ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ៖ អង្គការ​សង្គមស៊ីវិល៩៣ស្ថាប័ន ស្នើឱ្យ​រដ្ឋាភិបាល​​ដោះស្រាយ​​បញ្ហា​​សារព័ត៌មាន​ វីអូឌី​ (VOD) ​ស្រប​តាម​​ច្បាប់​​ស្ដីពី​​របបសារព័ត៌មាន

. អង្គការ​សង្គមស៊ីវិល៩៣ស្ថាប័នស្នើឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សារព័ត៌មាន វីអូឌី ​ (VOD) ​ ស្របតាម​ច្បាប់ ​ស្ដីពី ​របបសារព័ត៌មាន

អង្គការ​សង្គមស៊ីវិល​ជាតិនិង​អន្តរជាតិ​សរុប​៩៣​ស្ថាប័នទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​សារព័ត៌មាន វីអូឌី ដំណើរការ​ឡើង​វិញ។ ឆ្លើយតប​នឹង​ការ​ទាមទារ​នេះលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុក​ការទាមទារ​ទាំងនេះ​ថាជាការជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា។ អានព័ត៌មានពិស្តារ...

. ថ្នាក់​ដឹកនាំ​វីអូឌី​នៅ​តែ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​សារព័ត៌មាន​នេះ​ឡើង​វិញ

បើ​ទោះបីជា​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន វីអូឌី(VOD) ក្ដី ក៏​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នេះ នៅ​តែ​មាន​សង្ឃឹម និង​កំពុង​ស្វែង​រក​ដំណោះស្រាយ​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សារព័ត៌មាន​នេះ​បន្ត​ការងារ​របស់​ខ្លួន​បាន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​ឱកាស​ដល់​ស្ថាប័ន​ព័ត៌មាន វីអូឌី អាច​បន្ត​ការងារ​របស់​ខ្លួន ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន និង​តម្លាភាព​នៅ​កម្ពុជា។ អានព័ត៌មានពិស្តារ...

៣. មន្ត្រី​​សិទ្ធិមនុស្ស​ អ.ស.ប​ ហៅ​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ឱ្យ​បិទ VOD ថា ធ្វើ​តាម «ទំនើងចិត្ត»

ពាក់ព័ន្ធ​នឹងការ​បិទ​សារព័ត៌មាន (VOD)នេះដែរ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សហៅការ​បញ្ជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបិទវិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ថា​ទំនង​ជា​ធ្វើ​ឡើង​តាម«ទំនើងចិត្ត»។ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស លោក វ៉ូលឃើ ធើក (Volker Türk) ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ថា លោក​ភ្ញាក់ផ្អើល​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​បែប​នេះ។ អានព័ត៌មានពិស្តារ...

. HRW ៖ រដ្ឋាភិបាល​កម្ពុជា « លុបបំបាត់​ទាំង​ស្រុង » នូវ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​បាន«លុបបំបាត់​ទាំង​ស្រុង»នូវ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា តាមរយៈការ​បិទ​វិទ្យុសំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD)។ នាយករងទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃតស៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អង្គការ​នេះ​ផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ថា ការអត់​ឱន​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​ទស្សនៈ​រិះគន់ បាន​ធ្លាក់​ចុះគួរ​ឱ្យ​កត់​សម្គាល់។ លោកថា ការបញ្ជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបិទ​វិទ្យុ វីអូឌី គឺជាការ​បំផ្លាញ​ដល់​សេរីភាព ប្រព័ន្ធផ្សព្វផ្សាយ​នៅ​កម្ពុជា និង​ថា ការណ៍នេះ​នឹងមាន​ឥទ្ធិពល​នៅទូទាំង​សង្គម​កម្ពុជា។ អានព័ត៌មានពិស្តារ...

. ទស្សនមតិ​របស់ម្ចាស់​គណនីហ្វេសប៊ុក​ជុំវិញ​ការ​បិទ វីអូឌី (VOD)

បទបញ្ជា​តក់ក្រហល់​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​បិទ​វិទ្យុសំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD)​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ខាង​ក្រៅនិង​ក្នុង​បណ្តាញ​សង្គមមានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

ពួកគេ​បាន​នាំគ្នា​បញ្ចេញ​មតិ​រៀងៗ​ខ្លួនជុំវិញ​រឿងនេះ​ដោយ​អ្នកខ្លះ​បាន​គាំទ្រ​ការ​សម្រេច​របស់​រដ្ឋាភិបាលនិង​ខ្លះ​ទៀត​បាន​រិះគន់​ធ្ងន់ៗនិង​ថ្កោលទោស​ទៅ​លើ​លោក ហ៊ុន សែន ថាជាការ​សម្រេច​ដោយ​កំហឹងនិង​ប្រាសចាក​ពី​ច្បាប់​ស្តីពី​របប​សារព័ត៌មាន។

. អ្នកឃ្លាំមើល​កិច្ចការ​សង្គម​ថា លោក ហ៊ុន សែន ទទួល​បាន​មេដាយ​ផូសៃឡានសាង​ពី​ប្រទេស​ឡាវ​គឺជា​រឿង​សាមញ្ញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​មេដាយ​ផូសៃឡានសាង ពីនាយករដ្ឋមន្ត្រីឡាវ (Laos) លោក សនសៃ ស៊ីផាន់ដន (Mr. Sorn Sai Siphandon) កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ នៅ​ប្រទេសឡាវ (Laos)។ ទោះបី​ជា​យ៉ាង​ណា អ្នកឃ្លាំមើល​កិច្ចការ​សង្គម​យល់​ឃើញ​ថា មេដាយ នេះ​គឺ​គ្រាន់​តែ​ជា​ការ​ស្វាគមន៍ និង​ជូនទុក​ជា​វត្ថុអនុស្សាវរីយ៍​តែប៉ុណ្ណោះ។

. យុវជន​ខ្មែរថាវរៈបង្ហោះប៉ោងប៉ោង​នៅមុខ​ពន្ធនាគារ​ព្រះវិហារ​ទាមទារ​យុត្តិធម៌​ជូន​កញ្ញា សេង ធារី នៅ​ថ្ងៃទិ​វានៃ​សេចក្តី​ស្រឡាញ់

ក្រុមយុវជន​ខ្មែរ​ថាវរៈធ្វើយុទ្ធនាការ​នៃ​ទិវា​សេចក្តីស្រឡាញ់នៅមុខ​ពន្ធនាគារ​ខេត្តព្រះវិហារដើម្បី​ទាមទារ​យុត្តិធម៌​ជូន​កញ្ញា សេង ធារី រួមទាំង​អ្នកទោស​នយោបាយនិង​សកម្មជន​សង្គម​ដែល​កំពុង ជាប់ឃុំ។ មន្រ្តីសិទ្ធិ មនុស្សថា ការអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ដល់​សកម្មជន​នយោបាយ​និង​សិទ្ធិមនុស្សគឺ​ដើម្បី​ស្តារ​ប្រជាធិបតេយ្យនិង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ។ អានព័ត៌មានពិស្តារ...

. តុលាការ​ខេត្តបន្ទាយមានជ័យ ឃុំខ្លួន​ចាងហ្វាង​កាសែត​ខ្មែរ​ជាយដែន

សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានសម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​លើ​ចាងហ្វាង​កាសែត​ខ្មែរ​ជាយដែន​ម្នាក់ ដោយ​ចោទ​ប្រកាន់​ពី​បទ «ឆបោក» ដែល​ប្រព្រឹត្តឡើង​កាល​ពី​ជាង៤​ឆ្នាំ​មុន។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​សង្ស័យ​ថា ការឃុំខ្លួន​នេះ ជាការ​បង្វែរ​សំណុំរឿង​ផ្សេង​មួយ​ទៀត ត្រួត​គ្នា​នឹង​សំណុំរឿង​ថ្មី ដែល​មន្ត្រីរាជការ​បាន​ប្តឹង​អ្នកកាសែត​រូបនេះ បន្ទាប់ពី​គាត់ បានចុះផ្សាយ​រឿង​អាស្រូវ​មន្ត្រី ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ។ អានព័ត៌មានពិស្តារ...

. អ្នកឃ្លាំមើល​ថាថ្ងៃក្ដី​ស្រលាញ់​១៤​កុម្ភៈ​ក្លាយ​ជា​ថ្ងៃធម្មតា​សម្រាប់​ពលរដ្ឋវិញ​ហើយ

អ្នក​ជំនាញ​សង្កេត​ឃើញ​ថា ពលរដ្ឋ និង​យុវជន​សព្វថ្ងៃមាន​ការ​យល់​ដឹង​ច្បាស់ពី​អត្ថន័យថ្ងៃ​នៃក្ដី​ស្រលាញ់និង​មិន​ជ្រួល​ជ្រើម​ចំពោះ​ទិវា​នៃ​ក្ដីស្រលាញ់​នេះ​ដូច​មុនទៀតទេ។ អានព័ត៌មានពិស្តារ...

១០ . សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ដែល​បន្ត​ធ្វើទុក្ខបុកម្នេញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម

សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ដែល​បន្តធ្វើ​ទុក្ខបុកម្នេញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ហ៊ាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សព្វផ្សាយពី​សិទ្ធិជនជាតិ​ដើម​នៅ​ទឹក​ដី​កំណើត។ អាជ្ញាធរ​វៀតណាម បាន​ប្រើប្រាស់​វិធានការ​ច្បាប់ ផាកពិន័យ សម្លុតបំភ័យ និង​ប្រើប្រាស់​ហិង្សាលើ​យុវជនខ្មែរ​ក្រោម​ពេលសួរ​ចម្លើយ​ពួកគេ។ អានព័ត៌មានពិស្តារ...

១១ . កូដករណាហ្គាវើលដ៍​បន្តធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ការងារ

បុគ្គលិក​កូដករណាហ្គាវើលដ៍​ប្រមាណ៧០នាក់​បន្តចេញទាមទារ​ឱ្យថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដោះស្រាយ​វិវាទ​ការងារ​ដែល​ជាប់គាំង​ជាង​មួយ​ឆ្នាំ។ ក្រុមកូដករ​ភាគច្រើន​ជាស្ត្រី​ស្រែក​ទាមទារនៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ដើម្បី​ឱ្យ​ថៅកែ​ក្រុមហ៊ុន​នេះគោរព​សិទ្ធិការងារនិង​ជំរុញឱ្យ​ក្រសួង​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ​វិវាទ​ការងារឱ្យបាន​ឆាប់រហ័ស​នៅ​រសៀល​ថ្ងៃទី១៤ខែកុម្ភៈ។ អានព័ត៌មានពិស្តារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។