ព្រះសង្ឃខ្មែរ ដែលសកម្មក្នុងកិច្ចការការពារសិទ្ធិមនុស្ស និងបានបង្ខំព្រះទ័យភៀសព្រះកាយ ចាកចោលស្រុកកំណើត ដើម្បីរួចផុតពីការធ្វើទុក្ខម្នេញពីអាជ្ញាធរ មានថេរដីកាថា របបក្រុងភ្នំពេញ បានប្រើល្បិចស្មោកគ្រោកគ្រប់រូបភាព ដើម្បីបោសសម្អាតសកម្មជន រួមទាំងព្រះសង្ឃផង។
ព្រះអង្គបន្ថែមថា របបក្រុងភ្នំពេញ យកប្រព័ន្ធព័ត៌មានវិទ្យា ធ្វើជាអាវុធប្រល័យ ដើម្បីសម្លាប់ឈ្មោះ កិត្តិយស និងជាឧបករណ៍លាបពណ៌ ដើម្បីយកលេសចោទ និងចាប់មនុស្សតាមអំពើចិត្ត និងយ៉ាងអយុត្តិធម៌។
សូមលោកអ្នកនាង ស្តាប់បទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយព្រះតេជព្រះគុណ លួន សុវ៉ាត ជុំវិញរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។