រូបត្លុកនយោបាយ៖ លោក ហ៊ុន សែន គ្មាន​គូរ​ប្រជែង​!

ដោយ អាស៊ីសេរី
2018.07.02
HunSenNoContender រូបត្លុកនយោបាយ៖ លោក ហ៊ុន សែន គ្មាន​គូរ​ប្រជែង​!
Photo: RFA

ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស នៅ​ថ្ងៃ​ទី២៩ កក្កដា ខាង​មុខ​នេះ រង​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា គ្រាន់​តែ​ជា​ឆាក​ល្ខោន ធ្វើ​ឡើង​ដើម្បី​បោកបញ្ឆោត​មតិ​ជាតិ និង​អន្តរជាតិ​ ដើម្បី​ឲ្យ​លោក ហ៊ុន សែន និង​គណបក្ស​​កាន់​អំណាច​របស់​លោក អាច​បន្ត​កាន់​អំណាច​របស់​ខ្លួន ជា​បន្ត​ទៅ​ទៀត​តែ​ប៉ុណ្ណោះ។

គណបក្ស​​កាន់​អំណាច បាន​រៀបចំ​ផែនការ​ធានា​ជ័យជម្នះ​រួច​ជាស្រេច នៅ​មុន​ការ​បោះ​ឆ្នោត តាមរយៈ​ការ​រម្លាយ​គណបក្ស​​ប្រឆាំង​ធំ​ជាង​គេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​គាស់​រម្លើង​ប្រព័ន្ធ​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាស្ថាពរ តាមរយៈ​ការ​ចាប់​មេ​បក្ស​ប្រឆាំង និង​សកម្មជន​ដាក់​គុក បិទ​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​ឯករាជ្យ និង​ធ្វើ​ច្បាប់​នានា​ដើម្បី​ការពារ​ផល​ប្រយោជន៍​បក្ស​កាន់​អំណាច​របស់​ខ្លួន៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។