រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង អំពាវនាវ​ឲ្យ​មន្ត្រី​សមត្ថកិច្ច កុំ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ ដែល​ល្មើស​បម្រាម

ដោយ មួង ណារ៉េត
2021-04-21
Share
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង អំពាវនាវ​ឲ្យ​មន្ត្រី​សមត្ថកិច្ច កុំ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ ដែល​ល្មើស​បម្រាម លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
រូប៖ ហ្វេសប៊ុកលោក ស ខេង

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង នៅ​ថ្ងៃ​ទី២១ ខែ​មេសា​នេះ បាន​អំពាវនាវ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់​ថ្នាក់ កុំ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ ដែល​ល្មើស​បម្រាម។

តាម​រយៈ​សារ​ផ្ញើ​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​កងកម្លាំង​អនុវត្ត​ច្បាប់ លោក ស ខេង ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​កង​កម្លាំង​អនុវត្ត​ច្បាប់​ទាំង​អស់ ឲ្យ​អត់ធ្មត់ ប្រកាន់​ខ្ជាប់​នូវ​វិន័យ អាកប្បកិរិយា​ថ្លៃថ្នូរ ម៉ឺងម៉ាត់ និង​ត្រូវ​គោរព​គោល​ការណ៍​នៃ​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​កង​កម្លាំង​ឲ្យ​បាន​ជា​ដាច់​ខាត ជាពិសេស ត្រូវ​ចៀសវាង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា នៅ​ពេល​អនុវត្ត​រាល់​បទ​បញ្ជា ឬ​វិធានការ​នានា របស់​រាជ​រដ្ឋាភិបាល ។

លោក ស ខេង បញ្ជាក់​ថា មាន​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​អត់ធ្មត់​ខ្ពស់​ប៉ុណ្ណោះ ទើប​ទទួល​បាន​ការ​គាំទ្រ និង​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ក្នុង​ការ​បំពេញ​បេសកកម្ម​នេះ។

ទន្ទឹម​នេះ លោក ស ខេង ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ឲ្យ​ចូល​រួម​អនុវត្ត​វិធានការ​នានា របស់​រដ្ឋាភិបាល និង​សហការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ និង​កង​កម្លាំង​មាន​សមត្ថកិច្ច ដើម្បី​កាត់​ផ្ដាច់ និង​ឈាន​ទៅ​បញ្ចប់​ការ​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល