ទិដ្ឋភាពតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
ដោយ សូត សុខប្រាថ្នា
2017.08.02
2017.08.02
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។ រមណីយដ្ឋាននេះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវសន្និដ្ឋានថា គឺជារាជធានីរបស់ខ្មែរក្នុងសម័យចេនឡា ដែលមានឈ្មោះថា ឥសានបុរៈ ឬ ឥសានបុរី ក្នុងរាជ្យព្រះបាទឥសានវរ្ម័នទី១ នាដើមសតវត្សទី៧ ដោយដាក់ឈ្មោះស្របតាមព្រះនាមរបស់ទ្រង់។
តំបន់រមណីយដ្ឋាននេះ ត្រូវបានគណៈកម្មាធិការអង្គការយូណេស្កូ (UNESCO) សម្រេចដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ (Kracow) ប្រទេសប៉ូឡូញ៕
ចុចត្រង់នេះ ដើម្បីអាន ឬស្ដាប់ព័ត៌មានបន្ថែម!