គ្រូ​បង្រៀន​មួយ​ចំនួន​រិះគន់​លោក ហ៊ុន សែន ថា កំពុង​ស្វែងរក​សំឡេង​ឆ្នោត​ខណៈ​ប្រាក់ខែ​នៅ​តិច​តួច

ដោយ សេក បណ្ឌិត
2018-03-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ កាល​ពី​​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។
ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ កាល​ពី​​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA

ក្រុម​គ្រូបង្រៀន​មួយ​ចំនួន និង​អង្គការ​សង្គម​ស៊ីវិល យល់ថា ការ​បើក​យុទ្ធនាការ​ជួប​ជាមួយ​គ្រូ បង្រៀន​របស់​លោក​ហ៊ុន សែន នោះ គឺជា​រូបភាព​នយោបាយ ស្វែងរក​ការ​គាំទ្រ​នៅមុន​ការ​ឆ្នោត។ទន្ទឹម​គ្នា​នេះ ពួកគាត់​រិះគន់​ថា ការដំឡើង​ប្រាក់ខែ​ប្រមាណ​ជាង​១ លាន​រៀល​នោះ នៅតែ​មិនទាន់​អាច​ធ្វើ​ឲ្យ​ពួកគាត់​រស់នៅ​ក្នុង​ជីវភាព​សមរម្យ​នៅឡើយ។ ការ​លើកឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និង​បុគ្គលិក​អប់រំ ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ជិត​៤​ពាន់​នាក់ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៨។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើម​បើក​យុទ្ធនាការ​ថ្មី​មួយទៀត គឺ​ការ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូបង្រៀន បន្ទាប់ពី​លោក បាន​ធ្វើ​យុទ្ធនាការ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួ​ពេទ្យ និង​កម្មករ-​កម្មការិនី​រោងចក្រ ជា​បន្តបន្ទាប់ នៅមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ដែល​នឹង​មកដល់​ឆាប់ៗ​ខាងមុខនេះ។

គ្រូបង្រៀន​នៅ​វិទ្យាល័យ​ក្នុង​ក្រុងភ្នំពេញ​ម្នាក់ ដែល​បាន​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​លោក ហ៊ុន សែន ប្រាប់​អាស៊ីសេរី​ថា ក្នុង​ពិធី​នោះ លោក ហ៊ុន សែន បាន​ហាម​មិន​ឲ្យ​សារព័ត៌មាន​ចុះផ្សាយ​នោះ​ទេ ព្រោះ​លោក ចាត់​ទុក​ពិធី​នោះ ថា ជា​ការ​ជួប​ជាមួយ​សមាជិក​បក្ស​នៃ​គណបក្ស​កាន់អំណាច។ គ្រូបង្រៀន​រូប​នេះ​បន្ត​ថា ក្នុង​ពិធី​នោះ លោក ហ៊ុន សែន មិនបាន​ឲ្យ​គ្រូ​បង្រៀន​បង្ហាញ​ពី​ក្តី​កង្វល់​របស់​ខ្លួន​ឡើយ ហើយ​លោក ហ៊ុន សែន ក៏​មិនបាន​និយាយ​ច្រើន​អំពី គោលនយោបាយ​ជួយ​គ្រូបង្រៀន​ដែរ ប៉ុន្តែ​លោក ហ៊ុន សែន បាន​លើកឡើង​ច្រើន​អំពី​បញ្ហា​នយោបាយ និង​រម្លឹក​ឡើ​វិញ​ពី​របប​ប៉ុល ពត ព្រមទាំង​អួតអាង​ពី​នយោបាយ​ឈ្នះៗ​របស់​លោក​ក្នុង​បំណង​ស្វែង​ការ​គាំទ្រ​ពី​ក្រុម​គ្រូបង្រៀន។ «»

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី​២៥ ខែ​មីនា ថា ចាប់ពី​ឆ្នាំ ២០១៨ នេះ​ទៅ ប្រាក់ខែ​គ្រូបង្រៀន​ទាប​បំផុត គឺ​មិន​តិច​ជាង​១​លាន​រៀល​នោះ​ទេ ហើយ​នឹង​នៅតែ​មាន​ការ ដំឡើង​ប្រាក់ខែ ជា​បន្តបន្ទាប់​បន្ថែម​ទៀត នៅ​ឆ្នាំក្រោយៗ។ លោក ហ៊ុន សែន​ចាត់​ទុក​ពិធី​នេះ គឺជា ការ​លើកទឹកចិត្ត​ចំពោះ​លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និង​បុគ្គលិក​អប់រំ​បន្ថែម​ពីលើ​ការងារ​ជាច្រើន ដូចជា​ការ​បង្កើន​ប្រាក់បៀវត្សរ៍​ទៀងទាត់ និង​ការ​ធ្វើ​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​អប់រំ​ដើម្បី​អោយ​កាន់តែ មានគុណ​ភាព​ប្រសើរ​ឡើង។

ទោះ​យ៉ាង​ណា​ក្តី គ្រូ​បង្រៀន លើកឡើង​ថា ការដំឡើង​ប្រាក់ខែ​ដល់​គ្រួ​បង្រៀន​ប្រមាណ​ជាង ១​លាន​រៀល​ដែល​បូក​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ​នេះ គឺ នៅតែ​មិនទាន់​ធ្វើ​ឲ្យ​ពួកគាត់​រស់នៅ​ដោយ​សមរម្យ​នៅឡើយ។ «»

សមាគម​គ្រូ​ឲ្យ​ដឹង​ថា គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស ចាប់ពី​គ្រូ​កម្រិត​បឋម រហូតដល់​គ្រូ​វិទ្យាល័យ សរុប​មាន​ចំនួន​ជាង​ដប់​ម៉ឺន​នាក់។ ជា​មធ្យម​គ្រូបង្រៀន​កម្រិត​បឋម ទទួល​បាន​ប្រាក់ខែ​គោល​ជាង ៦០​ម៉ឺន​រៀល​ក្នុង​១​ខែ។ គ្រូ​កម្រិត​អនុវិទ្យាល័យ ទទួល​បាន​ប្រាក់ខែ​គោល​ជាង ៧០​ម៉ឺន​រៀល និង​គ្រូ​វិទ្យាល័យ​ទទួល​បាន​ជិត​១​លាន​រៀល។

ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ពន្យល់​ថា ប្រសិនបើ​លោក ហ៊ុន សែន អះអាងថា គ្រូបង្រៀន​ទទួល​បាន​ប្រាក់ខែ​ដល់​ជាង​១​លាន​នោះ មានន័យថា លោក ហ៊ុន សែន គិត​បញ្ចូល​ទាំង​ប្រាក់ខែ​កូន ប្រាក់​ខែ​ភរិយា និង​បូក​ទាំង​ប្រាក់​មុខងារ​ផ្សេងៗ​ទៀត ទើប​បាន​ជាង​១ លាន​រៀល។ អ្នកស្រី អ៊ុក ឆាយាវី បន្ថែម​ថា អ្វី​ដែល​សមាគម​គ្រូបង្រៀន​ចង់បាន​នោះ គឺ​ដំឡើង​ប្រាក់ ខែ​គោល​សម្រាប់​គ្រូបង្រៀន​ឲ្យ​ដល់ ១​លាន ៥០​ម៉ឺន​រៀល និង​ដំឡើង​ប្រាក់​សុខភាព ព្រមទាំង​ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត។ «»

អ្នកស្រី អ៊ុក ឆាយាវី បន្ត​ថា ចំពោះ​ប្រាក់ខែ​ដែល​របប​លោក​ហ៊ុន សែន ផ្តល់​ជូន​គ្រូបង្រៀន​នេះ គឺ​មិន អាច​ទប់​ទល់នឹង​ការ​ចំណាយ​បានទេ ជាពិសេស​ពេល​ឈឺ​ថ្កាត់​ម្តងៗ ត្រូវ​ចំណាយ​ច្រើន។ ទន្ទឹម​គ្នា​នេះ អ្នកស្រី ក៏​ចង់​ឃើញ របប​លោក ហ៊ុន សែន នេះ​ទប់ស្កាត់​ទំនិញ​ឡើងថ្លៃ​ឲ្យ​បាន​ផង​ដែរ។ «»

ជា​រៀងរាល់​ឆ្នាំ ឲ្យ​តែ​ដល់​ទិវា​គ្រូបង្រៀន​ពិភពលោក​ថ្ងៃ​ទី​៥ ខែ​តុលា ក្រុម​គ្រូបង្រៀន​នៅ​តាម​បណ្ដា​ខេត្ត​-​ក្រុង តែងតែ​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ជូន​ពួកគាត់​ឲ្យ​បាន​ចំនួន ១​លាន ៥០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ពង្រឹង​គុណភាព​បង្រៀន។ បញ្ហា​ប្រាក់ខែ​គ្រូបង្រៀន​នេះ ក៏​ត្រូវ​បាន​គណបក្ស​នយោបាយ​ផ្សេងៗ​យក​ធ្វើជា​ប្រធានបទ​រិះគន់​របប លោក ហ៊ុន សែន ជា​ញឹកញាប់​ដែរ។

ជាទូទៅ​ឲ្យ​តែ​ជិត​ដល់ពេល​បោះឆ្នោត​ម្តងៗ របប​លោក​ហ៊ុន សែន តែងតែ​បង្ហាញ​ការ​យកចិត្ត​ទុក ជា មួយ​ប្រជាពលរដ្ឋ ជាពិសេស​ចំពោះ​ក្រុម​អ្នកមាន​សំឡេងឆ្នោត​ខ្លាំង​ដូចជា​ក្រុម​កម្មករ​រោងចក្រ គ្រូ បង្រៀន និង​សិស្ស​និស្សិត​ជាដើម។ ប៉ុន្តែ​ក្រោយពេល​បោះឆ្នោត​រួច​ហើយ​នោះ របប​លោក ហ៊ុន សែន តែងតែ​ប្រ​ងើយ​កន្តើយ​ចំពោះ​ម្ចាស់​ឆ្នោត។ កន្លងមក​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន ធ្លាប់ បាញ់សម្លាប់ និង​វាយ​បង្ក្រាប​កម្មករ​យ៉ាង​ឃោរឃៅ​នៅ​ពេល​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល រីឯ​គ្រូបង្រៀន​វិញ ត្រូវ​បាន​រារាំង និង​បង្ក្រាប​ពេល​ដើរ​ដាក់​ញត្តិ​ទាមទារ​ប្រាក់ខែ ហើយ​គ្រូបង្រៀន​ណា​ដែល​មាន​និន្នាការ​ទៅ​រក​បក្ស​ប្រឆាំង​នោះ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​របស់​ក្រសួង​អប់រំ​ទៀត​ផង។

គ្រូបង្រៀន និង​អ្នកស្រី អ៊ុក ឆាយាវី ស្នើសុំ​ឲ្យ​លោក ហ៊ុន សែន គួរតែ​យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់​តាម​គោលនយោបាយ​របស់​ខ្លួន​ជាប់​ជាប្រចាំ ពោល​គឺ​កុំ​ធ្វើ​ល្អ​តែ​ពេល​ជិត​បោះឆ្នោត​ដូច្នេះ បើ​ពុំ​នោះ​ទេ គណបក្ស​កាន់អំណាច នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី All khmer people be ready 2018

The smart thing for all those poor teachers who demanding the minimum wages,u all have not to vote or support this crazy man anymore,don't trust him..stop believe this old crook and thief...stop vote him and let this stupid man alone,nearly 4 decades still learn nothing...time to kick him out of power...not time to vote this stupid man anymore....time to change change change all the way.The smart thing u all have to pickup who the smart leader,who u trust them,who he she respect u people,who be great intelligent,great knowledge,great politic,charisma,world class economic,know how to lead the people and country to prosperity and peace"unity one khmer and khmer no foes".See this bad man Hun Sen was isolated from the world like Pol Pot/Hun Sen's killing era.

Mar 25, 2018 03:30 PM

គេហទំព័រ​ទាំងមូល