ប័ណ្ណសារព័ត៌មាន
2024-08-15
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺនៅសហរដ្ឋអាមេរិក (CDC) ឲ្យដឹងថា ក្នុងឆ្នាំ២០២២ អ្នកស្លាប់ដោយសារមហារីកក្រពេញប្រូស្តាត (Prostate Cancer) មានចំនួនជាង៣ម៉ឺននាក់។
2024-08-09
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺនៅសហរដ្ឋអាមេរិក (CDC) ឲ្យដឹងថា ក្នុងឆ្នាំ២០២២ អ្នកស្លាប់ដោយសារមហារីកក្រពេញប្រូស្តាត (Prostate Cancer) មានចំនួនជាង៣ម៉ឺននាក់។
2024-08-07
អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ប្រមាណថា មនុស្សប្រមាណ៦រយលាននាក់ ឬម្នាក់ក្នុងចំណោម១០នាក់ នៅលើពិភពលោក បានធ្លាក់ខ្លួនឈឺ ដោយសារការបរិភោគអាហារគ្មានអនាម័យនិងមានជាតិគីមី ដែលបណ្តាលឲ្យមនុស្សចំនួន ៤២ម៉ឺននាក់ ស្លាប់ក្នុងមួយឆ្នាំៗ។ បន្ថែមពីនេះ បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម ត្រូវខាតបង់ប្រាក់ប្រមាណ១រយ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ក្នុងការចំណាយផ្នែកវេជ្ជសាស្ត្រដោយសារតែអាហារមានជាតិគីមី និងគ្មានសុវត្ថិភាព។
2024-07-10
សមាគមខ្មែរកម្ពុជាក្រោម បានដាក់ញត្តិទៅកាន់ក្រុមមេដឹកនាំកំពូលៗ របស់កម្ពុជាឱ្យលើកឡើងពីបញ្ហាការរំលោភសិទ្ធិមនុស្ស លើពលរដ្ឋខ្មែរក្រោម នៅចំពោះមុខប្រធានាធិបតីថ្មីរបស់វៀតណាមលោក តូ ឡឹម ដែលនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ។
2024-06-26
បញ្ហាដេកមិនលក់ ឬដេកមិនគ្រប់គ្រាន់ អាចធ្វើឱ្យមនុស្សពិបាកផ្ដោតអារម្មណ៍លើការងារ ឆាប់មួម៉ៅ អស់កម្លាំង ឈឺក្បាល និងអាចវិវត្តន៍ទៅជាជំងឺច្រើនមុខប្រសិនបើបញ្ហាដេកមិនលក់នេះនៅបន្តកើតឡើងរយៈពេលយូរ។
2022-06-16
ជំងឺគ្រុនចាញ់បង្កឡើងដោយប៉ារ៉ាស៊ីតតូចល្អិតម្យ៉ាង ដែលចម្លងនិងរស់នៅក្នុងកោសិកាឈាម តាមរយៈមូសដែកគោញីខាំ។ ជំងឺមួយនេះ អាចចម្លងបានតាមរយៈការបញ្ចូលឈាម ការប្តូរសរីរាង្គ ឬការប្រើប្រាស់ម្ជុល ឬសឺរ៉ាំងដែលមានមេរោគក្នុងឈាម។ តើជំងឺគ្រុនចាញ់ មានរោគសញ្ញាអ្វីខ្លះ? ហើយគេអាចមានវិធីណាខ្លះ ដើម្បីបង្ការជំងឺគ្រុនចាញ់?
2022-06-01
សហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតវិទ្យុ និងសារព័ត៌មាន តាមបណ្ដាញអ៊ិនធឹណិត ដើម្បីផ្សព្វផ្សាយព័ត៌មានជូនដល់ពលរដ្ឋខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើត។ ក្រៅពីផ្តល់ព័ត៌មានពិតដល់ពលរដ្ឋខ្មែរក្រោម សារព័ត៌មានតាមបណ្ដាញអ៊ិនធឹណិតនេះ ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ ជម្រាបព័ត៌មានជូនសហគមន៍អន្តរជាតិឲ្យដឹងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម។
2022-05-24
អង្គការតំណាងប្រជាជាតិគ្មានអ្នកតំណាង ហៅកាត់ថា យូ.អិន.ភី.អូ (UNPO) ប្ដេជ្ញាសហការនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីធ្វើការតស៊ូមតិនៅអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីទាមទាររដ្ឋាភិបាលវៀតណាមឲ្យទទួលស្គាល់ ខ្មែរក្រោម ជាជនជាតិដើម និងផ្តល់សិទ្ធិស្វ័យសម្រេចដោយខ្លួនឯងនៅថ្ងៃអនាគត។
2022-04-28
ការស្រាវជ្រាវនៅសហរដ្ឋអាមេរិករកឃើញថា ការអង្គុយយូរពេក បណ្តាលឲ្យកាត់បន្ថយអាយុកាលរបស់មនុស្ស និងបណ្តាលឲ្យកើតជំងឺរ៉ាំរ៉ៃជាច្រើន រួមមាន ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក ឫសដូងបាត ទល់លាមក និងការឡើងទម្ងន់ជាដើម។
2022-04-07
អង្គការសុខភាពពិភពលោក (WHO) បារម្ភពីភាពស៊ាំនៃថ្នាំអង់ទីប៊ីយូទីក (Antibiotic Resistance) ឬថ្នាំផ្សះ ដែលប្រើសម្រាប់សម្លាប់មេរោគ ឬបាក់តេរី។ ភាពស៊ាំនៃថ្នាំទាំងនោះបណ្តាលឲ្យមនុស្សរាប់សែននាក់ស្លាប់ ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។
2022-03-29
ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោមបានលើកគ្នាតវ៉ាប្រឆាំងអាជ្ញាធរវៀតណាម ដែលប៉ុនប៉ង កាប់យកដើមគគីរ ដែលមានអាយុកាលជាង ៧០០ឆ្នាំ ជាកេរ្តិ៍ដំណែលរបស់វត្តមង្គលបុរីទ្រនុំសេក ខេត្តលង់ហោរ។ សហព័ន្ធខ្មែរក្រោម ចោទវៀតណាមថា មានបំណងចង់បំបាត់ពូជសាសន៍ខ្មែរក្រោម តាមរយៈការបំផ្លាញសម្បត្តិវប្បធម៌ខ្មែរក្រោម។
2022-02-15
យុវជនខ្មែរក្រោមអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមបន្តពាក់អាវយឺត ដែលមានពាក្យថា អបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៧៣ឆ្នាំ ដើម្បីលើកស្ទួយសិទ្ធិជនជាតិដើម។ ការអំពាវនាវនេះ ធ្វើឡើងដោយសារតែអាជ្ញាធរវៀតណាម បានចោទប្រកាន់យុវជនខ្មែរក្រោម ពីបទក្បត់ជាតិ ដោយសារតែពួកគេ ពាក់អាវយឺតនេះ។
2022-02-09
អាជ្ញាធរវៀតណាមនៅខេត្តឃ្លាំង បានឃាត់ខ្លួនយុវជនខ្មែរក្រោមម្នាក់ទៀត ដើម្បីគំរាមកំហែងមិនឲ្យរិះគន់ អាជ្ញាធរវៀតណាម រឿងធ្វើទុក្ខបុកម្នេញ និងរំលោភសិទ្ធិមនុស្សខ្មែរក្រោម តាមបណ្ដេញសង្គម។
2022-02-01
សហព័ន្ធ និងយុវជនខ្មែរកម្ពុជាក្រោមថ្កោលទោសអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ដែលបានគំរាមកំហែងមិនឲ្យយុវជនខ្មែរក្រោម ធ្វើសកម្មភាពប្រមូលផ្ដុំថវិកា និងគាំទ្រ ការសាងសង់សាលាឆទានមួយ ដើម្បីឲ្យខ្មែរក្រោមអាចប្រតិបត្តិព្រះពុទ្ធសាសនាបាន។
2022-01-18
សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានចាប់ខ្លួនកសិករខ្មែរក្រោមពីរនាក់ ដាក់ពន្ធនាគារ និងហាមឃាត់មិនឲ្យកសិករផ្សេងទៀតធ្វើស្រែលើដីកេរដូនតារបស់ពួកគេ។