សកម្មជន​បរិស្ថាន​ចង់​ឲ្យ​រដ្ឋាភិបាល​បើក​ចំហ​ព័ត៌មាន​ពី​ក្រុមហ៊ុន​ណាហ្គា ខប វិនិយោគ​នៅ​សៀមរាប

ដោយ ខែ​ សុណង
2020-11-22
Share
អាឡិច ៦២២ ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។
Photo Screenshot

សកម្មជន​ស្រលាញ់​បរិស្ថាន និង​ធនធានធម្មជាតិ ចង់​ឲ្យ​រដ្ឋាភិបាល លុបចោល​គម្រោង​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ណាហ្គា ខប (NAGA CORP) វិនិយោគ​ខ្នាត​ធំ​ក្នុង​តំបន់​អង្គរ​ក្រុង​សៀមរាប​។ សកម្មជន​រូប​នេះ យល់​ថា រដ្ឋាភិបាល​កំពុង​សាង​កំហុស​ម្ដង​ហើយ​ម្ដងទៀត ក្នុង​ការ​ឃុបឃិត​គ្នា ដោយ​មិន​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ​ពី​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​បរទេស​វិនិយោគ ដោយ​គ្មាន​តម្លាភាព និង​ប៉ះពាល់​ដល់​សោភ័ណភាព តំបន់​បេតិកភណ្ឌ​ជាតិ ដើម្បី​ប្រយោជន៍​របស់​បក្សពួក និង​ប្រយោជន៍​បរទេស។

តើ​សកម្មជន​ស្រលាញ់​បរិស្ថាន និង​ធនធានធម្មជាតិ លើ​សំណើ​អ្វីខ្លះ​ពី​ការ​វិនិយោគ​សេវាកម្ម​បម្រើ​វិស័យ​ទេសចរ​ក្នុង​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ​នេះ?

សូម​ស្ដាប់​បទសម្ភាសន៍ រវាង​អ្នកស្រី ខែ សុណង ជាមួយ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ជុំវិញ​រឿង​នេះ​ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។