អ្នកស្រី សោម សឿន ដែលទើបបានត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញជាងមួយខែមកនេះ បានសំដែងក្ដីត្រេកអរលាយឡំជាមួយនឹងការព្រួយបារម្ភអំពីការណ៍ដែលអ្នកស្រីត្រូវទៅជួបប្រធានក្រុមហ៊ុនបញ្ជូនពលករទៅប្រទេសម៉ាឡេស៊ី នៅថ្ងៃច័ន្ទនេះ។ នៅក្នុងវេទិកាអ្នកស្ដាប់នៃវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន អ្នកស្រីបានអះអាងថា អ្នកស្រីមិនបានទទួលប្រាក់ខែចំនួន ២៧០០ដុល្លារអាមេរិក ក្រោយពីបានទៅធ្វើការជាស្ត្រីបម្រើក្នុងផ្ទះ នៅប្រទេសម៉ាឡេស៊ីចំនួន ២ឆ្នាំ ៖ «គេឲ្យជួបថ្ងៃច័ន្ទ បើសិនម៉ោង១១ អត់បាន គាត់ឲ្យជួបម៉ោង៣។ ខ្ញុំសម្រេចចិត្តថាត្រូវតែទៅ ពីព្រោះអត់បានទទួលលុយនេះផង។ អ្នកគេឲ្យទៅជួបហ្នឹង គឺមេធំ ក្រុមហ៊ុន អិល.អឹម.ស៊ី គាត់ជាខ្មែរ ខ្ញុំអត់ស្គាល់ឈ្មោះគាត់ទេ»។
ស្ដាប់សំឡេង៖
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។