លោក ហ៊ុន សែន ស្នើ​កាត់​ដី​ខេត្ត​កណ្ដាល ៣០២​ហិកតារ​ឱ្យ​រាជធានី​ភ្នំពេញ​គ្រប់គ្រង

ដោយ អាស៊ីសេរី
2020-10-25
Share
គង់ សោភ័ណ្ឌ ៩២២ អភិបាលខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ។
រូប​ហ្វេសប៊ុក

ផ្ទៃដី​ខេត្ត​កណ្ដាល​ជាង​៣០០​ហិកតារ​ត្រូវ​កាត់​ចូល​ឱ្យ​រាជធានី​ភ្នំពេញ​គ្រប់គ្រង​។ អភិបាលខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៥ ខែ​តុលា​ថា ក្រុម​ជំនាញ​បាន​ចុះ​សិក្សា និង​វាស់វែង​តំបន់​ដែល​ត្រូវ​កាត់​ចូល​រាជធានី​ភ្នំពេញ​រួចហើយ​។ លោក​បញ្ជាក់​ថា ទោះបីជា រដ្ឋាភិបាល​មាន​ការ​កែសម្រួល​ព្រំប្រទល់​ថ្មី​បែបនេះ​ក្ដី ប៉ុន្តែ​មិន​ប៉ះពាល់​អគារ​សាលាខេត្ត​កណ្ដាល​សព្វថ្ងៃ​នេះ​ទេ។

ការ​បញ្ជាក់​បែបនេះ​របស់​អភិបាលខេត្ត​កណ្ដាល ក្រោយ​មាន​លិខិត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​​១៣ ខែ​តុលា ស្នើ​ទៅ​ប្រមុខ​រដ្ឋស្តីទី​កែសម្រួល​ដី​នៅ​ព្រំប្រទល់​រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​។ លោក ហ៊ុន សែន ស្នើ​កាត់​ដី​ទំហំ​៣០២​ហិកតារ ពី​ខេត្ត​កណ្ដាល​ទៅ​រាជធានី​ភ្នំពេញ​ធ្វើ​ជា​ការអភិវឌ្ឍ​ទីក្រុង​រណប​។ លិខិត​របស់​រដ្ឋាភិបាល បង្ហាញ​ថា ត្រូវ​យក​ភូមិ​ស្ទឹង​ជ្រៅ ភូមិ​ព្រែកតាពៅ នៃ​សង្កាត់​ដើមមៀន ភូមិ​ព្រែក​អញ្ចាញ នៃ​សង្កាត់​ព្រែកឫស្សី ភូមិ​ព្រែកឡុង នៃ​សង្កាត់​តាក្តុល និង​ភូមិ​បត្តាជី នៃ​សង្កាត់​ព្រែក​ហូរ និង​សង្កាត់​ចំនួន​៤​ទៀត​ស្មើនឹង​៥​ភូមិ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​សរុប ៧៥៣​នាក់។

ដោយឡែក ក្នុង​លិខិត​ដដែល​នោះ លោក ហ៊ុន សែន ស្នើសុំ​កាត់​ផ្ទៃដី​ទំហំ​ជាង ២​ហិកតារ ៥១៥៥​ម៉ែត្រការ៉េ (ចំណែក​ដី​នៃ​វត្ត​បុទុមសាគរ ហៅ​វត្ត​ទួល​តាក្របៅ) ពី​សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ឱ្យ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​វិញ ដើម្បី​ឱ្យ​ផ្ទៃដី​វត្ត​ទាំងមូល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​តែមួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។