នគរបាល​​រក​ឃើញ​សារធាតុ និង​ឧបករណ៍​កែច្នៃ​​គ្រឿងញៀន​បន្ថែម​ទៀត​ ពេល​ឆែក​ទីតាំង​នៅ​​សង្កាត់​ព្រែក​ឯង

ដោយ អាស៊ីសេរី
2019-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សារធាតុ​ញៀន ដែល​នគរបាល​ប្រឆាំង​គ្រឿងញៀន ឆែក​ឃើញ និង​រឹប​អូស​នៅ​ទីតាំង​កែច្នៃ​គ្រឿងញៀន ស្ថិត​នៅ​ផ្ទះ​លេខ​ ១៦៨ ផ្លូវ​លេខ ១១២ ភូមិ​បោះ​អង្កាញ់​១ សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ២០១៩។
សារធាតុ​ញៀន ដែល​នគរបាល​ប្រឆាំង​គ្រឿងញៀន ឆែក​ឃើញ និង​រឹប​អូស​នៅ​ទីតាំង​កែច្នៃ​គ្រឿងញៀន ស្ថិត​នៅ​ផ្ទះ​លេខ​ ១៦៨ ផ្លូវ​លេខ ១១២ ភូមិ​បោះ​អង្កាញ់​១ សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ២០១៩។
រូប៖ នគរបាល​ជាតិ

នគរបាល​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី៤ ធ្នូ បាន​នាំ​ខ្លួន​ជន​សង្ស័យ​ ៤នាក់ ជា​ជន​ជាតិ​វៀតណាម ទៅ​ឆែកឆេរ​ទីតាំង​កែច្នៃ​គ្រឿងញៀន​មួយ​​កន្លែង ស្ថិត​នៅ​ស្ថិត​នៅ​ផ្ទះ​លេខ​ ១៦៨ ផ្លូវ​លេខ ១១២ ភូមិ​បោះ​អង្គាញ់​១ សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ ហើយ​បាន​រក​ឃើញ​ម្សៅ​ក្រាម ដែល​សង្ស័យ​ជា​​សារធាតុ​ញៀន ​ចំនួន​ ២០​កញ្ចប់​ធំ រក​ឃើញ​សារធាតុ​រាវ​ពណ៌​ស ចំនួន​ ៣៨​ដប​ សារធាតុ​រាវ​​ពណ៌​​ខ្មៅ ចំនួន​ ២៤​ចាន​ជ័រ និង​ឧបករណ៍​កែច្នៃ​មួយ​ចំនួន​ធំ​បន្ថែម​ទៀត។​

គេហទំព័រ​អគ្គ​ស្នងការដ្ឋាន​​នគរបាល​ជាតិ ចុះ​ផ្សាយ​ថា ការ​នាំ​ខ្លួន​ជន​សង្ស័យ​ទាំង ៤នាក់​ ទៅ​រក​ទីតាំង​​កែច្នៃ​គ្រឿងញៀន​នេះ គឺ​បន្ទាប់​ពី​​នគរបាល ​បាន​បង្ក្រាប​ជន​សង្ស័យ​​ជន​ជាតិ​វៀតណាម ៤នាក់​(ស្រី ២នាក់) កាល​ពី​យប់​​ថ្ងៃ​ទី៣ ធ្នូ នៅ​ក្នុង​ផ្ទះ​ជួល​​មួយ​កន្លែង ស្ថិត​នៅ​ខាង​ក្រោយ​មន្ទីរពេទ្យ​របេង ​នៅ​សង្កាត់​បឹង​កេងកង​ទី២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ហើយ​ចាប់​បាន​គ្រឿងញៀន​ទម្ងន់ ១០គីឡូ​ក្រាម។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ករណី​នេះ ពី​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​បង្ក្រាប​​​គ្រឿង​ញៀន លោក ម៉ក់ ជីតូ បាន​ទេ នៅ​ថ្ងៃ​ទី៤ ធ្នូ ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ចុះ​ផ្សាយ​ថា​ ប៉ូលិស​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ហើយ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ​បាន​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​​​ស្រាវ​ជ្រាវ​​រក​មេ​ក្លោង​ក្នុង​ករណី​នេះ​ឲ្យ​ឃើញ៕

(ម៉ាស៊ីន​ផលិត​គ្រឿង​ញៀន ដែល​នគរបាល​ប្រឆាំង​ឆែក​ឃើញ និង​រឹប​អូស​នៅ​ទីតាំង​កែច្នៃ​គ្រឿងញៀន ស្ថិត​នៅ​ផ្ទះ​លេខ​ ១៦៨ ផ្លូវ​លេខ ១១២ ភូមិ​បោះ​អង្កាញ់​១ សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ២០១៩។ រូប៖ នគរបាល​ជាតិ)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល