ប័ណ្ណសារព័ត៌មាន
2016-07-09
ការស្ដាប់ ឬទស្សនាបទចម្រៀងសម័យបានក្លាយជាទីពេញនិយមសម្រាប់យុវជនភាគច្រើន ពីព្រោះវាផ្ដល់នូវការកម្សាន្ត និងបន្លប់បញ្ហា ព្រមទាំងជាមធ្យោបាយដ៏ប្រសើរសម្រាប់កាត់បន្ថយភាពតានតឹង និងកែអផ្សុក។
2016-07-03
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានប្រកាសផ្ដល់ថវិកាជាង ១លានដុល្លារសហរដ្ឋអាមេរិក ដល់អង្គការសង្គមស៊ីវិលចំនួន ១៩ ក្នុងប្រទេសកម្ពុជា។ ធនាគារអភិវឌ្ឍន៍អាស៊ី អះអាងថា ថវិកានេះដើម្បីជួយដល់សហគមន៍ឆ្លើយតបចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិនៅកម្ពុជា។
2016-06-28
នាកិច្ចប្រជុំអាស៊ានឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ប្រទេសជាសមាជិកអាស៊ានទាំង១០ បានព្រមព្រៀងគ្នាជាឯកច្ឆន្ទចុះហត្ថលេខាលើសេចក្ដីប្រកាសអាស៊ានស្ដីពីសិទ្ធិមនុស្ស ដោយប្ដេជ្ញាកែលំអស្ថានភាពសិទ្ធិមនុស្សសម្រាប់ប្រជាជនជាង ៦០០លាននាក់របស់ខ្លួន។
2016-06-14
ថ្វីត្បិតតែស្ថិតនៅក្នុងប្រទេសតែមួយក៏ពិតមែន ប៉ុន្តែជោគវាសនានៃសិស្សានុសិស្សខ្មែរមិនមានសភាពដូចគ្នានោះទេ។ អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ឬជីវភាពធូរធារ មានលទ្ធភាពបញ្ជូនកូនចៅទៅសាលាឯកជនល្បីៗ ដែលមានស្តង់ដារអន្តរជាតិ។
2016-06-13
មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក បានជំរុញឲ្យកសិករកម្ពុជា អនុវត្តកសិកម្មបែបទំនើបដើម្បីជំរុញទិន្នផលកសិកម្មឲ្យកាន់តែខ្ពស់។ ស្របគ្នានេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា លើកឡើងថា រដ្ឋាភិបាលក៏មានបំណងធ្វើទំនើបកម្មវិស័យកសិកម្ម ជំនួសឲ្យការធ្វើកសិកម្មបែបប្រពៃណីដែរ។
2016-06-05
សមាគមនិស្សិតអាហារូបករណ៍អាមេរិក (FUSSAC) រៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា ពិព័រណ៍ជំនាញសិក្សា និងការងារ ២០១៦ នៅថ្ងៃទី៥ មិថុនា។ កម្មវិធីនេះប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ។
2016-06-02
មន្ត្រីគណបក្សប្រជាជនកម្ពុជា គាំទ្រខ្មែរក្រោមធ្វើពិធីរំឭកខួបបាត់បង់ទឹកដីកម្ពុជាក្រោម ដែលរដ្ឋាភិបាលអាណានិគមបារាំង បានកាត់ទៅឲ្យប្រទេសវៀតណាម គ្រប់គ្រងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ក្នុងពេលជាមួយគ្នា ខ្មែរក្រោមចង់ឲ្យរដ្ឋាភិបាល យកថ្ងៃទី៤ មិថុនា ធ្វើជាទិវាជាតិសម្រាប់ឲ្យពលរដ្ឋខ្មែរចងចាំ។
2016-05-30
អ្នកជំនាញកសិកម្ម លើកឡើងថា ទីផ្សារផលិតផលកសិកម្មនៅកម្ពុជា បច្ចុប្បន្ន កាន់តែកើនឡើងជាលំដាប់ ដោយសារកំណើនតម្រូវការប្រជាជនកាន់តែច្រើន ប៉ុន្តែមានកសិករតិចតួចណាស់បានចាប់យកឱកាសនេះ ដែលជាហេតុជំរុញឲ្យកម្ពុជា នៅតែនាំចូលបន្លែ ត្រី សត្វកាន់តែច្រើនឡើងៗពីប្រទេសជិតខាង ពិសេសជំរុញឲ្យវិស័យកសិកម្មកម្ពុជា កាន់តែអន់ខ្សោយទៅៗ។
2016-05-18
ស្ត្រីជនជាតិចាម មួយរូបដែលបានរួចខ្លួនត្រឡប់ពីការធ្វើបាបនៅពេលដែលគាត់ទៅបំពេញការងារជាស្ត្រីមេផ្ទះនៅប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) អំពាវនាវឲ្យអ្នកដែលមានបំណងទៅរកការងារនៅក្រៅប្រទេសប្រុងប្រយ័ត្ន។
2016-05-15
ថ្លែងក្នុងពិធី បិទសន្និបាតបូកសរុបការងារកសិកម្មកាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យកសិករ និងពាណិជ្ជករ កុំរកស៊ីលក់ផ្លូវលើផលិតផលកសិកម្ម និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា។
2016-05-09
ក្រុមហ៊ុននាំចេញអង្ករ និងសហគមន៍កសិករ ស្នើឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ឲ្យតឹងរ៉ឹង ដោយបញ្ជាក់ពីគុណភាពប្រភពដើមអង្ករគ្រប់ប្រភេទមុននាំចេញ ដើម្បីប្រយុទ្ធប្រឆាំងរាល់ការបន្លំយកអង្ករប្រភេទក្រអូបលាយជាមួយប្រភេទអង្ករផ្សេងទៀត រួចនាំចេញទៅទីផ្សារអន្តរជាតិ។
2016-04-24
ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) ដែលជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គធំមួយនៅកម្ពុជា ឲ្យដឹងថា បច្ចុប្បន្ន អង្ករសរីរាង្គមានតម្រូវការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពីទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
2016-04-23
អង្គការលំនៅឋានមនុស្សជាតិកម្ពុជា នឹងដឹកនាំក្រុមយុវជនចុះជួសជុលលំនៅឋានជូនប្រជាពលរដ្ឋក្នុងសហគមន៍ត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ខាងមុខ។
2016-04-19
វិនិយោគិន និងកសិករដាំកៅស៊ូ បានបង្ហាញក្តីសង្ឃឹមថា តម្លៃកៅស៊ូនឹងស្ទុះងើបឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីសហគមន៍កៅស៊ូអន្តរជាតិ (IRCO) បានប្ដេជ្ញាខិតខំធ្វើយ៉ាងណាអនុវត្តវិធានការកាត់បន្ថយតម្លៃកៅស៊ូ ដែលបានប្រែប្រួលឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
2016-04-11
វេទិកាពិភាក្សាពីវិស័យពាណិជ្ជកម្ម និងអប់រំនៅកម្ពុជា កាលពីពេលថ្មីៗនេះ ឲ្យដឹងថា ខណៈកំណើនតម្រូវការប្រជាជនលើផលិតផលកសិកម្មកាន់តែច្រើន ប៉ុន្តែកម្ពុជា នៅតែប្រឈមនឹងបញ្ហាកង្វះធនធានមនុស្សក្នុងវិស័យនេះ ពោលគឺខ្វះខាតទាំងពលកម្មមិនមានជំនាញ ទាំងអ្នកបច្ចេកទេស។