បទសម្ភាសន៍៖ ក្រុម​យុវជន​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ និង​​មហាផ្ទៃ​ក្នុង​ខួប​លើក​ទី១០ នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី

ដោយ ខែ សុណង
2022.04.26
Share on WhatsApp
Share on WhatsApp
បទសម្ភាសន៍៖ ក្រុម​យុវជន​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ និង​​មហាផ្ទៃ​ក្នុង​ខួប​លើក​ទី១០ នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី លោក កើត សារាយ (បង់ក​ក្រមាក្រហម) ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ (ស្ដាំ) លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ ឈរ​ចាំ​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ ទាមទារ​ឱ្យ​មានការ​ស៊ើបអង្កេត​សំណរឿង​ឃាតកម្ម​លោក ឈុត វុទ្ធី ក្នុងពេលគម្រប់​ខួប​លើក​ទី១០ នៅ​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

ទាក់ទង​នឹង​ការ​ប្រារព្ធ​ខួប​លើក​ទី១០ នៃ​ការ​បាញ់​សម្លាប់​សកម្មជន​ព្រៃ​ឈើ​ដ៏​ល្បី​ឈ្មោះ គឺ​លោក ឈុត វុទ្ធី សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​អង្គការ​បណ្ដាញ​យុវជន បាន​រួម​គ្នា​ដាក់​លិខិត​ចំហ​ ឬ​ញត្តិ ទៅ​ក្រសួងយុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ឲ្យ​បើក​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ឃាតកម្ម​នេះ ដើម្បី​ឲ្យ​ជន​រង​គ្រោះ និង​គ្រួសារ​បាន​ទទួល​យុត្តិធម៌។ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ យល់ថា ករណី​បាញ់​សម្លាប់​អ្នក​ការពារ​ព្រៃឈើ ដែល​មិន​ទាន់​មាន​យុត្តិធម៌​រយៈពេល​១០ឆ្នាំ​មក​នេះ ជា​ការ​គំរាម​ដល់​ពលរដ្ឋ និង​សកម្មជន​ឲ្យ​ភ័យ​ខ្លាច និង​បញ្ឈប់​សកម្មភាព​ការពារ​ព្រៃ​ឈើ។

សូម​លោក​អ្នក​នាង​ស្ដាប់​បទ​សម្ភាសន៍​របស់​អ្នកស្រី ខែ សុណង ជាមួយ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ គឺ​លោក កើត សារ៉ាយ ជុំវិញ​បញ្ហា​នេះ...

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។