ចិន ជូនដំណឹងយឺតយ៉ាវដល់ប្រទេសខ្សែទឹកខាងក្រោម ជុំវិញការរឹតត្បិតរំហូរទឹកទន្លេមេគង្គដោយវារីអគ្គិសនីមួយរបស់ខ្លួន

ប្រទេសចិន បានខកខានមិនបានជូនដំណឹងដល់ប្រទេសជិតខាងរបស់ខ្លួន ពីការសម្រេចបិទទំនប់វារីអគ្គិសនី ជីងហុង ដែលជាវារីអគ្គិសនីមួយក្នុងចំណោមវារីអគ្គិសនីសរុបចំនួន ១១ របស់ខ្លួន នៅលើដងទន្លេមេគង្គ។ ការចាប់ផ្ដើមរឹតត្បិតរំហូរទឹកនេះ កើតមានឡើងតាំងពីថ្ងៃទី៣១ ធ្នូ មកម្ល៉េះ ក៏ប៉ុន្តែ ចិនបានប្រើពេលអស់ ៦ថ្ងៃ ទៀត គឺនៅ ថ្ងៃទី០៥ មករា ទើបសម្រេចជូនដំណឹងទៅប្រទេសនៅតាមខ្សែទឹកខាងក្រោមអំពីហេតុការណ៍នេះ។ អ្នកជំនាញអភិបាលកិច្ចទឹក ថា ចិនជូនដំណឹងយឺត ដែលអាចធ្វើឲ្យប្រទេសនៅតាមខ្សែទឹកខាងក្រោមជួបការលំបាកក្នុងការត្រៀមខ្លួនជាមុន។

ទន្លេមេគង្គ មានប្រភពចេញមកពីខ្ពង់រាបទីបេ នៃប្រទេសចិន។ ជាទន្លេវែងជាងគេទី១២ នៅលើពិភពលោក ទន្លេនេះលាតសន្ធឹងកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឬភូមា ឡាវ ថៃ កម្ពុជា និង វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។