អគ្គីភ័យ​ឆេះ​ផ្សារណាត់​ក្រុង​បាត់ដំបង

ដោយ អាស៊ីសេរី
2020.08.31
ឆេះ ផ្សារ​ណាត់ ទិដ្ឋភាព​ឆេះ​ផ្សារ​ណាត់ ក្រុង​បាត់ដំបង កាល​ពីថ្ងៃ​ទី៣០ ខែ​សិហា ឆ្នាំ​២០២០។
រូប​​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​បាត់ដំបង

ផ្សារ​ធំ​បាត់ដំបង ឬ​ហៅថា​ផ្សារណាត់ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​អស់​ភាគច្រើន​នៅ​ផ្នែក​ខាងមុខ​ផ្សារ នៅ​ព្រលប់​ថ្ងៃទី​៣០ ខែ​សីហា។

ផ្សារ​ធំ​បាត់ដំបង ឬ​ហៅថា ផ្សារ​ណាត់​នេះ ស្ថិតនៅ​ចំ​កណ្ដាល​ទី​ប្រជុំជន​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អាជ្ញាធរ​ក្រុង​បាត់ដំបង ដើម្បី​សាកសួរ​អំពី​មូលហេតុ​ពិត​ប្រាក​ដែល​នាំ​ឲ្យ​កើតឡើង​នូវ​អគ្គិ​ស​ភ័យ​នេះ ប៉ុន្តែ​ពុំ​មាន​អ្នក​លើក​ទូរស័ព្ទ​ឡើយ​កាលពី​យប់​ថ្ងៃ​ទី​៣០ សីហា។

មក​ទល់​ពេលនេះ គេ​នៅ​មិនទាន់​បាន​ដឹង​ពី​ទំហំ​នៃ​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​ក្រុម​អាជីវករ​ទាំងអស់​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។

តែ​ទោះ​យ៉ាងណា ក្រុម​ពន្លត់​អគ្គិ​ស​ភ័យ​ប្រចាំ​ក្រុង​បាត់ដំបង​បាន​ជួយសង្គ្រោះ​បន្ទាន់ ហើយ​ភ្លើង​បាន​រលត់​ទៅវិញ​នៅ​យប់​ថ្ងៃ​ដដែល​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។