អាជ្ញាធរ​ក្រុង​ភ្នំពេញ បដិសេធ​គម្រោង​រំលឹក​ខួប​ថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម

អាជ្ញាធរ​ក្រុង​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ពិធី​រំលឹក​ខួប ថ្ងៃ​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម ៦១​ឆ្នាំ ដែល​អាណា​និគម​និយម​បារាំង​កាត់​ប្រគល់​ទៅ​ឲ្យ​ប្រទេស​វៀតណាម​គ្រប់​គ្រង កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ នា​សួន​ច្បារ​មុខ​វត្ត​បទុមវតី នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុខ ទៅ​តាម​ការ​ស្នើ​សុំ​ឡើយ។
ដោយ ដែន អយុធ្យា
2010-05-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស (រូប​ទី​២ ពី​ខាង​ឆ្វេង) ព្រះរាជ​តំណាង​របស់​ព្រះមហាក្សត្រ​យាង​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​រំឮកខួប​ទី​៥៩ ​ថ្ងៃ​ដែល​បារាំង​កាត់​ដី​ខ្មែរ​ក្រោម​ឲ្យ​វៀតណាម ថ្ងៃ​៤ មិថុនា ឆ្នាំ​២០០៨។
សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស (រូប​ទី​២ ពី​ខាង​ឆ្វេង) ព្រះរាជ​តំណាង​របស់​ព្រះមហាក្សត្រ​យាង​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​រំឮកខួប​ទី​៥៩ ​ថ្ងៃ​ដែល​បារាំង​កាត់​ដី​ខ្មែរ​ក្រោម​ឲ្យ​វៀតណាម ថ្ងៃ​៤ មិថុនា ឆ្នាំ​២០០៨។
Photo: RFA

លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ហាម​មិន​ឲ្យ​សមាគម​រៀបចំ​ពិធី​រំលឹក​ខួប​ថ្ងៃ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​គ្រោង​ធ្វើ ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១០ នា​សួន​ច្បារ​មុខ​វត្ត​បទុមវតី ទៅ​តាម​ការ​ស្នើ​សុំ​ឡើយ ដោយ​បង្វែរ​ឲ្យ​ទៅ​រក​ទីតាំង​ផ្សេង។

ទោះ​យ៉ាង​នេះ​ក្ដី លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា​នេះ សមាគម​បាន​ដាក់​លិខិត​ជា​ថ្មី​ទៀត ទៅ​ថ្នាក់​ដឹក​នាំ​សាលា​ក្រុង ដើម្បី​សុំ​ទីតាំង​ពហុ​កីឡា​ដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ប្រារព្ធ​ពិធី​ជំនួស​វិញ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​នៅ​ឡើយ​ទេ។

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​មាន​ការ​សោក​ស្តាយ​ដែរ ពី​ព្រោះ​តាំង​ពី​ឆ្នាំ​២០០០ រៀង​រហូត​មក ខាង​សាលា​រាជធានី​ភ្នំពេញ មិន​ដែន​មាន​ការ​ជំទាស់ ឬ​ក៏​បដិសេធ​ម្ដង​ណា​ទេ ទើប​តែ​ឆ្នាំ​នេះ ហាក់​ដូច​ជា​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នៅ​ឡើយ។ រាល់​ឆ្នាំ​មាន​ការ​រអាក់រអួល​ខ្លះ ប៉ុន្តែ​សាលា​រាជធានី​បាន​ខិត​ខំ និង​បាន​អនុញ្ញាត​ឲ្យ​យើង​ប្រារព្ធ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ»

ក្រៅ​ពី​សោក​ស្តាយ និង​បារម្ភ​ខ្លាច​មិន​មាន​ទីតាំង​ប្រារព្ធ​ពិធី​រំលឹក​ខួប លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ថា​ពិធី​នេះ សមាគម​បាន​និមន្ត​ព្រះ​សង្ឃ​ចំនួន ១៩៤៩​អង្គ និង​មាន​ពលរដ្ឋ​ចូល​រួម​ប្រមាណ ២​ពាន់​នាក់ ចូល​រួម ប៉ុន្តែ​បែរ​ជា​អាជ្ញាធរ​មិន​បាន​ផ្ដល់​ទីតាំង​ទៅ​វិញ។

លោក​បន្ត​ថា ពិធី​រំលឹក​ខួប ក្រៅ​ពី​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​បួង​សួង​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​មហា​បុព្វ​បុរស បាន​បូជា​ជីវិត​លើ​បុព្វ​ហេតុ​ការ​ពារ​ជាតិ សាសនា និង​ទឹកដី ពិធី​នេះ ក៏​ដើម្បី​ដាស់​រំលឹក​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ពី​ការ​ឈឺ​ចាប់ ការ​បាត់​បង់​ទឹកដី ឲ្យ​ចង​ចាំ និង​ស្វែង​យល់​ពី​ប្រវត្តិ​សាស្ត្រ​ដ៏​ឈឺ​ចាប់​នេះ​ផង​ដែរ។

ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​វៀតណាម ត្រូវ​បាន​អាណា​និគម​និយម​បារាំង កាត់​ប្រគល់​ដោយ​ខុស​ច្បាប់​ទៅ​ឲ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ទាំង​មិន​មាន​ការ​យល់​ព្រម​ពី​ពលរដ្ឋ​ម្ចាស់​ប្រទេស ដែល​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១០ នេះ មាន​រយៈ​ពេល ៦១​ឆ្នាំ​គត់។

លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ពិភព​លោក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ គួរ​ពិចារណា និង​ជួយ​សម្រួល​ទីតាំង​ដល់​ខ្មែរ​ក្រោម បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​ថ្ងៃ​បាត់​បង់​ទឹក​ដី​ដ៏​ឈឺ​ចាប់​ឡើង​វិញ។ លោក​បន្ត​ថា ខ្មែរ​ក្រោម​សាទរ​ចំពោះ​ការ​គាំទ្រ​ពី​គ្រប់​មន្ត្រី​រាជ​ការ ឬ​ពលរដ្ឋ​ទាំង​អស់ ដែល​បាន​គាំទ្រ​សកម្មភាព នៃ​ការ​ទាមទារ​សិទ្ធិ​អ្វី​មួយ របស់​ខ្មែរ​ក្រោម​កន្លង​មក ប៉ុន្តែ​បើ​មន្ត្រី​រាជការ ឬ​ពលរដ្ឋ​មួយ​ចំនួន​មិន​គាំទ្រ​សកម្មភាព​ខ្មែរ​ក្រោម​ទេ សូម​អាណិត​កុំ​យក​ជើង​រាទឹក។

លោក​មាន​ប្រសាសន៍​ដូច្នេះ ៖ «អ្វីៗ ដែល​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​ឡើង ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន នៅ​ដែន​ដី​ខ្មែរ​កម្ពុជា​ក្រោម បើ​សិន​ជា​មន្ត្រី​រដ្ឋាភិបាល​ក្ដី ប្រជា​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ក្ដី បើ​មាន​សន្តាន​ចិត្ត​អាណិត​អា​សូរ​ដល់​ខ្មែរ​កម្ពុជា​ក្រោម យើង​សូម​ថ្លែង​អំណរ​គុណ។ ប៉ុន្តែ​បើ​សិន​មិន​បាន​ជួយ​គិត​គូរ​ទេ សូម​កុំ​បញ្ចេញ​យោបល់ ឬ​បញ្ចេញ​សកម្មភាព​ណា​ផ្សេងៗ​ទៀត ដែល​ជា​ការ​រាំង​ស្ទះ​ដល់​ការ​ទាមទារ​របស់​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម»

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ជុំវិញ​ការ​ដាក់​លិខិត​ជា​ថ្មី​ទៀត របស់​សមាគម​ខ្មែរ​ក្រោម ស្នើ​សុំ​ទីតាំង​ថ្មី ដើម្បី​រំលឹក​ខួប​លើក​ទី​៦១​ឆ្នាំ នៃ​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា​នេះ៕

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

I don't why! Our good government doesn't try to get our land and Khmer people back from Yuon's Hand! We will not only lose Khmer Krom but we all will fall into Yuon's hand in the near future if we don't care about this.
I just have the heart for all Khmer people but not power to do any thing.
May all justice Gods awake Khmer to from the sleepy drug of Yuon Pong!

May 27, 2010 11:54 PM

អ្នក​អាន​អនាមិក

TIRK DEY KHMER KROM MIN TORN BAAT BORNG NUV LEUY TE. PROUS BARANG KRONN TAE OUY YOUN KAAN KAAP BONN'DOSS AH'SONN TEU. HEUY KHMER KOR ARCH TEAM'TEAR YORK MORK VINH BANN DAE PI'PROUS VEAR NUV KROUM MOUY'ROY CHNAAM NUV LEUY TEU. KHMER ARCH PDEUNG UNITED NATION BANN. KHMER MIN TRUV TVER BONN RUM'LIRK KHOURB BAAT BORNG TIRK DEY KHMER KROM TE. KHMER KROM KIR JEAR TIRK DEY KHMER MIN MANE DEY YOUN TE.

May 27, 2010 01:01 PM

អ្នក​អាន​អនាមិក

THIS IS SHOWN THAT, TODAY CAMBODIAN LEADERS DOES NOT SUPPORT CAMBODIAN HISTORY, BECAUSE THEY ARE SCARED TO LOOSE THIER POWERS AND THIER POSITIONS THAT BROUGHT UP BY THIER MASTER, VIETNAMESE

May 27, 2010 10:30 AM

គេហទំព័រ​ទាំងមូល