តុលាការ​កាត់​ទោស​អតីត​មេបញ្ជាការ​អង្គរក្ស​លោក ជា ស៊ីម ឲ្យ​ជាប់​គុក​២៦​ឆ្នាំ

តុលាការ​យោធា នៅ​ថ្ងៃ​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អតីត​មេបញ្ជាការ​កង​អង្គរក្ស​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា គឺ​លោក ឈឿន ចាន់ថន ឲ្យ​ជាប់​គុក ២៦​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ប្រាក់​ជា​ច្រើន​ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យ​ទៅ​ភាគី​ដែល​ពាក់ព័ន្ធ។
ដោយ សុខ សេរី
2012.02.24
ឈឿន ចាន់ថន ៣០៥ ២៤-កុម្ភៈ-២០១២៖ អតីត​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក ជា ស៊ីម គឺ​លោក ឈឿន ចាន់ថន នៅ​តុលាការ​យោធា។
RFA/Sok Serey

ការ​ផ្ដន្ទាទោស​នេះ គឺ​ចៅក្រម​នៃ​តុលាការ​យោធា​លោក ប៉ោក ប៉ន បាន​ផ្អែក​តាម​បទ​ចោទ​ចំនួន ៥​ករណី។ ទី​១ លោក ឈឿន ចាន់ថន ហៅ ម៉ៅ អាយុ ៤១​ឆ្នាំ បាន​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​ពិសេស តាម​មាត្រា ៣៩៣ នៃ​ក្រមព្រហ្មទណ្ឌ ទី​២ បំផ្លិចបំផ្លាញ​សម្ភារៈ​ក្រសួង​ការពារ​ជាតិ សម្រាប់​បម្រើ​ការ​ប្រយុទ្ធ​តាម​មាត្រា ៤៤៧ នៃ​ក្រមព្រហ្មទណ្ឌ។ ទី​៣ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្រសួង​ការពារ​ជាតិ និង​កេង​ប្រវ័ញ្ច​តាម​មាត្រា ៦០១ នៃ​ក្រមព្រហ្មទណ្ឌ។ ទី​៤ ចែកចាយ​អាវុធ​ខ្លី​ខុស​ច្បាប់​ចំនួន ៧៣​ដើម តាម​មាត្រា​ទី ២០ នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ និង​ទី​៥ ខ្វះ​ស្មារតី​ទទួល​ខុស​ត្រូវ​គ្រប់គ្រង​អង្គភាព​អង្គរក្ស​ឲ្យ​បាន​ល្អ​ប្រសើរ។

ក្រៅ​ពី​នេះ តុលាការ​យោធា​បាន​បង្គាប់​ឲ្យ​លោក ឈឿន ចាន់ថន សង​ប្រាក់​លោក យឹម លៀង ចំនួន ២​លាន​ដុល្លារ​អាមេរិក។ សង​ប្រាក់​ឲ្យ​លោក មាស គឹមហេង ចំនួន​ជាង ៧៤​ម៉ឺន​ដុល្លារ​អាមេរិក។ បើ​សិន​ណា​គ្មាន​ប្រាក់​សង​ទេ តុលាការ​យោធា​រឹប​អូស​ទ្រព្យ​សម្បត្តិ​ដើម្បី​ទូទាត់​សំណង​នេះ។

តុលាការ​យោធា​ក៏​បាន​បង្គាប់​ឲ្យ​លោក ឈឿន ចាន់ថន នោះ សង​ប្រាក់​ចំនួន​ជាង ៨៩​ម៉ឺន​ដុល្លារ​អាមេរិក​ទៀត ជូន​លោក ង៉ែត ណារិន តំណាង​ឲ្យ​ក្រសួង​ការពារ​ជាតិ។ បើ​សិន​ណា​គ្មាន​ប្រាក់​សង​ទេ តុលាការ​យោធា​រឹប​អូស​ដី​ឃ្លាំង​ប្រេង នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល និង​រឹប​អូស​ដី​ជា​អតីត​កន្លែង​បាញ់​ស៊ីប នៅ​កំបូល ឲ្យ​ក្រសួង​ការពារ​ជាតិ​គ្រប់គ្រង​វិញ។

តុលាការ​យោធា​ក៏​បាន​ប្រកាស​រឹប​អូស​អតីត​បន្ទាយ​អង្គរក្ស​នៅ​ក្រោយ​វត្តបទុមវតី​នៅ​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​លោក ជា ស៊ីម វិញ។

ប្រធាន​ចៅក្រម​ប្រឹក្សា​នៃ​តុលាការ​យោធា លោក ប៉ោក ប៉ន បាន​អាន​សាលក្រម​ថា សាលក្រម​នេះ​គឺ​ផ្អែក​តាម​ការ​ស៊ើប​អង្កេត​ចំលើយ​សាក្សី និង​សេចក្ដី​សន្និដ្ឋាន​របស់​ព្រះរាជអាជ្ញា មេធាវី​ដើម​ចោទ និង​មេធាវី​ចុង​ចោទ​នៅ​ក្នុង​សវនាការ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។ 

លោក​បាន​បញ្ជាក់​ទៀត​ថា តុលាការ​យោធា​បើក​ផ្លូវ​ឲ្យ​ប្ដឹង​ទាស់​សាលក្រម​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ទៀត​ក្នុង​រយៈពេល ៣០​ថ្ងៃ កំណត់​ដោយ​ច្បាប់៖ «សម្រេច​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់ ឈឿន ចាន់ថន ហៅ ម៉ៅ ដែល​មាន​ក្នុង​ដីកា​សម្រេច​ឃាត់​របស់​ចៅក្រម​ស៊ើបសួរ​លេខ ១៨៤ (ប.ក.ស.រ.)  ចុះ​ថ្ងៃ​ទី​២៣ ខែ​៨ ឆ្នាំ​២០១១ និង​ដីកា​សម្រេច​លេខ ១៨៦ (ប.ក.ស.រ.) ចុះ​ថ្ងៃ​ទី​២ ខែ​១២ ឆ្នាំ​២០១១»

អតីត​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក ជា ស៊ីម គឺ​លោក ឈឿន ចាន់ថន បាន​និយាយ​ប្រាប់​អ្នក​កាសែត​ក្រោយ​ការ​ប្រកាស​សាលក្រម​ថា លោក​នឹង​ប្ដឹង​ទាស់​សាលក្រម​នេះ​ទៅ​សាលាឧទ្ធរណ៍​ទៀត។

ចំណែក​ឯ​មេធាវី​ការពារ​ក្ដី​ឲ្យ​ក្រសួង​ការពារ​ជាតិ និង​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា គឺ​លោក ណាច ទ្រី បាន​មាន​ប្រសាសន៍​ថា លោក​រង់ចាំ​មើល​ឯកសារ​សាលក្រម​នេះ​សិន។

ការ​ប្រកាស​សាលក្រម​ដោយ​តុលាការ​យោធា​នេះ គឺ​ជា​សំណុំ​រឿង​ទី​២ ក្រោយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​សំណុំ​រឿង​ទី​១ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​ផ្ដន្ទាទោស​ឲ្យ​លោក ឈឿន ចាន់ថន ជាប់​គុក​ចំនួន ១០​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ៥​លាន​រៀល ស្មើ​នឹង ១.២៥០​ដុល្លារ​អាមេរិក ក្រោម​បទ​កាន់កាប់​អាវុធ​ខុស​ច្បាប់ និង​ពី​បទ​ចេញ​ប័ណ្ណ​ឲ្យ​កាន់កាប់​អាវុធ​ខ្លី​ខុស​ច្បាប់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ការពារ​ជាតិ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Feb 24, 2012 03:11 PM

when you are useless to cpp,they will get rid of you. please wake up and stand up now.

Anonymous
Feb 24, 2012 12:20 AM

តុលាការស្រុកខ្មែរគឺវាអញ្ចឹង ពូកែណាស់ការប្រឌិតភស្តុតាង លាបពណ៌សអោយទៅជា ខ្មៅ ចង្អុលខ្ចៅថាខ្ចង ឃើញទេកំហុសមេអង្គរក្សម្នាក់នេះ សុទ្ធតែអាចដោះស្រាយ ទូទាត់គ្នាបាន តែបែរជាជាប់គុកសរុប ៣៦ ឆ្នាំទៅវិញ ការពិតទៅតុលាការធ្វើតាមតែ បញ្ជាអ្នកមានអំណាច ជាងតាមច្បាប់ គឺចាប់គេដាក់គុកប្លន់យកទ្រព្យតើ ។

Anonymous
Feb 25, 2012 10:06 AM

បើតុលាការគ្មានសច្ចះភាព គ្មានការផ្តល់យុត្តិធម៌ អ្នកមានទោសមិនអស់ចិត្តនូវកំហុស របស់គេ ទំងន់ទោសធ្វើតាមតែបញ្ជាឈ្នានិះ គំនុំគំគួនរបស់អ្នកកំពុងមានអំណាច ទៅលើអ្នកអស់អំណាចបែបនេះ តើអោយប្រជារាស្រ្តរស់សង្ឃឹមអ្វី តើចាំបាច់មាន សាលាច្បាប់ធ្វើអ្វី បើច្បាប់មិនត្រូវបានយកមកអនុវត្តដដែល ។ ម្នាក់ៗរស់លើលោក មិនយូប៉ុន្មានទេ ចុះហេតុអ្វីចាំបាច់ធ្វើអំពើព្រៃផ្សៃយ៉ាងនេះ ទោះអ្នកមានអំណាច មានលុយប៉ុណ្ណា ក៏សាកសពអ្នកមិនបានត្រូវគេយកទៅបញ្ចុះនៅលើអាកាសាដែរ តែទង្វើរល្អរាស្រ្រចងចាំជាអមតះ អ្នកគួមានសារជាតិជាមនុស្សឡើង ឈប់ទៅ ។

Anonymous
Feb 26, 2012 12:17 PM

វាសុទ្ធតែរឿងកាច់កុងគ្នាក្នុងជួររដ្ធាភិបាលមើលតែ​ លោក ទណ្ឌិត ហេងពៅទៅ ដល់ពេលអស់អមណាចរឿងស្អីក៏ក្លាយជាកំហុសដែរសូម្បីតែជុះអាចម៏មិនកិតក៏ជាប់គុកអស់មួយជិវិតដែរ ហើយកុំសង្ឃឹមថាបានយុត្តិធម៍ពីតុលាការនោះ។​​ ស្រុកខ្មែរអាណាខ្លាំងអាហ្នឹងឆ្នះកុំឆ្ងល់...

Anonymous
Feb 26, 2012 12:09 PM

សមមុខហើយពួកអាក្បត់ជាតិអាងអំណាចជិះជានអ្នកទន់ខ្សោយ ឥលូវដល់វេលា​ហើយ។ ចាំតែមើលដល់វេនតៗគ្នាច្រើនណាស់

Anonymous
Feb 24, 2012 04:25 PM

When we read and listen this article is so ridiculous and mythery .why This guy is just one commander of body-guard for Mr ,Sim chea has serious matter with a lot millions Dollar to some personal and Cambodia Goverment.Why?????????????.what game they 'er doing,now?even what civilian and Military court are working?

Anonymous
Feb 23, 2012 08:24 PM

wow what?!! or how they came up with that money to pay off those people??? I hope those people are not the CCP party or gangs.

Anonymous
Feb 23, 2012 11:02 PM

Whithout this trial, I would not know Chea Sim's body guard chief acquired these so much personal propertis? I would be very happy to see Hun Sen's body guard Chief get arrested so the court could reveal his personal properties, too.