ខ្យល់​ព្យុះ​នៅ​បាត់ដំបង​បណ្ដាល​ឲ្យ​មនុស្ស ២​នាក់​ស្លាប់

ខ្យល់​ព្យុះ​បាន​បោក​បក់​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ ៩​នាក់​រង​របួស​ធ្ងន់ និង​ផ្ទះ​ចំនួន ៩៥​ខ្នង​រង​ការ​ខូចខាត នៅ​ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង។
ដោយ សួន សុផល មុន្នី
2012.05.05

លោក ពេជ្រ មាឡៃ ជា​អភិបាល​ស្រុក​រុក្ខ​គិរី។ លោក​បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែ​ឧសភា ថា​គ្រោះ​ធម្មជាតិ​នេះ​បាន​កើត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​៤ ខែ​ឧសភា បណ្ដាល​ឲ្យ​អ្នក​ភូមិ​ចំនួន ៩៥​គ្រួសារ​បាត់​បង់​ទី​ជម្រក ៖ «ភ្លៀង​ធ្លាក់​មក​ល្មម​ទេ នៅ​តំបន់​គ្រោះ​ថ្នាក់​ប៉ុន្តែ​ជុំវិញ​កន្លែង​គ្រោះ​ថ្នាក់​ភ្លៀង​រហូត មាន​ទៅ​ដល់​ធ្លាក់​ព្រិល ចាប់​ពី​ម៉ោង​២​កន្លេះ​រហូត​ដល់​ម៉ោង​ជិត​៤ ភ្លៀង​ខ្យល់ ដែល​ស្លាប់​ពីរ​នាក់​នោះ គឺ​ផ្ទះ​សង្កត់​ពី​លើ​គាត់​ចំ​តែ​ម្តង គាត់​អោយ​យក​សំពត់​ភ្លៀង​គ្រប​ស្រូវ​ក្រោម​ផ្ទះ និង​រលំ​ធ្លាក់​ពី​លើ​មក​សង្កត់​ជាប់​តែ​ម្ដង ម្តាយ​ឈ្មោះ នួន ផុន អាយុ​៤៨​ឆ្នាំ កូន​ឈ្មោះ ខាន់ រីណា ប្រុស អាយុ​១៨​ឆ្នាំ»

លោក ពេជ្រ មាឡៃ បាន​បន្ត​ថា ក្រុម​អាជ្ញាធរ និង​កាកបាទ​ក្រហម​កំពុង​ចុះ​ជួយ​ដល់​ជន​រង​គ្រោះ​ដែល​ស្លាប់ រង​របួស និង​អ្នក​ភូមិ​ដែល​កំពុង​បាត់​បង់​ទី​ជម្រក​ទាំង ៩៥​គ្រួសារ​នោះ​ហើយ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
May 05, 2012 03:24 PM

ចូលរួមជួយរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផង អាកាសធាតុប្រែប្រួលគួរមានការប្រុងប្រយ័ត្ន ពិសេសពេលមេឃភ្លៀងនិងខ្យល់ខ្លាំង។