ពលរដ្ឋ​ដែល​ស្លាប់​ដោយ​ការ​បាញ់​ប្រហារ​ពី​សំណាក់​សមត្ថកិច្ច​ខែត្រ​ក្រចេះ​កើន​ដល់​៨​នាក់

ដោយ​ ជុន ច័ន្ទបុត្រ និង ទីន ហ្សាការីយ៉ា
2018-03-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។
សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។
Photo screenshot

ក្រៅ​ពី​ព័ត៌មាន​បឋម ដែល​អាស៊ីសេរី​ទទួល​បាន​តាម​ការ​សម្ភាសន៍​តាម​ទូរស័ព្ទ​ពី​អ្នក​ស្រុក និង​ពី​សង្គម​ស៊ីវិល​ដែល​អះអាង​ឃើញ​ហេតុការណ៍​នោះផ្ទាល់ភ្នែក ថា​មាន​មនុស្ស​ស្លាប់ ៨​នាក់។ អាស៊ីសេរី​នៅ​មិន​​ទាន់​ទទួល​បាន​ភស្តុតាង​ដ៏ទៃ​ទៀត មាន​ដូច​ជា​រូបភាព​សាក​សព​ជា​ដើម​ទេ។ អ្នក​ដែល​អះអាង​ថា​ថត​រូប​សាកសព​បាន​តាម​ទូរស័ព្ទ​ដៃ​ប្រាប់​អាស៊ីសេរីថា ត្រូវ​បាន​អាជ្ញាធរ​ប្រមូល​យក​ទូរស័ព្ទ​ដៃ​របស់​ពួក​គាត់​កំទេច​ចោល​អស់។

ព័ត៌មាន​បឋម មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស នៅ​ខែត្រ​ក្រចេះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មីនា នេះ​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​បាញ់​ពលរដ្ឋ​តវ៉ា​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ ស្លាប់​៦​នាក់ និង​ជាង​១០​នាក់​រង​របួស និង​៤០​នាក់​ទៀត​ត្រូវ​ចាប់ខ្លួន។

លោក ប៊ី វ៉ាន់នី មាន​ប្រសាសន៍​ថា ព័ត៌មាន​បឋម​ដែល​លោក​ទទួល​បាន ជម្លោះដីធ្លី​នេះ​កើតឡើង​នៅ​ក្រោយ​ពេល​អាជ្ញាធរ​ខែត្រ​ក្រចេះ បាន​ទៅ​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ក្រុម​ពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ កាលពី​ថ្ងៃ​ទី​៧ មីនា មិន​ត្រូវរ៉ូវ​គ្នា ហើយ​ពលរដ្ឋ​ប្រមាណ​៤០០​នាក់​បាន​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​វេលា​ម៉ោង ៩ព្រឹក រហូតដល់​ម៉ោង ១២​ថ្ងៃ ក៏​មាន​អំពើ​ហិង្សា​ផ្ទុះ​អាវុធ បាញ់រះ​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ​បិទ​ផ្លូវ​ទាំងនោះ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ចុះ​បង្ក្រាប​នេះ មាន​ទាហាន​ប្រមាណ​១៥០​នាក់ រួម​ទាំង​នគរបាល និង​កង​រាជ​អាវុធ​ជាច្រើន​ទៀត។

ប្រជាពលរដ្ឋ​ដែល​ឋិត​នៅ​កន្លែង​កើត​ហេតុ អ្នកស្រី ទិន ភ័ក្រ អះអាង​ថា អាជ្ញាធរ​បាន​បាញ់​គ្រាប់​ពិតជា​ច្រើន ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​កំពុង​តវ៉ា​រឿង​ដីធ្លី បណ្ដាល​ឲ្យ​ស្លាប់​ពីរ​នាក់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ ចំណែក ៤​នាក់​ទៀត បាត់​ខ្លួន ខណៈ​ពីរ​នាក់​ទៀត​រង​របួស​ដឹក​ទៅ​សង្គ្រោះ​នៅ​ខេត្ត​ក្រចេះ។

អ្នកស្រី ទិន ភ័ក្រ ដែល​ឋិត​ក្នុង​ហេតុការណ៍​រៀបរាប់​ថា ពេញ​បាញ់​ស្លាប់​នោះ គឺ​ទាហាន​បាន​អូស​អ្នក ទាំងពីរ​ដាក់​ឡាន​ចេញទៅ​បាត់។ ចំណែក​៤​នាក់​ទៀត បាន​បាត់​ខ្លួន​មិន​ដឹង​ថា ស្លាប់ ឬ​របួស ហើយ ត្រូវ​ទាហាន​ដឹក​យក​ទៅ​បាត់​ឬ​យ៉ាងណា​ឡើយ ខណៈ​ពេល​នេះ ពលរដ្ឋ​កំពុង​ជ្រួលច្របល់ និង​ស្វែង រក។

អ្នកស្រី ទិន ភ័ក្រ បញ្ជាក់​ពី​ប្រវត្តិ​ដីធ្លី​នេះ មាន​ជម្លោះ​តាំងពី​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ របស់​កូនស្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ហើយ​បាន​ទៅ​ឈូសឆាយ​ដី​ដំណាំ​របស់​ពួកគាត់ ទើប​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា។

អ្នកស្រី​អះអាង​ទៀត​ថា ក្រុម​អាជ្ញាធរ​មិន​ត្រឹមតែ​បំផ្លាញ​ផ្ទះសម្បែង​របស់​គាត់ អាជ្ញាធរ​បាន​បេះបោច​ដំណាំ​របស់​ពួក​គាត​ថែមទៀត។

សូម​តាមដាន​ស្ដាប់​បទសម្ភាសន៍​ជាមួយ​មន្ត្រី​អាដហុក (Adhoc) និង​ពលរដ្ឋ​រងគ្រោះ រួម​នឹង​សាក្សី បន្ថែម​ទៀត​ពី​ករណី​នេះ​ដូច​តទៅ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

dictator HunSen's family business criminal conspiracy empire,Inc.

That is not the first news or first time land grab evictions under dictator HunSen's fascist commies govm't"former khmer rouge murder"with 8 people deaths,dozens wounded,over 40 people in custody with hundreds villagers are fearing,or seeking a refuge to avoid state security guards arrest or execution.Forced evictions in Cambodia have risen significant in recent years"under apartheid ruler",as local thugs officials sell off land to property developers,ngo's report says.Many ton of criminal cases involves,violence,clashed with riots,arrest,jailed,killed and harassment,in what the group called"a gross violation of human rights".These evictions are a rumbling course of social discontent and have led to protests across the country.Ngo's say the system,was open to abuse and evictees from received little notice,no consultation,unfair in market prices,no compensation,only a fraction of the value of their home,or forced them to leave if not sold,but after they sold that land would be Hundreds of thousands to millions us$,that why every HunSen's high pundits officials try to get rich faster as they can"feed govm't coffers".In everywhere around the corner of Cambodia,such as cases have led to violent clashes between residents and dictator Hun Sen's thugs local police,or private security guards on several occasions,the report said.

Mar 09, 2018 04:39 PM

TRUMP I, Sr.

ពី Ha Noi

Don't mess up with Hun girl! you see Mr. Sam Rainsy, 8 deads. If my boys, especially Leh duk tho son hun manet, you add "0" after number "8". Got it Mr. Sam.

Mar 09, 2018 09:25 AM

អនាមិក

ប្រជារាស្រ្តខ្មែរឃើញតែស្លាប់នឹងទឹកភ្នែកដោយសាររបប
ផ្តាច់ការរបស់អតីតកម្មភិបាលខ្មែរក្រហមហ៊ុន សែន។ចំពោះអាជ្ញាធរបស់ប្សប្រជាជនវិញបិទបាំងនូវអំពើទាំង
ឡាយណាដែលប៉ូលិសទាហ៊ាននឹងកងអាវុធហត្តបានធ្វើទៅលើប្រជាពលរដ្ឋហើយបែរទៅចោទប្រកាន់អ្នផ្សេងទៅវិញ។

Mar 09, 2018 08:29 AM

អ្នក​អាន​អនាមិក

តើពេលណាទើបប្រជាពលរដ្ឋខ្មែរដែលក្រីក្រឈប់ទទួលរងនូវអំពើអយុត្តិធ៌មពីសំណាក់មន្រ្តីពុករលួយ និងអ្នកមានអំណាច មានលុយទៀត។ សូមទេវតាជួយផង ជួយដល់ជាតិខ្មែរផង!ហើយសូមអោយពួកមនុស្សកំណាចទាំងនោះ វិនាសសូន្យដូចធូលី!

Mar 09, 2018 01:21 AM

KODAK

ពី P PENH

បាញ់ទឿតហើយសូមបងប្អូនរោងចក្រនឹកអនុសាវរីយ៍ដែលពួកវាសម្លាប់បងប្អូនកាលពីឆ្នាំ២០១៣ផងកុំភ្លេចហើយក៏កុំសែលហ្វីជាមួយនឹងអាឃាតករច្រើនពេក។វានឹងសម្លាប់បងប្អូនតទៅទៀតនៅថ្ងៃណាមួយដែលបងប្អូនតវ៉ារឿងអ្វីមួយ។អានេះចិត្តវាជាទេវទត្តមាត់ជាទេវត្តា​មាត់ខាងក្រៅវានិយាយល្អណាស់ សូមប្រយត្ត័៕

Mar 08, 2018 07:27 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល