រដ្ឋមន្ត្រីកសិកម្មអាស៊ានឯកភាពលើកិច្ចការចំនួន ១០ ដែលត្រូវអនុវត្តនៅឆ្នាំក្រោយ
2020.10.23

កិច្ចប្រជុំលើកទី៤២ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បានឯកភាពលើកិច្ចការចំនួន១០ សម្រាប់វិស័យផលិតកម្មសត្វ ដំណាំ ជលផល និងព្រៃឈើ ដែលត្រូវអនុវត្តនៅក្នុងឆ្នាំ២០២១ខាងមុខ។
ក្រៅពីនេះកិច្ចប្រជុំដដែល ក៏បានសម្រេចបាននូវលទ្ធផលប្រមាណ ១០ចំណុច ក្នុងនោះរួមមានការអនុមតិលើឯកសារទស្សនាទាន ស្តីពីការលើកកម្ពស់បណ្ដាញសម្រាប់ការអភិវឌ្ឍផលិតផលជនបទ របស់អាស៊ានតាមបែប«ភូមិមួយផលិតមួយ» ដើម្បីលើកកម្ពស់ការច្នៃប្រឌិតនៅតាមសហគមន៍ក្នុងការអភិវឌ្ឍឧស្សាហកម្មជនបទ និងសហគ្រាសធុនតូច និងមធ្យមនៅជនបទ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រាក់ចំណូលសម្រាប់ពលរដ្ឋនៅតាមជនបទ និងចូលរួមជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗប្រកបដោយភាពវិជ្ជមាន។
កិច្ចប្រជុំលើកទី៤២ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន ធ្វើឡើងក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ ដែលភាគីកម្ពុជាដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។