មន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក សយ ចន្ធូ បានឲ្យដឹងថា តាមការសាកសួរពីកម្មករនោះពួកគេខ្លះអះអាងថា កម្មករខ្លះមានអាការៈថប់ដង្ហើម និងដួលសន្លប់ជាបន្តបន្ទាប់ ក្នុងគ្រាដែលពួកគេខ្លះកំពុងភ័យតក់ស្លុត បន្ទាប់ពីកម្មករជាបុរសម្នាក់ត្រូវពួកគេជឿថា មានខ្មោចចូល នៅម៉ោងប្រមាណ ១០ព្រឹកនៅទី១៧ មករា ក្នុងពេលកំពុងធ្វើការ។ ប៉ុន្តែសហជីពនឹងបើកការស៊ើបអង្កេតចំពោះករណីនេះ។
លោក សយ ចន្ធូ៖ «ពួកខ្ញុំកំពុងតែស៊ើបអង្កេតមើលថា មកពីស្អី ហើយណាមួយកន្លែងហ្នឹងវាមានលូទឹកស្អុយទឹកអីនៅជិតហ្នឹងដែរ អាចមានជះក្លិនជះអីណា។ គាត់ថា ថប់ដង្ហើមថប់អី ស្រាប់តែស្រឺតៗហ្មង ជួនកាលវាមកពីបរិស្ថានជះក្លិន ឬក៏មកពីអាកាសធាតុក្នុងហ្នឹង»។
កម្មការិនីប្រមាណ ៣០នាក់ក្នុងចំណោមកម្មករ ៧០០ ដែលដួលសន្លប់នោះ ត្រូវតំណាងរោងចក្របញ្ជូនទៅសម្រាកព្យាបាលនៅឯមណ្ឌលសុខភាពបែកចាន ហើយពុំមានកម្មករណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
