តុលាការកំពូលចេញសេចក្ដីសម្រេចទាក់ទងនឹងវិសាលភាពនៃការជម្រះក្ដី
2013.02.11
អង្គជំនុំជម្រះតុលាការកំពូលបានបដិសេធសេចក្ដីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងដោយហេតុថា ការបំបែកកិច្ចដំណើរការនីតិវិធីសំណុំរឿង ០០២ នៅអំឡុងខែកញ្ញា ឆ្នាំ២០១១ និងសេចក្ដីសម្រេចជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងការខ្វះនូវភាពច្បាស់លាស់ និងខ្វះសម្អាងហេតុគ្រប់គ្រាន់។
រីឯមូលហេតុមួយផ្នែកទៀត គឺអង្គជំនុំជម្រះសាលាដំបូងបានបំបែកកិច្ចដំណើរការនីតិវិធីសំណុំរឿង ០០២ និងបានកំណត់វិសាលភាពនៃសំណុំរឿង ០០២/០១ ដោយមិនបានផ្ដល់ឱកាសគ្រប់គ្រាន់ដល់ភាគីនានាក្នុងការចូលរួមដាក់សារណា។
ទោះបីយ៉ាងណាក៏ដោយ អង្គជំនុំជម្រះតុលាការកំពូលទទួលស្គាល់នូវកត្តានានា ដែលទំនងជាញ៉ាំងឲ្យអង្គជំនុំជម្រះសាលាដំបូង សម្រេចបំបែកកិច្ចដំណើរនីតិវិធីដើម្បីធ្វើឲ្យការជំនុំជម្រះក្ដីប្រព្រឹត្តទៅបានឆាប់រហ័ស និងងាយស្រួលគ្រប់គ្រងជាងមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។