ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) របស់វៀតណាម បានដាំកៅស៊ូនៅលើដីនៅតំបន់ព្រៃឡង់ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ បន្ទាប់ពីក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចជាង ៦ពាន់ហិកតារពីរដ្ឋាភិបាល។ ព្រៃឈើជាច្រើននៅតំបន់នេះ ត្រូវបានក្រុមហ៊ុនកាប់រំលំដើម្បីយកដីដាំកៅស៊ូ និងនាំឈើទៅលក់នៅខាងក្រៅ។
ក្រៅពីដីរបស់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ដីព្រៃរបស់សហគមន៍ជនជាតិដើមភាគតិចកួយ ក្នុងស្រុកសណ្ដាន់ នៅជុំវិញដីរបស់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ នោះ ក៏មានក្រុមឈ្មួញកាប់រានយកដែរ ដែលបច្ចុប្បន្នពួកគេកំពុងកាប់ដុតបំផ្លាញយ៉ាងអនាធិបតេយ្យ៕ រូបថតថ្ងៃទី៣១ មីនា ឆ្នាំ២០១៥
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។