លោកស្រី ប៊ូ រចនា ភរិយារបស់លោកបណ្ឌិត កែម ឡី មានប្រសាសន៍ពីទីតាំងលាក់ខ្លួនមួយពីក្រៅប្រទេសមកថា លោកស្រីមិនអាចមានប្រតិកម្មអ្វីច្រើនទេនៅពេលនេះ ទាក់ទងនឹងឃាតកម្មលើរូបស្វាមីលោកស្រី។ ប៉ុន្តែលោកស្រីគ្រាន់តែឆ្ងល់ថា អាជ្ញាធរចាប់ឈ្មោះ ជួប សម្លាប់ បានជិតកន្លះឆ្នាំ និងមានរូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាពក្នុងដៃតាំងពីពេលនោះមក ហេតុអ្វីបានជាពេលនេះ ទើបអាជ្ញាធរមិនជឿថា ជួប សម្លាប់ មិនមែនឈ្មោះ ជួប សម្លាប់ ហើយការបាញ់សម្លាប់ស្វាមីរបស់លោកស្រីមិនពាក់ព័ន្ធនឹងរឿងខ្ចីលុយ ៣ពាន់ដុល្លារ។ លោកស្រីបន្តថា ឈ្មោះ ជួប សម្លាប់ ឬឈ្មោះអ្វីក៏ដោយចុះ វាសុទ្ធតែជារឿងដែលអាជ្ញាធរបង្កើតឡើងតែប៉ុណ្ណោះ។
សូមស្ដាប់កិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយអ្នកវិភាគនយោបាយ លោក មាស នី និង ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតអង្គការលីកាដូ (LICADHO) ព្រមទាំងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ផង ទាក់ទងនឹងរឿងតម្រុយថ្មីពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ជុំវិញឃាតកម្មបណ្ឌិត កែម ឡី៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
