ប័ណ្ណសារព័ត៌មាន
2010-08-15
ក្នុងនាទីកសិកម្មនៅសប្ដាហ៍នេះ ជម្រាបជូនពីវិធីចិញ្ចឹមសត្វកន្ធាយ នៅខេត្តសៀមរាប ដែលម្ចាស់កសិដ្ឋានកំពុងទទួលបានជោគជ័យក្នុងមុខរបរនេះ។
2010-08-14
នៅប្រទេសកម្ពុជា មានរោងចក្រកាត់ដេរជាច្រើនបានធ្វើសកម្មភាព ហើយថៅកែរោងចក្រមួយចំនួន បានលើកឡើងថា រោងចក្រនិមួយៗមានសកម្មភាពសហជីពការពារកម្មករកើតឡើងច្រើនហួសប្រមាណ ជួនកាលក្រុមសហជីពធ្វើឲ្យអ្នកគ្រប់គ្រងរោងចក្រ ឬថៅកែរោងចក្រមានទំនាស់ជាមួយតំណាងសហជីព និងមានពេលខ្លះសហជីពបានដឹកនាំកម្មករធ្វើបាតុកម្ម ឬកូដកម្ម តវ៉ា នាំឲ្យរោងចក្រស្ទះការងារទៀតផង។ ប៉ុន្តែភាគីសហជីពវិញ បានឲ្យដឹងថា ថៅកែភាគច្រើនមិនល្អ ធ្វើបាបកម្មករ និងមានការរើសអើងចំពោះសកម្មភាពសហជីពក្នុងរោងចក្រ។
2010-08-14
រចនាប័ទ្មបន្ទាយស្រី ជាស្នាដៃសិល្បៈសំណង់មួយ ដែលបុព្វបុរសខ្មែរបានសាងសង់ឡើងនៅក្នុងសម័យអង្គរ។ នៅបន្ទាប់ពីរចនាប័ទ្មនេះ សំណង់ប្រវត្តិសាស្ត្រខ្មែរ បានឈានចូលដល់សម័យកាលថ្មីមួយទៀត គឺរចនាប័ទ្មឃ្លាំង។ សំណង់នៅក្នុងរចនាប័ទ្មនេះ គឺអ្នកជំនាញសំដៅយកក្រុមប្រាសាទទាំងឡាយណា ដែលមានក្បាច់លម្អដូចនឹងប្រាសាទឃ្លាំងទាំងពីរ នៅតំបន់អង្គរធំ ខែត្រសៀមរាប។
2010-08-13
ជីវិតរស់នៅមានសុខភាពល្អ គឺមានសារសំខាន់ណាស់ចំពោះមនុស្សគ្រប់ៗរូប មិនថាស្រី ឬប្រុស ចាស់ ឬក្មេងនោះទេ។ នៅពេលដែលមនុស្សមានវ័យកាន់តែចាស់ទៅ រូបរាងកាយ គំនិតស្មារតី និងអារម្មណ៍មានការផ្លាស់ប្តូរប្រែប្រួលទៅតាមអាយុ។
2010-08-12
ជ័យវរ្ម័នទី១ ជាមហាក្សត្រនៅក្នុងអំឡុងសម័យកាលចេនឡានោះ មិនបានតាំងរាជធានីនៅអង្គរបុរី ខែត្រតាកែវដូចការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវបារាំងនោះទេ។
2010-08-12
របាយការណ៍ស្រាវជ្រាវគ្រូពេទ្យបានឱ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ពាក់កណ្ដាល កើតមានបញ្ហាក្នុងបន្ទោបង់លាមក បណ្ដាលមកពីជំងឺម្យ៉ាង ដែលគ្រូពេទ្យឱ្យឈ្មោះថា ជំងឺឫសដូងបាត។
2010-08-08
រដ្ឋបាលជលផលហាមនេសាទត្រីចាប់ពីខែមិថុនា ដល់ដើមខែតុលា ព្រោះជាពេលវេលាត្រីធម្មជាតិត្រូវបង្កាត់ពូជ។
2010-07-25
សេដ្ឋកិច្ចគ្រួសាររបស់កសិករប្រទេសកម្ពុជា ភាគច្រើនបានរំពឹងលើវិស័យកសិកម្ម ជាពិសេសផ្នែកដំណាំស្រូវ។
2010-07-25
ដំណាក់កាលបន្ទាប់ពីរចនាប័ទ្មបាខែង សំណង់ប្រវត្តិសាស្ត្រខ្មែរ បានឈានចូលដល់ដំណាក់កាលមួយទៀត គឺរចនាប័ទ្មកោះកេរ ដែលជារចនាប័ទ្មមួយច្នៃប្រឌិតកើតឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី ៤ នាចន្លោះឆ្នាំ៩២១ ដល់ឆ្នាំ៩៥៤ នៃគ្រិស្តសករាជ។
2010-07-22
ជំងឺក្រួសក្នុងតម្រងនោម ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាងថា កើតមានជាយូរលង់ហើយ ដោយសារគេរកឃើញក្រួសនោះនៅក្នុងសាកសពអប់ទុករបស់ជនជាតិអេហ្ស៊ីប ដែលមានអាយុកាល ៧០០០ឆ្នាំមុន។ បើទោះជាជំងឺនេះមានភាពយូរលង់ទៅហើយក្តី ហើយពិភពលោកមានការវិវត្តជឿនលឿនហើយក្តី ក៏បច្ចុប្បន្ននេះ នៅមានមនុស្សមិនតិចលាននាក់ទេក្នុងមួយឆ្នាំៗ ដែលត្រូវបញ្ជូនទៅបន្ទប់សង្រ្គោះ ដោយសារតែជំងឺក្រួសក្នុងតម្រងនោមនេះ។
2010-07-21
នៅក្នុងពេលថ្មីនេះ មានអ្នកស្រាវជ្រាវមួយចំនួន ចង់ឲ្យមានការយកជើង ដ មកប្រើឡើងវិញ។ ការសំណូមពរបែបនេះ គឺដោយលោកយល់ថា ការយកជើង ត មកប្រើជំនួសជើង ដ នោះ តែងតែនាំឲ្យមានការយល់ច្រឡំ នៅក្នុងការសរសេរ ព្រមទាំងពិបាកចងចាំទៀតផង។
2010-07-18
នាយកមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក រៀបរាប់អំពីវិធីស្ទូងស្រូវដោយលើកជារង។
2010-07-18
បាខែង ជារចនាប័ទ្មមួយ ដែលអ្នកជំនាញផ្នែកស្ថាបត្យកម្មសំណង់ប្រាសាទ ឲ្យដឹងថា មានវត្តមាននៅបន្ទាប់ពីរចនាប័ទ្មព្រះគោ។
2010-07-17
នៅក្នុងនាទីច្បាប់របស់វិទ្យុអាស៊ីសេរីនៅពេលនេះ យើងសុំលើកយកជំពូកដែលមានរៀបរាប់អំពីទោស ដែលកំណត់ដោយច្បាប់ប្រឆាំងអំពើពុករលួយ ដែលមានចែងថា ទោសខ្លះអាចតម្រូវឲ្យអ្នកប្រព្រឹត្តិ ត្រូវបង់ប្រាក់ពិន័យផង ត្រូវរឹបអូសទ្រព្យសម្បត្តិផង និងត្រូវជាប់គុកទៀតផង។
2010-07-14
រហូតមកទល់នឹងពេលនេះ ប្រជាពលរដ្ឋខ្មែរមួយចំនួន នៅតែជឿថា ខ្លែងស្រាក ជាសត្វចង្រៃដែលតែងតែមកយាយីជីវិតពួកគាត់។