អគារកំពុងសាងសង់កម្ពស់ ៧ជាន់ នៅខេត្តកែប បាក់សង្កត់ជាប់កម្មករជាច្រើននាក់ នៅល្ងាចថ្ងៃទី៣ ខែមករានេះ។
កម្មករដែលបានរួចជីវិតឱ្យដឹងថា មានកម្មករស្រីប្រុស និងកុមារ ដែលជាកូនរបស់កម្មករធ្វើនៅទីនោះ កំពុងឋិតក្នុងគំនរដែក ថ្ម និងស៊ីម៉ងត៍បាក់បែកនៅឡើយ។ ក្នុងចំណោមអ្នកកប់ក្នុងគំនរបាក់បែកនេះ ក៏មានស្ត្រីមានផ្ទៃពោះផងដែរ។
សម្រាប់តួលេខអ្នករងគ្រោះនៅមិនទាន់មានប្រភពបញ្ជាក់ជាក់លាក់នៅឡើយទេ។ ប៉ុន្តែ តួលេខបឋមពីរដ្ឋបាលខេត្តកែប រាយការណ៍ថា រហូតមកដល់ម៉ោង ៥ព្រឹក ថ្ងៃទី៤ មករា ក្រុមអ្នកជួយសង្គ្រោះ បានជួយយកមនុស្សចេញបាន ២៣នាក់ ហើយអ្នកស្លាប់មានចំនួន ៥នាក់។ ក្នុងចំណោមអ្នកស្លាប់ គឺមានស្ត្រី ៣នាក់។