ទូក​ខ្មែរ​ក្រោម​ទទួល​បាន​មេដាយ​មាស និង​ប្រាក់

ទូក​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ទទួល​មេ​ដាយ​មាស និង​មេដាយ​ប្រាក់ ក្នុង​ចំណាត់​ថ្នាក់​លេខ​១ និង​លេខ​២ ពី​ការ​អុំ​ប្រណាំង​ជា​លក្ខណៈ​អន្តរ​ជាតិ។
ដោយ តាំង សារ៉ាដា
2011-08-01
Share
ទូកខ្មែរក្រោម៣០៥ ក្រុម​កីឡាករ​អុំទូក​ខ្មែរ​ក្រោម ថត​នៅ​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១ សីហា ២០១១
Photo courtesy of preynokornews.blogspot.com

ការ​អុំ​ប្រណាំង​ប្រព្រឹត្ត​ទៅ​ក្នុង​ទី​ក្រុង Tampa នៃ​រដ្ឋ Florida សហ​រដ្ឋ​អាមេរិក ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១១។

ពល​រដ្ឋ​ខ្មែរ​ក្រោម និង​សហព័ន្ធ​ខ្មែរ​ក្រោម​ក្នុង​សហ​រដ្ឋ​អាមេរិក​បាន​សម្ដែង​មោទនភាព​របស់​ខ្លួន​ក្នុង​ការ​ខិតខំ​ប្រកួត​ប្រជែង​យក​មេដាយ​មាស និង​មេដាយ​ប្រាក់ ពី​ការ​អុំ​ទូក​ប្រណាំង​ជា​លក្ខណៈ​អន្តរ​ជាតិ។ ពួក​គេ​និយាយ​ថា ជ័យ​ជម្នះ​ដែល​គេ​ទទួល​បាន​ដោយ​សារ​កម្លាំង​សាមគ្គីភាព និង​ការ​ព្យាយាម​បង្ហាញ​ពី​សមត្ថភាព បច្ចេកទេស នៃ​កីឡាករ​ខ្មែរ​ក្រោម។

លោក សេង ងុក​ថាញ់ ដែល​ជា​ប្រធាន​ក្រុម​នៃ​ទូក​ឈ្មោះ នាគរាជ​ខ្មែរ​ក្រោម ដែល​បាន​ទទួល​មេដាយ​មាស​ក្នុង​ការ​ប្រគួត​អុំ​ចម្ងាយ ២០០​ម៉ែត្រ មាន​ប្រសាសន៍​ថា ដោយ​សារ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​ខ្មែរ​ក្រោម និង​ពល​រដ្ឋ​ខ្មែរ​ក្រោម​ទាំង​អស់ បាន​នាំ​ឲ្យ​កម្លាំង​កូន​ក្រុម​របស់​លោក​មាន​ទឹក​ចិត្ត​ដណ្ដើម​ជ័យ​ជម្នះ​លើ​គូ​ប្រកួត ៖ «ការណ៍​ដែល​យើង​មាន​សាមគ្គី​ជា​មួយ​គ្នា​ហើយ ទៅ​ណា​យើង​អាច​មាន​ជ័យ​ជម្នះ​បាន​យ៉ាង​ច្រើន។ កាល​ណា​យើង​បែក​បាក់​ហើយ​វា​ធម្មតា​បន្តិច ព្រោះ​ទៅ​ណា មាន​សង្គម​ជួយ​ឧបត្ថម្ភ និង​មាន​សហព័ន្ធ​ជួយ​ឧបត្ថម្ភ​ពេល​នោះ​យើង​នឹង​អាច​មាន​ជោគ​ជ័យ​ច្រើន។ ក្នុង​ជ័យ​ជម្នះ​ដែល​យើង​ទទួល​បាន​នេះ គឺ​យើង​មាន​ក្ដី​រំភើប​ចិត្ត​មែន ព្រោះ​គ្មាន​នរណា​នឹង​ស្មាន​ថា កូន​ខ្មែរ​ដែល​គ្មាន​អ្នក​ណា​ស្គាល់​សោះ ប៉ុន្តែ​យើង​មក​នេះ​ទទួល​បាន​លេខ​១ លេខ​២ ដូច្នេះ​ក្នុង​នាម​កូន​ខ្មែរ​មួយ យើង​ត្រូវ​តែ​រំភើប​ចិត្ត ហើយ​ដែល​ខ្មែរ​ទូទៅ​សប្បាយ​រីក​រាយ​មែន​ទែន។»

ការ​អុំ​ទូក​ប្រណាំង​ជា​លក្ខណៈ​អន្តរ​ជាតិ​ក្នុង​រដ្ឋ Florida នេះ មាន​ការ​ចូល​រួម​ពី​បណ្ដា​ប្រទេស​ចំនួន​២៦ ដែល​មាន​ប្រទេស​អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន ជប៉ុន រុស្សី សហ​រដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ផ្សេងៗ ជា​ច្រើន​ទៀត ហើយ​មាន​ក្រុម​កីឡាករ​សរុប​ចំនួន ៣​ពាន់​នាក់។ ការ​ប្រកួត​នេះ​មាន ៤​ប្រភេទ គឺ​ការ​ប្រកួត​សម្រាប់​ចម្ងាយ ២​រយ​មែត្រ ៥​រយ​មែត្រ ១​ពាន់​ម៉ែត្រ និង​២​ពាន់​ម៉ែត្រ។ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ទូក​របស់​ខ្មែរ​ក្រោម​អាច​នឹង​យក​ជ័យ​ជម្នះ​លើ​ការ​ប្រកួត​ចម្ងាយ ២​ពាន់​ម៉ែត្រ​ផ្ដាច់​ព្រាត់​នោះ ឬ​យ៉ាង​ណា។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ថាច់ ងុក​ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​វេទិកា​ប្រណាំង​ទូក​ក្នុង​ទីក្រុង Tampa រដ្ឋ Florida មក​ថា លោក​មាន​ចិត្ត​ត្រេក​អរ​ឥត​ឧបមា​ចំពោះ​ការ​គាំទ្រ​របស់​ពល​រដ្ឋ​ខ្មែរ ក៏​ដូច​ជា​ខ្មែរ​ក្រោម ដែល​មក​ពី​តាម​រដ្ឋ​ផ្សេងៗ នៅ​អាមេរិក និង​កាណាដា ក្នុង​ការ​ជួយ​លើក​កម្លាំង​ចិត្ត​ដល់​ក្រុម​កីឡាករ​ខ្មែរ​ក្រោម​រហូត​ដល់​បាន​ទទួល​មេ​ដាយ​មាស និង​មេដាយ​ប្រាក់ ៖ «យើង​មាន​មោទនភាព​ណាស់​ក្នុង​នាម​យើង​ជា​មនុស្ស​ដែល​គ្មាន​ស្រុក ហើយ​ដែល​អាច​មាន​លទ្ធភាព​ក្នុង​ការ​ចូល​រួម​ប្រគួត ហើយ​បាន​ទទួល​ជោគជ័យ​ប្រកប​ដោយ​មោទនភាព។ ជា​ពិសេស​យើង​មាន​ការ​គាំទ្រ​ពី​ពល​រដ្ឋ​ខ្មែរ​ពី​តាម​រដ្ឋ California, Oregon, Massachusetts, Texas, Louisiana, North Carolina និង Georgia ជា​ដើម។»

តាំង​ពី​មាន​ការ​ចាប់​ផ្ដើម​ប្រកួត​ទូក​អុំ​ជា​លក្ខណៈ​អន្តរ​ជាតិ​ក្នុង​ទីក្រុង Philadelphia នៃ​រដ្ឋ Pennsylvania កាល​ពី​ឆ្នាំ​២០០១ នោះ​មក ទូក​របស់​ខ្មែរ​ក្រោម​បាន​ចូល​រួម​ប្រកួត​នៅ​ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ​២០០២ និង​ប្រទេស​កាណាដា ក្នុង​ឆ្នាំ​២០០៤។ ប៉ុន្តែ​ពួក​គេ​បាន​អាក់​ខាន​ក្នុង​ការ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០០៦ ដោយ​សារ​ខ្វះ​ខាត​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរ។

រហូត​មក​ទល់​ពេល​នេះ ក្រុម​កីឡា​អុំទូក​ប្រណាំង​របស់​ខ្មែរ​ក្រោម​បាន​មេដាយ​មាស ២​ដង និង​មេដាយ​ប្រាក់ ២​ដង សម្រាប់​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​នេះ៕

ព័ត៌មាន (11)

មើល​មតិ​ទាំង​អស់.

Anonymous says:
Aug 01, 2011 04:42 PM

Congratulation Khmer Krom, strugling together to win the last round, we all the same blood.

Anonymous says:
Aug 01, 2011 02:51 PM

Long Live, Campuchea Krom, I am absolutely astonished with Khmer Krom Victory, and I wish all Khmer win for the last round.

Anonymous says:
Aug 01, 2011 02:42 PM

សូមអប់អរសាទរនិងមានមោទនះភាពយ៉ាង
ក្រែលែងចំពោះជ័យជំនះដែលយុវជនខ្ម​ែរក្រោមទទួលបានមេដាយមាសនិងប្រាក​់ក្នុងការចូលរួមប្រកួតប្រណាំងទូ​កងជាលក្ខណះអន្តរជាតិហើយក៏សូមសំដ​ែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោ​ះសាមគ្គីភាពរបស់ជនរួមជាតិខ្មែរ។​ជយោខ្មែរក្រោមៗៗៗៗៗៗៗៗៗៗៗ

Anonymous says:
Aug 01, 2011 02:18 PM

សូមឱ្យខែ្មរកោ្រម ត្រូវសាមគី្គគ្នាថែមទៀត ព្រោះខែ្មរត្រូវការអ្នក

Anonymous says:
Aug 01, 2011 03:58 PM

Congratulation !!

Anonymous says:
Aug 04, 2011 04:24 AM

chheyyo khmerkrom kom brung breang lerng som op or sa thoh som joon poh chnam nah douch chan nah oy banh douch chea chnam ne rieng rol hoet!

Anonymous says:
Aug 01, 2011 05:50 AM

Long live all Khmers.

Anonymous says:
Aug 01, 2011 02:42 AM

Congretulation khmer krom ,we are all khmer nation ,we support you and we are the one spirit and one heart.

Anonymous says:
Jul 31, 2011 09:53 PM

ជយោកម្ពុជាក្រោម! សូមទឹកចិត្តមោះមុតនេះបន្តនៅក្នុងចិត្តនៃខ្មែរក្រោមគ្រប់រូប។

Anonymous says:
Aug 01, 2011 04:46 PM

We are very happy and thanked for million of Khmer Krom with victory, Long Live Mekong Delta of Campuchea Krom, we unity to demand as we are in one boat on the Mekong Blood of Khmer Krom. Strugling.....

Anonymous says:
Aug 01, 2011 02:23 PM

ជយោ!!​ ខំប្រឹងទាំងអស់គ្នាឡើង អោយគេកាន់តែស្គាល់ខ្មែរក្រោម ហើយថ្ងៃមួយគេនឹងគាំទ្រខ្មែរក្រោម តាមអ្វីដែលខ្មែរក្រោមចង់បាន។ សូមអោយព្រះមេត្តាប្រណីដល់ខ្មែរក្រោម អោយមានសេរីភាពវិញជាឆាប់ៗៗ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល