ប្រវត្តិ​និង​សកម្មភាព​ការងារ​របស់​លោក ឈុត វុទ្ធី

លោក ឈុត វុទ្ធី ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ភាគ​ច្រើន​ទទួល​​ស្គាល់​ថា ជា​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​សកម្ម​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ដោយ ទីន ហ្សាការីយ៉ា
2012.04.26
Share on WhatsApp
Share on WhatsApp

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា។ ការ​បាញ់​សម្លាប់​នេះ គឺ​នៅ​ក្នុង​បេសកកម្ម​របស់​លោក​នៅ​ខែត្រ​កោះកុង ដែល​លោក​បាន​ចុះ​ទៅ​ពិនិត្យ និង​ថតរូប​សកម្មភាព​បទល្មើស​ព្រៃ​ឈើ​នៅ​ខែត្រ​កោះកុង។

ការ​ស្លាប់​របស់​សកម្មជន​ការពារ​ព្រៃ​ឈើ​នេះ គឺ​ជា​ការ​សោកស្ដាយ​ជា​ទីបំផុត​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នានា ពីព្រោះ​ថា កន្លង​មក​គេ​ចាត់​ទុក​លោក ឈុត វុទ្ធី ជា​មនុស្ស​មាន​សេចក្ដី​ក្លាហាន មាន​ឆន្ទៈ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា​បច្ចុប្បន្ន។

លោក ឈុត វុទ្ធី បាន​ចុះ​ទៅ​ខែត្រ​កោះកុង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ជាមួយ​នឹង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចំនួន​ពីរ​រូប គឺ​មាន​កញ្ញា ផន បុប្ឆា ជា​ជន​ជាតិ​ខ្មែរ និង​មួយ​រូប​ទៀត​ជា​ជនជាតិ​បរទេស។

គោល​បំណង​សំខាន់​ក្នុង​ការ​ចុះ​ទៅ​ខែត្រ​កោះកុង របស់​លោក ឈុត វុទ្ធី នេះ ដើម្បី​ទៅ​ពិនិត្យ​មើល​ក្រុមហ៊ុន​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ក្រវាញ​ភាគ​កណ្ដាល ស្ថិត​នៅ​ក្នុង​ស្រុក​ថ្មបាំង។ ប៉ុន្តែ​ជា​អកុសល​លោក ឈុត វុទ្ធី ត្រូវ​បាន​កងកម្លាំង​ការពារ​ក្រុមហ៊ុន​បាញ់​សម្លាញ់​ទៅ​វិញ នៅ​ខណៈ​លោក​បាន​ទៅ​ថត​រូបភាព​អំពី​ការ​កាប់​ឈើ​របស់​ក្រុមហ៊ុន​ឯកជន​មួយ។

លោក ឈឹម សាវុធ អ្នក​សម្របសម្រួល​គំរោង​វេទិកា​សាធារណៈ និង​បណ្ដុះបណ្ដាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​មនុស្ស​ជិតស្និទ្ធ​ជាមួយ​លោក ឈុត វុទ្ធី នោះ មាន​ប្រសាសន៍​ថា នៅ​មុន​ពេល​លោក ឈុត វុទ្ធី ទៅ​ខែត្រ​កោះកុង មួយ​ថ្ងៃ លោក ឈុត វុទ្ធី បាន​ប្រាប់​លោក​ថា លោក​ទៅ​កោះកុង នៅ​ថ្ងៃ​ទី​២៤ ដើម្បី​ទៅ​ប្រមូល​យក​ភស្តុតាង​របស់​ក្រុមហ៊ុន និង​ជនល្មើស​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ក្រវាញ​ភាគ​កណ្ដាល ដើម្បី​យក​ភស្តុតាង​ទាំង​នោះ​ដាក់​ជូន​រដ្ឋាភិបាល។

លោក ឈុត វុទ្ធី មាន​អាយុ​ជាង ៤០​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខែត្រ​កណ្ដាល។ លោក​មាន​កូន​ចំនួន​បី​នាក់ ប្រុស​ម្នាក់ ស្រី ២​នាក់។

លោក ឈុត វុទ្ធី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ទាហាន​មក​ពី​ប្រទេស​រុស្សី។ បន្ទាប់​ពី​លោក​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​១៩៩២ លោក ឈុត វុទ្ធី បាន​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា និង​ធ្វើ​ជា​គ្រូ​បង្ហាត់​នាយ​ទាហាន​នៅ​ក្រសួង​ការពារ​ជាតិ។

លុះ​ដល់​ឆ្នាំ​២០០៣ លោក ឈុត វុទ្ធី បាន​បម្រើ​ការងារ​នៅ​អង្គការ គ្លបល វីនេស (Global Witness) មាន​តួនាទី​ជា​នាយក​រង​នៃ​អង្គការ​អន្តរជាតិ​មួយ​នេះ ដែល​ធ្វើ​ការ​ឃ្លាំមើល​អំពី​ការ​កាប់​ព្រៃ​ឈើ​នៅ​កម្ពុជា។

ក្រោយ​ពី​រដ្ឋាភិបាល​បាន​បណ្ដេញ​អង្គការ គ្លបល វីនេស ចេញ​ពី​កម្ពុជា លោក ឈុត វុទ្ធី បាន​បង្កើត​អង្គការ​មួយ​ឈ្មោះ​ថា អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​គេ​ដឹង​ថា អង្គការ​របស់​លោក​មាន​ជំនួយ​ពី​ប្រទេស​អាល្លឺម៉ង់ ដែល​មាន​សកម្មភាព​ការងារ​ផ្ដោត​សំខាន់​លើ​ការ​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ រហូត​ដល់​បច្ចុប្បន្ន។ 

លោក ឈឹម សាវុធ បាន​រំលឹក​អនុស្សាវរីយ៍​ដែល​មិន​គួរ​ឲ្យ​បំភ្លេច​បាន​ជាមួយ​លោក ឈុត វុទ្ធី កាល​លោក​នៅ​រស់​ថា លោក ឈុត វុទ្ធី បាន​ប្រាប់​លោក​ថា គាត់​ធ្វើ​ការ​រាល់​ថ្ងៃ​នេះ មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​របស់​លោក​ទេ គឺ​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​មនុស្ស​ជំនាន់​ក្រោយ។

លោក ឈឹម សាវុធ បញ្ជាក់​ថា លោក ឈុត វុទ្ធី បាន​ប្រាប់​លោក​ទៀត​ថា លោក​ដឹង​ខ្លួន​គ្រប់​ពេល​ថា ការងារ​របស់​គាត់​ធ្វើ​កន្លង​មក​ប្រឈម​នឹង​សេចក្ដី​ស្លាប់ ពីព្រោះ​ថា ជនល្មើស​កាប់​ឈើ​មិន​សប្បាយ​ចិត្ត​នឹង​សកម្មភាព​របស់​គាត់​ទេ។

នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ លោក ឈុត វុទ្ធី បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​បទល្មើស​កាប់​ព្រៃ​ឈើ ពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ នៃ​ខែត្រ​កោះកុង ពីព្រោះ​ថា តំបន់​នោះ​សកម្មភាព​កាប់​ព្រៃ​ឈើ​បាន​កើត​មាន​យ៉ាង​អនាធិបតេយ្យ។

កូន​ប្រុស​ច្បង​របស់​លោក ឈុត វុទ្ធី ឈ្មោះ ឈយ ឧត្តមរស្មី បាន​រៀបរាប់​ទាំង​ស្រក់​ទឹក​ភ្នែក​អាណិត​ស្រណោះ​ឪពុក​របស់​ខ្លួន​ថា កាល​ពី​ឪពុក​របស់​លោក​នៅ​រស់ លោក ឈុត វុទ្ធី បាន​អប់រំ​លោក​ឲ្យ​តែ​ធ្វើ​អំពើ​ល្អ និង​ធ្វើ​អ្វីៗ​ដើម្បី​ផល​ប្រយោជន៍​សង្គម និង​កុំ​ធ្វើ​អ្វី​ខុស​ពី​ច្បាប់​សង្គម។

ការ​ស្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​នៅ​ពេល​នេះ ជា​ការ​សោកស្ដាយ​របស់​មនុស្ស​ភាគ​ច្រើន​នៅ​កម្ពុជា ដែល​គេ​បាន​ស្គាល់​រូប​លោក។ ផ្ទុយ​ទៅ​វិញ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ក្រុម​អ្នក​ប្រព្រឹត្ត​បទល្មើស​កាប់​ឈើ សប្បាយ​ចិត្ត​ចំពោះ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នេះ។ ពីព្រោះ​ថា លោក ឈុត វុទ្ធី បាន​ប្រមូល​ភស្តុតាង​ជា​ច្រើន​អំពី​ជនល្មើស រួម​ទាំង​ក្រុម​អ្នក​មាន​អំណាច​កាប់​ឈើ​នៅ​កម្ពុជា ហើយ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី ប្រៀប​ដូច​ជា​ការ​ដក​បន្លា​ចេញ​ពី​ដើម​ទ្រូង​របស់​ជនល្មើស​កាប់​ឈើ​ទាំង​នោះ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​រក​យុត្តិធម៌​ជូន​លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​នេះ។

ប្រភព​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា កាល​លោក ឈុត វុទ្ធី នៅ​រស់ លោក​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​គំរាម និង​ក្រុម​ឈ្មួញ​គំរាម​សម្លាប់​ជា​ច្រើន​លើក។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ឈុត វុទ្ធី នៅ​តែ​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​ការពារ​សម្បត្តិ​ធម្មជាតិ​នៅ​កម្ពុជា។ 

លោក ឈុត វុទ្ធី បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ធ្វើ​ការងារ​ការពារ​ធនធាន​ធម្មជាតិ ពិសេស​ការពារ​ការ​កាប់​ព្រៃ​ឈើ ឬ​ព្រៃឡង់។ សកម្មភាព​របស់​លោក​ខ្លាំង​ក្លា​នោះ​មាន​នៅ​ខែត្រ​កោះកុង ក្រចេះ ព្រះវិហារ និង​ខែត្រ​កំពង់ធំ ជាដើម។ លោក ឈុត វុទ្ធី បាន​បង្កើត​ជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ជា​ច្រើន​នៅ​ខែត្រ​ទាំង​នេះ។ 

លោក ឈឹម សាវុធ បាន​លើក​ឡើង​ថា សកម្មភាព​ការងារ​របស់​លោក ឈុត វុទ្ធី គឺ​ទទួល​បាន​ជោគជ័យ​លើ​ការងារ​បទល្មើស​កាប់​ព្រៃ​ឈើ ប៉ុន្តែ​បញ្ហា​សំខាន់ អាជ្ញាធរ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ ដូច្នេះ​ហើយ​ទើប​បទល្មើស​កាប់​ព្រៃ​ឈើ​បាន​កើត​មាន​ជា​បន្តបន្ទាប់​ដល់​បច្ចុប្បន្ន។

នៅ​ក្នុង​ប្រវត្តិ​របស់​លោក ឈុត វុទ្ធី។ លោក ឈុត វុទ្ធី បាន​សរសេរ​ចក្ខុវិស័យ​របស់​លោក​នៅ​ក្នុង​ប្រវត្តិ​នោះ​ថា "ខ្ញុំ​ប្រាថ្នា​បញ្ឈប់​បទល្មើស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​នៅ​កម្ពុជា តាម​រយៈ​ការ​កសាង​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​របស់​រដ្ឋាភិបាល និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ជា​ពិសេស​គឺ​មាន​រចនាសម្ព័ន្ធ​ដែល​ប្រសើរ​គង់វង្ស​ឋិតថេរ និង​មាន​ប្រសិទិ្ធភាព៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Apr 26, 2012 09:09 PM

ពិបាកណាស់ដែររកបានអ្នកល្អដូចលោកឈុត វុទ្ធី . តើព្រៃឈើសង្ឃឹមនរណាទៅ អ្នកព្រៃឡង់ សង្ឃឹមនរណារ

Anonymous
Apr 26, 2012 02:43 PM

សម្លាប់១​ គំរាម១០លានជាង។ តើមានវីៈជនឯណាទៀតដែលមានសេចក្កីក្លាហានដូចគាត់?​ ខ្ញុំសែនមហាស្អប់ គឺស្អប់នឹងទង្វើរដ៏ល្ងីល្ងើររបស់ ខ្មែរមួយចំនួនដែលពុំបានគិតដល់អនាគត់បរិស្ថានប្រទេសខ្លួន។ អារឿងដីសម្បទានក៏អញ្ចឹងដែរ អនាគត់ទៅ គ្មានកូនខ្មែរណាបានដឹងពីកិច្ចសន្យារបស់រដ្ឋាភិបាល និង​ក្រុមហ៊ុនបរទេសនោះទេ បើដល់ទៅ៩៩ឆ្នាំឯណោះ!​ហើយណាមួយឥឡួវនេះយុវជនទាំងនោះត្រូវគេពង្វក់អោយស្នេហាជាតិ និង​ ស្រលាញ់វប្បធម៏ខ្លួនឯងម្លឹងៗ។ ហ៊ឺ! គិតៗទៅ វា
ឈឺប្រដាប់គិតណាស់។ បើឬស្សីមួយដើមដែលវារលួយពីទំពាំងទៅហើយ តើវាអាចក្លាយជាដើមឬស្សីដ៏រឹងមាំបានដែរ ឬអត់នៅថ្ងៃក្រោយ?

Anonymous
Apr 26, 2012 01:36 PM

រដ្ឋាភិបាលត្រូវតែរកអោយឃើញជនល្មើស​​និង ផ្តន្ទាទោស បើរកមិនឃើញ​ ចុះចេញពីអំំណាចទៅ កុំថោកទាបពេក ត្រូវ​ធ្វើអ្វីដើម្បីជាតិទៅ

Anonymous
Apr 27, 2012 02:02 AM

I hope that even though he death but his willing and action is still alive forever!

Anonymous
Sep 13, 2012 05:29 PM

Chut vuthy' s killer is globalwitness

Anonymous
Apr 26, 2012 01:38 PM

គាត់ខ្លាំងក្នុងការការពរ ប៉ុន្តែស្គាល់គាត់ឲ្យច្បាស់បានដឹងថាគាត់ជាមនុស្សយ៉ាងណា។ ជាពិសេសរឿងរ៉ាវនៅស្រុកកំណើតរបស់គាត់។ ទាល់តែជួបផ្ទាល់បានដឹងថាយ៉ាងម៉េច។ ពីអ្នកគ្មានអំណាច

Anonymous
Apr 26, 2012 09:20 PM

how many people who have the commitment like that?

Anonymous
Apr 26, 2012 04:07 PM

អ្នកកាន់អំណាចអើយ! សំឡាប់ខ្មែរអោយអស់ទៅ ទើបអស់លោកសមចិត្ត និងគ្មានអ្នកណាដឹងពីអំពើអាក្រក់ និងអំពើពុករលួយដ៍ថោកទាបរបស់អស់លោកឯង! វាគ្មានអ្វីខុសពីសម័យ ប៉ុល ពត ទេសម្លាប់មនុស្សអនាធិបតិយ្យ គ្មានភាពយុតិធម៌ ដឹកនាំគ្មានភាពប្រជាធិបតិយ្យ ស្រឡាញ់អំណាចជាងទឹកដី ស្រឡាញ់លុយជាងប្រជាពលរដ្ឋ តើអស់លោកមិនចេះខ្មាស់គេទេឬដែលមានឈាមជ័រជាខ្មែរតែចង់អោយខ្មែររលាយ?

Anonymous
Apr 28, 2012 02:51 AM

My respect to Mr Chut Rithi , He scarified his like for the Cambodian People. Mr Prime Minister you should fire and bring to justice to the authority who act covertly to their own people. I do not want to see the second Killing Fields in Cambodia in the Kingdom of slaughter instead of wonder.

Anonymous
Apr 26, 2012 12:18 AM

ឃាតកដែលបានសម្លាប់លោក ឈុត វុទ្ធីប្រាកដជារកឃើញ
បើសិនជាជននោះមិនមែនជាដៃជើងឬក៏ជាប័ក្សពួករបស់
ត្រកូលហុ៑ន។

Anonymous
Apr 26, 2012 04:18 AM

ខ្ញុំសូមសួររាជរដ្ឋាភិបាលថា អ្វីបានជារាល់អ្នកស្នេហាជាតិពិតប្រាកដ សុទ្ធតែត្រូវស្លាប់ ដូចជា លោក ឈុត វុទ្ធី និង លោក ជា វិជា ជាដើម

Anonymous
Apr 27, 2012 09:59 AM

Hey Mr. HUN SEN,
What kind the Prime Minister are you?
What kind the Khmer are you?
Do you remember this "IF I CANNOT STOP THE LOGGING CONCESSION COMPANIES, I WILL CUT MY THROAT."
You are son of bitch killed Khmer people for YOUN COMMUNIST HANOI.
You are son of bitch A LIAR, A DICTATO,A TRAITOR.
You must step down immediately or otherwise you will be Moammar Gadhafi #2.

Anonymous
Apr 26, 2012 03:06 PM

ខ្ញុំសូមចូលរួមរំលែកនូវសមានចិត្តដ៏ក្តុកក្តួលបំផុតចំពោះការ បាត់បង់ជីវិតរបស់សកម្មជនអភិរក្សព្រៃឈើម្នាក់នេះ និងសូម បួងសួងឲ្យវិញ្ញាណក្ខ័ន្ធរបស់លោក ឈុត វុទ្ធី សោយសុខក្នុងសុគតិភព ។ សូមលោកសម្រាកសម្រាន្តបាន ស្ងប់ចុះប្រជាជនកម្ពុជា រាប់លាននាក់នឹងចងចាំជានិច្ចនូវវីរៈភាពដ៏អង់អាចក្លាហាន របស់លោក។

Anonymous
Apr 26, 2012 12:21 AM

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ដែលមានការគំាទ្រចំពោះទង្វើនៃការការពារព្រៃឈើ និងធនធានធម្មជាតិរបស់លោក ឈុត វុទ្ធី ខ្ញុំសូមស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាវែកមុខរកអ្នកដែលបានបញ្ជានៅពីក្រោយនៃការបាញ់សម្លាប់នេះ។ ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនឹងមិនធ្វើកន្ទើយចំពោះបញ្ហានេះ ព្រោះគាត់ជាប្រជាពលរដ្ឋខ្មែរមួយរូបដែលចេះជួយការពារទ្រព្យសម្បត្ដិរប​ស់ប្រទេសជាតិយើង និងដូចជាកូនរបស់លោកដែរ។ ប្រសិនបើលោកវែកមុខជនដែលបញ្ជាពីក្រោយឃើញ ហើយយកមកដាក់ទោសតាមច្បាប់នោះប្រជាជនខ្មែរទំាងអស់នឹងមិនភ្លេចគុណលោកឡើយ។ សូមអរគុណ

Anonymous
Sep 13, 2012 04:35 PM

Everybody must be know that chut vuthy was make corruption during he worked with conservation international organization in year 2002 and cheat document to get land (government administration land) at Thmor Bang (russei chum commune) area in order to his profit.

Anonymous
Apr 26, 2012 04:24 AM

I am sorry to hear a good man like Chhut Vuthy was killed by the loggs trafficking. I believe that there are more good men who care about protecting our land that are still confronting with those traitors. We have to stand together to protect and support them before anything happen to thier lives. Khmer people, let the Freedom and justice ring in Cambodia!!!!

Anonymous
Apr 27, 2012 12:13 PM

សូមមេត្តាប្រើពាក្យ​​"​​សេក្តីស្លាប់"​ ជំនួសពាក្យ​"ការស្លាប់"
ផ្តល់យោបល់ក្នុងនយ័ជួយរក្សាអក្សរសាស្ត្រខ្មែរយើង។

Anonymous
May 02, 2012 06:34 PM

ខ្ញុំមានអារមណ៏ ស្រក់ទឹកភ្នែកពេលដែលបានស្ដាប់អត្ថបទនេះ ។ សូមអោយរដ្ជាភិបាលស្វែងជនដៃដល់ពិតប្រាកដអោយបាន តែមិនសូវជឿជាក់សោះ ។

Anonymous
Apr 27, 2012 01:01 PM

តើអាថោកទាបណានៅពីក្រោយការសម្លាប់លោកឈុតវុឌ្ឍីលោកអ្នកទាយត្រូវខ្ញុំឲ្យកាត១០$ភ្លាម។