អ្នកឆ្លងមេរោគA(H1N1)នៅកម្ពុជាកើនដល់៥៥៣ករណី
លោក លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានមានប្រសាសន៍នៅថ្ងៃសុក្រ ទី១៥ មករានេះថា ចំនួនមនុស្សកើតជំងឺផ្តាសាយ A(H1N1) បានកើនទ្បើងដល់៥៥៣ករណីហើយបើប្រៀបធៀបទៅនឹងសប្តាហ៍កន្លងទៅនេះមានចំនួនតែ៥៥០ករណីតែប៉ុណ្ណោះ រីឯចំនួនមនុស្សស្លាប់ដោយសារជំងឺនេះមាន៦នាក់ដដែល។
ទាក់ទងទៅនឹងវ៉ាក់សាំងសម្រាប់ការពារជំងឺគ្រុនផ្តាសាយនេះ លោក សុខ ទូច ជាប្រធាននៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនេះដែបញ្ជាក់ថា ថ្នាំវ៉ាក់សាំងចំនួន៣០មឺនដូសដែលក្រសួងសុខាភិបាលបានស្នើសុំទៅអង្គការសុខភាពពិភពលោកកាលពីឆ្នាំ២០០៩កន្លងទៅ នឹងអាចមកដល់ប្រទេសកម្ពុជានៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១០ខាងមុខនេះ៕