ព័ត៌មាន​សំខាន់ៗ ចំនួន ៧ ដែល​លោកអ្នកគួរអាន​នៅ​ថ្ងៃសុក្រ​នេះ

2023.02.03
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ ចំនួន ៧ ដែល​លោកអ្នកគួរអាន​នៅ​ថ្ងៃសុក្រ​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២៦ មករា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​របប​ដឹកនាំ​បែប​ផ្ដាច់ការ​ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ​២០២២

កម្ពុជា​នៅតែ​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​របប​ដឹកនាំ​តាម​បែប​ផ្ដាច់ការ (Authoritarianism)​។ នេះ​បើ​យោង​តាម​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ​២០២២ ទើបនឹង​ចេញផ្សាយ​ដោយ​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (Economist Intelligence Unit EIU) ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស (UK)។
អាន​ព័ត៌មាន​ពិស្ដារ...


អ្នក​ធ្វើ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​រិះគន់​អាជ្ញាធរ​​ដែល​តាម​រំលោភ​សិទ្ធិ​ពួកគាត់

ក្បួន​ហែ​ធម្មយាត្រា លើកកម្ពស់​សីលធម៌​សង្គម រៀបចំ​ឡើង​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ឈាន​ដល់​ថ្ងៃ​ទី២ ហើយ។ អ្នក​ចូលរួម​ នៅ​តែ​តាំង​ចិត្ត​មោះមុត​ធ្វើ​ដំណើរ​ថ្មើរជើង​រាប់​គីឡូម៉ែត្រ និង​ស្រែក​អំពាវនាវ​ឲ្យ​អ្នក​ដឹកនាំ​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​សង្គម។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក្បួន​ធម្មយាត្រា​នេះ មាន​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​លួច​ថត​រូប តាម​អុកឡុក និង​ការ​ហៅ​ទៅ​សួរ​នាំ​រក​លិខិត​អនុញ្ញាត​ផ្សេងៗ បើ​ទោះ​បី​ជា​ ក្រសួង​មហាផ្ទៃ​អនុញ្ញាត​រួច​ហើយ​ក្ដី។ សង្គម​ស៊ីវិល​ ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ គឺ​ជា​ការ​បំពាន​ច្បាប់​និង​រំលោភ​សិទ្ធិ​ពលរដ្ឋ។
អាន​ព័ត៌មាន​ពិស្ដារ...


តុលាការ​ខេត្ត​មណ្ឌលគិរី​កោះហៅ​សហគមន៍ ១៥នាក់ ករណី​ក្រុមហ៊ុន​បារាំង​សុកហ្វីន​ប្ដឹង​ពួកគាត់

តុលាការ​ខេត្ត​មណ្ឌលគិរី​បាន​កោះ​ហៅ​ប្រជា​សហគមន៍ ១៥នាក់ ដើម្បី​ជំនុំ​ជម្រះ​ក្តី​ក្នុង​រឿង​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​​សម្បទាន​សេដ្ឋកិច្ច​សុកហ្វីន ខេ.ស៊ី.ឌី (Socfin KCD) និង​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ឃុំ​ប៊ូស្រា កាល​ពី ១៥ ឆ្នាំ​មុន ។ ប្រជា​សហគមន៍​ខឹង​សម្បារ ចំពោះ​ទង្វើ​របស់​តុលាការ​ថា ពន្យារ​ពេល​កាត់​ក្តី ក្នុង​សំណុំ​រឿង​នេះ បង្កើន​ឱ្យ​មាន​ភាព​អយុត្តិធម៌​ម្តង​ហើយ​ម្តង​ទៀត។
អាន​ព័ត៌មាន​ពិស្ដារ...


«យុទ្ធសាស្ត្រ​បំបែក​គណបក្សប្រឆាំង​នឹង​បរាជ័យ បើ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ»

អ្នកវិភាគ​នយោបាយ​ថា យុទ្ធសាស្ត្រ​បំបែកបំបាក់​បក្ស​ប្រឆាំង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​បរាជ័យ ប្រសិន​បើ​លោក សម រង្ស៊ី និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ វិល​ត្រលប់​មក​កម្ពុជា​វិញ​ទាំង​ក្រុម នៅ​អំឡុង​ពេល​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍ SEA Games នៅមុន​ការបោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាងមុខនេះ។ ការ​លើកឡើង​នេះ ធ្វើឡើង​នៅ​ស្របពេល​លោក ហ៊ុន សែន បន្ត​អំពាវនាវ​ជាថ្មី​ម្តង​ទៀត ឱ្យ​ក្រុម​អ្នករិះគន់​លោក​នៅ​ក្រៅប្រទេស​វិល​ត្រលប់​ចូល​ស្រុក​វិញ។
អាន​ព័ត៌មាន​ពិស្ដារ...


អាមេរិក ផ្តល់​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្សសកល​ប្រចាំឆ្នាំ​ឲ្យ​កញ្ញា ឈឹម ស៊ីថរ

ក្រសួង​ការបរទេស​អាមេរិក នៅថ្ងៃទី២ ខែកុម្ភៈ បានផ្តល់​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្សសកល​ប្រចាំឆ្នាំ​ឲ្យ​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​ដប់នាក់​នៅជុំវិញ​ពិភពលោក ក្នុងនោះ​ម្នាក់ជា​ប្រធាន​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។
អាន​ព័ត៌មាន​ពិស្ដារ...


គណបក្ស​ភ្លើងទៀន​គោរព​ការ​សម្រេច​របស់​លោក គង់ គាំ ដែល​លា​ឈប់​ពី​គណបក្ស​នេះ

អ្នក​នយោបាយ​ជើងចាស់​ដែល​បាត់បង់​ដី​ផ្ទះ​ព្រោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន រឹបអូស​ កាល​ពី​ថ្មីៗ នេះ បាន​​លាឈប់​ពី​គណបក្ស​ភ្លើង​ទៀន​ហើយ។ លិខិត​មួយ​ច្បាប់​របស់​លោក គង់ គាំ ​ចុះ​កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី២ ខែ​កុម្ភៈ​នេះ ឱ្យ​ដឹង​ថា លោក គង់ គាំ សម្រេច​ដូច្នេះ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ឈប់​ប្ដឹង​រូប​​លោក​។
អាន​ព័ត៌មាន​ពិស្ដារ...

អ្នក​ឃ្លាំមើល​មិន​រំពឹង​ថា ស្ថានភាព​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​មាន​ភាព​ធូរស្រាល​ទេ

អ្នក​ជំនាញ​ផ្នែក​ច្បាប់​មិន​រំពឹង​ថា ស្ថានភាព​នៃ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ធូរស្រាល​នោះ​ទេ ខណៈ​កម្ពុជា​នៅតែ​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​អំពើពុករលួយ​ធ្ងន់ធ្ងរ ហើយ​រដ្ឋាភិបាល​គ្មាន​ការស៊ើបអង្កេត​រក​មេ​ខ្លោង​ធំៗ​ នៅ​ពី​ក្រោយ​ខ្នង​នៃ​ឧក្រិដ្ឋកម្ម​នេះ។
អាន​ព័ត៌មាន​ពិស្ដារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។