អ្វី។ តាមពិត​មកពី​ការ​ធ្វេសប្រហែស​ហើយ តាម​ខ្ញុំ​គិត​មើល​ទេ​។ ខ្ញុំ​មិនទាន់​ហ៊ាន អត្តនោម័តិ ទេ។ គ្រាន់តែ​ថា កន្លងទៅ​សមត្ថកិច្ច​យើង​បាន​ចុះទៅ​ណែនាំ​ហើយ។ ពេលខ្លះ​ក៏​គាត់​យកចិត្ត​ទុក ដាក់​ពេលខ្លះ​ក៏​គាត់​ភ្លេច​ក៏​មិនដឹង»

លោក ស ថេត បាន​បញ្ជាក់​ទៀត​ថា ជនរងគ្រោះ​ដែល​ស្លាប់ និង​រងរបួស​ជា​ម្ចាស់​ផ្ទះ​នៅ​កន្លែង​កើត​ហេតុ និង​កម្មករ​ដែល​កំពុង​ធ្វើ​ការ​នៅ​កន្លែង​នោះ។

ក្មេងប្រុស​ម្នាក់​កូន​ម្ចាស់ផ្ទះ​ដែល​មាន​ស្នាមរបួស​ពេល​ខ្លួន ដោយសារ​ភ្លើង​ឆេះ​និយាយ​ប្រាប់​ថា ធុង​ហ្គាស​បាន​ផ្ទុះ​ដោយ​ខ្លួនឯង​គ្មាន​អ្នកណា​លួច​ដុត​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។