ព័ត៌មាន​ទាក់ទង​នឹង​​បណ្ឌិត កែម ឡី

ប្រវត្តិរូប​សង្ខេប​និង​ជីវិត​ការងារ​របស់​លោក​បណ្ឌិត កែម ឡី

លោក​បណ្ឌិត កែម ឡី ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex)។ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​សាធារណជន​ជាច្រើន​បាន​ស្គាល់​លោក​តាម​រយៈ​ការ​វិភាគ​លើ​បញ្ហា​សង្គម ស្ថានភាព​នយោបាយ សិទ្ធិ​មនុស្ស ការ​អភិវឌ្ឍ​ប្រទេស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ហើយ​លោក​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ការ​វិភាគ​របស់​លោក ហៅ​ថា​ជា​អ្នក​វិភាគ​ឯករាជ្យ ដែល​និយាយ​ចំៗ​ទាក់ទង​នឹង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​បញ្ហា​ផ្សេងៗ​ទៀត ទោះ​បី​ជា​លោក​បាន​ដឹង​ជា​មុន​ថា លោក​ប្រឈម​នឹង​ការ​បាញ់​សម្លាប់​ដោយ​ប្រការ​ណា​មួយ​ក្ដី។

វីដេអូ៖ ផ្សាយ​ផ្ទាល់​ពី​ពិធី​ហែ​សព​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី២៤ កក្កដា ២០១៦ ទៅ​បញ្ចុះ​នៅ​ខេត្ត​តាកែវ

វីដេអូ៖ បណ្ឌិត កែម ឡី ចូលរួម​វេទិកា​អ្នកស្ដាប់​​វិទ្យុ​អាស៊ីសេរី​នា​ពេល​កន្លង​មក

អត្ថបទ​ទាក់​ទង

ថវិកា​បរិចាក​សម្រាប់​បុណ្យ​សព​ លោក ​​បណ្ឌិត​ កែម​ ឡី

អាស៊ីសេរី ពុំ​អាច​ទទួល​ថវិកា​បរិច្ចាគ​សម្រាប់​ពិធី​បុណ្យ​សព​លោក​​បណ្ឌិត​ កែម​ ឡី ​បាន​ទេ។ ចំពោះ​លោក​អ្នក​​មាន​សទ្ធា​ចង់​ចូល​រួម​បរិច្ចាគ​ទាន​ក្នុង​ពិធី​បុណ្យ​នេះ​ អាច​ស្វែង​រក​ព័ត៌​មាន​បន្ថែម​នៅ​ត្រង់​នេះ​។ សូម​អរ​គុណ​!

ភស្តុតាង​ថ្មី​បញ្ជាក់​ថា​បណ្ឌិត កែម ឡី ស្លាប់​នៅ​លើ​កៅអី

សាកសព​ក្នុង​រូបថត​ដែល​អាស៊ីសេរី ទទួល​បាន​​ដែល​មាន​សភាព​អង្គុយ​លើ​កៅអី​ផ្អែក​ទៅ​ក្រោយ ដៃ​ទាំង​ពីរ​ធ្លាក់​សំយ៉ុង​ចុះ​ក្រោម និង​ក្បាល​ផ្ងារ​ហាក់​សម្លឹង​មើល​ទៅ​ពិតាន​នោះ គឺ​ជា​លោក​បណ្ឌិត កែម ឡី។ ផ្ទុយ​ទៅ​វិញ សាកសព​របស់​លោក​បណ្ឌិត កែម ឡី ក្រោយ​អំពើ​ឃាតកម្ម​ដែល​គេ​ឃើញ​តាម​បណ្ដាញ​ព័ត៌មាន​នោះ គឺ​ដេក​ផ្ងារ​នៅ​លើ​ឥដ្ឋ​ការ៉ូ​ក្នុង​ថ្លុក​ឈាម។

រំឭក​អំពី​គុណសម្បត្តិ​លោក​បណ្ឌិត កែម ឡី

អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​បណ្ឌិត កែម ឡី ចាត់​ទុក​ថា លោក​ជា​អ្នក​ក្លាហាន ហ៊ាន​និយាយ​ការ​ពិត​ដ៏​ឆ្នើម​ឧត្ដម​ម្នាក់ ដើម្បី​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ។ អ្នក​ខ្លះ​យល់​ថា បណ្ឌិត កែម ឡី ជា​អវតា​តំណាង​ឲ្យ​ពន្លឺ​នៃ​ការ​ពិត និង​ចង់​ដាក់​ឈ្មោះ​លោក​ថា “អាទិទេព​នៃ​សច្ចធម៌”។

មនុស្ស​រាប់​សែន​​នាក់​ចូលរួម​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ

សព​លោក​បណ្ឌិត កែម ឡី បាន​ដង្ហែ​ដល់​ភូមិ​កំណើត​លោក​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​វេលា​ម៉ោង​ជិត ៦​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​កក្កដា ក្រោយ​ពី​ចំណាយ​ពេល​វេលា​ដង្ហែ​ក្បួន​ជាង ១០​ម៉ោង នៅ​លើ​ដង​ផ្លូវ​ជាង ៨០​គីឡូម៉ែត្រ។ ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី អម​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ២​លាន​នាក់​មក​ពី​គ្រប់​ទិសទី​មក​ពី​តំបន់​ជនបទ និង​ទីក្រុង។

ប្រវត្តិ​លោក កែម ឡី ក្នុង​វ័យ​កុមារ

មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ស្គាល់​លោក កែម ឡី ក្នុង​ភូមិ​ជា​មួយ​អះអាង​ថា គាត់​គឺ​ជា​អ្នក​ដែល​ព្យាយាម​អត់ធ្មត់​ក្នុង​ការ​សិក្សា មិន​តែ​ប៉ុណ្ណោះ​ជា​មនុស្ស​ដែល​មាន​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​គួប​ផ្សំ​និស្ស័យ​ពី​កំណើត ដែល​រៀន​ឆ្លាត​ស្រាប់​ផង បាន​រុញ​ច្រាន​ឲ្យ​លោក​ក្លាយ​បុគ្គល​ដែល​ចាប់​អារម្មណ៍ និង​ទទួល​ការ​ស្រលាញ់​រាប់​អាន​ដូច​សព្វថ្ងៃ​នេះ។

ស្ថាប័ន​អន្តរជាតិ​និង​ជាតិ​សំខាន់ៗ​ថ្កោលទោស​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី

គិត​ចាប់​ពី​ថ្ងៃ​ទី​១០ កក្កដា មក​ដល់​ថ្ងៃ​ទី​១៤ កក្កដា គឺ​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន ទាំង​ជាតិ និង​អន្តរជាតិ រួម​ទាំង​ស្ថានទូត​ផង បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​ស្ថាប័ន​ខ្លះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​មុខ​ឃាតក​ពិត និង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

វេទិកា​អ្នក​ស្ដាប់៖ តើ​សែស្រឡាយ​មេដឹកនាំ​មាន​សិទ្ធិ​ធ្វើ​ជំនួញ​ឬ​ទេ?

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ពិភាក្សា​អំពី៖ «តើ​សែស្រឡាយ​មេដឹកនាំ​មាន​សិទ្ធិ​ធ្វើ​ជំនួញ​ឬ​ទេ?»។ វាគ្មិន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​រួម​មាន​លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម។

អ.ស.ប​ផ្នែក​សិទ្ធិ​មនុស្ស​​ស្នើ​ឲ្យ​អាជ្ញាធរ​រក​ឃាតក​​​សម្លាប់​លោក កែម ឡី ពិត​ប្រាកដ

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី និង​គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ​ដែល​មាន​ការ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ ក្នុង​ការ​ស៊ើបអង្កេត​ដោយ​យុត្តិធម៌​មួយ​ស្វែង​រក​ឃាតក​ពិត និង​អ្នក​នៅ​ក្រោយ​ខ្នង​បញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា នោះ។

វេសារ​រំលែក​ទុក្ខ​របស់​អង្គទូត​បរទេស​ចំពោះ​មរណភាព​បណ្ឌិត កែម ឡី

ក្រោយ​ពេល​សព​បណ្ឌិត កែម ឡី ត្រូវ​បាន​ដង្ហែ​ទៅ​តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់​ដើម្បី​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី មាន​អង្គទូត​បរទេស និង​តំណាង​ស្ថាប័ន​អន្តរជាតិ​ធំៗ បាន​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ជា​ហូរហែ។ អង្គទូត​បរទេស​ទាំង​នោះ មាន​ដូចជា​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ស្ថានទូត​អូស្ត្រាលី ស្ថានទូត​ស៊ុយអែត ស្ថានទូត​បារាំង ស្ថានទូត​អាល្លឺម៉ង់ ស្ថានទូត​ជប៉ុន ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ជាដើម។

បក្ស​ប្រឆាំង​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​ឃាតកម្ម​លោក កែម ឡី

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះជាតិ អំពាវនាវ​ឲ្យ​មាន​ការ​ជួប​គ្នា​មួយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ខ្លួន ដើម្បី​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដោយ​មាន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស ចូលរួម​ក្នុង​ការ​ស្វែង​រក​ឃាតក​ពិត​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​ស្វែង​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះ។

តុលាការ​សម្រេច​ចោទ​ប្រកាន់​ជនសង្ស័យ​សម្លាប់​បណ្ឌិត កែម ឡី ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន

តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ជនសង្ស័យ​សម្លាប់​បណ្ឌិត កែម ឡី ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​កាន់​អាវុធ​ខុស​ច្បាប់ ដែល​នឹង​ត្រូវ​ជាប់​ទោស​អស់​មួយ​ជីវិត។

មន្ត្រី​ទូត​៤​ប្រទេស​ចូល​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី នៅ​ថ្ងៃ​នេះ

តំណាង​ស្ថានទូត ៤ ប្រទេស មក​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កក្កដា។ តំណាង​ស្ថានទូត​ទាំង​៤ នោះ​រួម​មាន ទូត​ជប៉ុន អូស្ត្រាលី បារាំង និង​ស៊ុយអែត។ ក្រៅ​ពី​មន្ត្រី​ទូត ក៏​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​បក្ស​ប្រឆាំង​មក​ពី​​គ្រប់​ខណ្ឌ​ទាំង​អស់​នៅ​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​បន្ត​មក​យ៉ាង​ច្រើន​កុះករ។ ក្រៅ​ពី​នោះ​ក៏​ឃើញ​មាន​មន្ត្រី​ប៉ូលិស ទាហាន ដែល​មក​គោរព​វិញ្ញាណក្ខន្ធ​ជា​លក្ខណៈ​បុគ្គល​ដែរ។

សម្រង់​មតិ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ចំពោះ​ឃាតកម្ម​លើ​លោក កែម ឡី

ប្រជាពលរដ្ឋ​ខ្មែរ-​អាមេរិក នៅ​តាម​រដ្ឋ​ជា​ច្រើន បាន​សម្ដែង​ក្តី​សោកស្ដាយ និង​ថ្កោលទោស​ជា​ខ្លាំង​ចំពោះ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ។

អ្នក​សៀមរាប​និង​ឧត្តរមានជ័យ​មួយ​ចំនួន​គ្រោង​មក​មើល​មុខ​លោក កែម ឡី ជា​ចុងក្រោយ

ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ នៅ​តែ​មាន​អារម្មណ៍​ក្ដុកក្ដួល សោកស្ដាយ​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​បញ្ហា​សង្គម ហើយ​ត្រូវ​ឃាតក​បាញ់​សម្លាប់។ រយៈពេល ៣​ថ្ងៃ​មក​ហើយ ចាប់​តាំង​ពី​មាន​ដំណឹង​មរណភាព​របស់​លោក កែម ឡី មក គឺ​ប្រជាពលរដ្ឋ​តាម​ហាង​កាហ្វេ និង​តាម​ទី​សាធារណៈ​នានា តែង​ប្រមូល​ផ្ដុំ​គ្នា​តាមដាន​ព័ត៌មាន​ជុំវិញ​រឿង​នេះ​ពី​ទូរស័ព្ទ​ដៃ (Smart Phone) តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាញ់​សម្លាប់​បញ្ញវន្ត

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ព្រួយ​បារម្ភ​ចំពោះ​ការ​បាញ់​សម្លាប់​បញ្ញវន្ត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​បាញ់​សម្លាប់​បញ្ញវន្ត​នៅ​កម្ពុជា។ ការ​ទាមទារ​នេះ នៅ​បន្ទាប់​ពី​ក្រុម​បញ្ញវន្ត​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ជា​បន្តបន្ទាប់ ពិសេស​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ដែល​មហាជន​នឹក​ស្មាន​មិន​ដល់ និង​សោក​សង្រេង។

អ្នក​នយោបាយ​ពលរដ្ឋ​និង​រដ្ឋាភិបាល​ថ្កោលទោស​ចំពោះ​ករណី​ឃាតកម្ម​លើ​លោក កែម ឡី

ប្រជាពលរដ្ឋ អ្នក​នយោបាយ និង​រដ្ឋាភិបាល សុទ្ធតែ​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ឃាតកម្ម​ព្រៃផ្សៃ​លើ​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​ល្បី​នៅ​កម្ពុជា។ ពួក​គេ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វែក​មុខ​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន។

មតិ​យល់​ឃើញ​របស់​ពលរដ្ឋ​នៅ​ខេត្ត​ចំនួន​បី​ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី

ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ធំ សម្ដែង​ការ​សោកស្ដាយ​ព្រមៗ​គ្នា​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក​បណ្ឌិត កែម ឡី។ ការ​សោកស្ដាយ​នេះ​ក្រោយ​ពេល​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា។ ប្រជាពលរដ្ឋ​ចង់​ឃើញ​ពន្លឺ​យុត្តិធម៌​ពិត​ប្រាកដ មិន​មែន​ជា​ការ​ប្រឌិត​យុត្តិធម៌​ឡើង​នោះ​ទេ។
'''