អ្នក​បឹង​កក់​ធ្វើ​ពិធី​ដាក់​បណ្ដាសា​មន្ត្រី​តុលាការ

អ្នក​បឹងកក់​ប្រមាណ ៥០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២ បែរបន់​តាម​បែប​ជំនឿ​សាសនា ដាក់​បណ្ដាសា​ដល់​មន្ត្រី​តុលាការ​រាជធានី​ភ្នំពេញ ដែល​អ្នក​ភូមិ​យល់​ថា ជា​តុលាការ​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​មិន​ឯករាជ្យ។
ដោយ ទេព សុរ៉ាវី
2012-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ភូមិ​បឹងកក់ ប្រមូល​ផ្ដុំ​គ្នា​ដាក់​បណ្ដាសា​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២។ អ្នក​ភូមិ​អះអាង​ថា មន្ត្រី​តុលាការ​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ពុករលួយ។
អ្នក​ភូមិ​បឹងកក់ ប្រមូល​ផ្ដុំ​គ្នា​ដាក់​បណ្ដាសា​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២។ អ្នក​ភូមិ​អះអាង​ថា មន្ត្រី​តុលាការ​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ពុករលួយ។
RFA/Uon Chhin

នេះ​ជា​លើក​ទី​១​ហើយ ដែល​អ្នក​ភូមិ​បឹងកក់ ប្រារព្ធ​ពិធី​ដាក់​បណ្ដាសា​ទៅ​ប្រព័ន្ធ​តុលាការ​កម្ពុជា បន្ទាប់​ពី​តុលាការ​បាន​ផ្ដន្ទាទោស​តំណាង​អ្នក​ភូមិ​ម្នាក់ គឺ​អ្នកស្រី យ៉ោម បុប្ឆា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ។

នៅ​មុខ​សាលាដំបូង​ក្រុង​ភ្នំពេញ អ្នក​ភូមិ​បឹងកក់ បាន​យក​ធ្យូង អង្ករ អំបិល ម្ទេស ដី ស្លឹក​ត្រាវ​រមាស់ សម្រាប់​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ឲ្យ​ស្រប​តាម​ក្បួន​របស់​ខ្មែរ ដែល​ធ្លាប់​ធ្វើ​កន្លង​មក ដោយ​មាន​បាយសី​ចំនួន ៥​ថ្នាក់ និង​ដើម​ចេក ដោត​សុទ្ធតែ​លុយ​ដុល្លារ​ក្លែងក្លាយ​ប្រឡាក់​ឈាម។

អ្នក​ភូមិ​អុជ​ធូប និង​យក​គ្រឿង​សក្ការៈ​ដាក់​បណ្ដាសា​ទាំង​នោះ​ទៅ​ដុត​ខ្លះ និង​ខ្លះ​ទៀត​បាច​ចូល​ទៅ​ក្នុង​របង​តុលាការ ជា​សញ្ញា​ឲ្យ​មន្ត្រី​តុលាការ​ដែល​ប្រព្រឹត្ត​ខុស​ពី​វិជ្ជាជីវៈ​របស់​ខ្លួន​ក្ដៅ​ក្រហល់ក្រហាយ រមាស់​ធ្វើ​ការ​មិន​សុខ និង​ស្រែក​ជេរ​ដាក់​បណ្ដាសា​តាម​មេក្រូ ឲ្យ​លឺ​ខ្ទរ​ទៅ​ដល់​មន្ត្រី​តុលាការ។

សំឡេង៖ «ឲ្យ​អ្នក​ឯង​ងាប់​ដោយ​ធ្លាក់​យន្តហោះ ឲ្យ​អ្នក​ឯង​ងាប់​ដោយ​ក្រឡាប់​ឡាន ឲ្យ​អ្នក​ឯង​ងាប់​ដោយ​លិច​ទូក។ អ្នក​ធ្វើ​ល្អ​ឃើញ​ល្អ អ្នក​ធ្វើ​អាក្រក់​ឃើញ​អាក្រក់។ ថ្ងៃ​នេះ​អ្នក​ឯង​សើច អ្នក​ឯង​សប្បាយ អ្នក​ឯង​រស់​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ទេ អ្នក​ឯង​នឹង​ស្លាប់ អ្នក​ឯង​នឹង​វិនាស ព្រាត់ប្រាស​ប្រពន្ធ​កូន នេះ​ជា​បណ្ដាំ​របស់​ពួក​យើង យើង​សូម​ដាក់​បណ្ដាសា​អ៊ីចឹង»

អ្នក​ភូមិ​បឹងកក់ ប្រមូល​ផ្ដុំ​គ្នា​ដាក់​បណ្ដាសា​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២។ RFA/Tep Soravy
អ្នក​ភូមិ​បឹងកក់ ប្រមូល​ផ្ដុំ​គ្នា​ដាក់​បណ្ដាសា​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២។ RFA/Tep Soravy

អ្នកស្រី ទេព វន្នី តំណាង​អ្នក​ភូមិ​បឹងកក់ ថ្លែង​ថា ការ​សម្រេច​ក្តី​របស់​ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគា​រលើ​អ្នកស្រី យ៉ោម បុប្ផា ចំនួន ៣​ឆ្នាំ ក្នុង​រឿង​បង្ក​របួស​ស្នាម ព្រួត​គ្នា​វាយ​ទៅលើ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ កន្លង​ទៅ ថា​ជា​រឿង​អយុត្តិធម៌ ហើយ​ទាមទារ​ឲ្យ​តុលាការ​សើរើ​រឿង​ក្តី និង​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

អ្នក​ភូមិ​បឹងកក់ ចាត់​ទុក​ថា អ្នកស្រី យ៉ោម បុប្ឆា ជា​អ្នក​ទោស​ក្លែង​ក្លាយ ដូច្នេះ​អ្នក​ភូមិ​បឹង​កក់ សម្រេច​យក​លុយ​ដុល្លារ​ក្លែងក្លាយ ឬ​លុយ​ខ្មោច ដោត​នឹង​ដើម​ចេក​ចំនួន ១​ម៉ឺន​៥​ពាន់​ដុល្លារ ដែល​ស្មើ​នឹង ៦០​លាន​រៀល ឲ្យ​តុលាការ​សម្រាប់​បង់​ពិន័យ​ប្រាក់​ដែល​តុលាការ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​អ្នកស្រី យ៉ោម បុប្ឆា។

អ្នកស្រី ទេព វន្នី៖ «ពួក​ខ្ញុំ​ជា​អ្នកទោស​ក្លែងក្លាយ អ៊ីចឹង​ពួក​ខ្ញុំ​ត្រូវ​យក​លុយ​ក្លែងក្លាយ​នឹង​យក​ទៅ​ដូរ​ឲ្យ​ពួក​គាត់ ហើយ​ដុល្លារ​ពួក​ខ្ញុំ​ដូរ​នឹង​មួយ​ដុល្លារ ៤​ពាន់​រៀល​គត់ ហើយ​ប្រឡាក់​ទៅ​ដោយ​ញើស និង​ឈាម​របស់​ពួក​ខ្ញុំ ដែល​ដោត​នឹង​ចេក​ហ្នឹង ឲ្យ​ពួក​គាត់​យក​ទៅ​ចុះ ហើយ​សុំ​ឲ្យ​គាត់​ដោះលែង​អ្នកស្រី យ៉ោម បុប្ឆា មក​វិញ ដែល​ជា​អ្នកទោស​ក្លែងក្លាយ មិន​មែន​ជា​អ្នក​ទោស​ពិត​ប្រាកដ ហើយ​ឲ្យ​គាត់​ហ្នឹង​ទៅ​សិក្សា និង​ស្រាវជ្រាវ​សា​ជា​ថ្មី រំលឹក​មើល​សៀវភៅ​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ឡើង​វិញ»

ការ​ប្រមូល​ផ្តុំ​របស់​អ្នក​ភូមិ​បឹងកក់ ជា​ថ្មី​ម្ដង​ទៀត​នេះ ធ្វើ​ឡើង​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ មុន​នឹង​ប៉ូលិស​ប្រមាណ ៥០​នាក់ បាន​រុញ​ច្រាន​ក្រុម​អ្នក​ភូមិ​ឲ្យ​ទៅ​នៅ​ម្ខាង​ផ្លូវ​ទល់​មុខ​តុលាការ​វិញ ដើម្បី​កុំ​ឲ្យ​កក​ស្ទះ​ចរាចរណ៍។ ប៉ុន្តែ​មិន​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​រវាង​គ្នា​នឹង​គ្នា​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា គេ​មិន​ឃើញ​មាន​មន្ត្រី​តុលាការ​ណា​ម្នាក់​ចេញ​មក​ជួប​ចរចា​ជាមួយ​អ្នក​ភូមិ​ឲ្យ​បញ្ឈប់​ការ​តវ៉ា​នោះ​ទេ ក្រៅ​តែ​ដំណឹង​ធ្លាយ​ពី​ខាង​មន្ត្រី​តុលាការ ថា​គ្រប់​សវនាការ​ដែល​ត្រូវ​បើក​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ទាំង​អស់ ត្រូវ​រំសាយ​ចោល។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ( Licadho) ឲ្យ​ដឹង​ថា ការ​ដាក់​បណ្ដាសា​របស់​អ្នក​ភូមិ​បឹងកក់ ដោយសារ​តែ​ពួក​គាត់​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ។ លោក​យល់​ឃើញ​ថា ត្បិត​អ្នក​ភូមិ​ធ្វើ​ពិធី​តាម​ជំនឿ​អរូបី ប៉ុន្តែ​វា​ជា​ចិត្តសាស្ត្រ​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ជឿ​លើ​កម្មផល ឲ្យ​ខ្លាច​រអា ភិតភ័យ​ចំពោះ​ទំនាយ​ដាក់​បណ្ដាសា​ទាំង​នោះ ជា​ពិសេស​តុលាការ​ឧទ្ធរណ៍ ដែល​នឹង​បើក​សវនាការ​លើ​ករណី​អ្នកស្រី យ៉ោម បុប្ឆា នៅ​ពេល​ខាង​មុខ អាច​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ដោយ​ផ្នែក​តាម​គតិយុត្តិ និង​គតិ​ច្បាប់ ក្នុង​ការ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (15)
Share

អ្នក​អាន​អនាមិក

ពី Banteay Mean Chey Province

យើងរួមគ្នាបួងសួងទេវតាឆ្នាំចាស់ ឆ្នាំថ្មី ម្ចាស់ទឹកម្ចាស់ដី និង
បារមីសម្តេចតា អោយជនស្លូតត្រង់ឈ្នះអស់មាសត្រូវ ព្រោះ
យើងគ្មានអ្វីសំអាងទេ គឺមានតែការបួងសួងនេះឯង មួយវិញ
ទៀត សូមអោយអង្គការសហប្រជាជាតិ មេត្តាពិនិត្យសភាព
ការណ៌ជាក់ស្តែងផង។ កំចាត់ជនអាក្រក់ សង្រោ្គះជនស្លូត
ត្រង់ផង។ សូមជួយរកភាពយុត្តិធម៌ចំពោះជនណាដែលត្រូវ
គេធ្វើបាប បំពារបំពានដោយអយុត្តិធម៌។

Jan 02, 2013 03:01 AM

អ្នក​អាន​អនាមិក

ពី បន្ទាយមានជ័យ

សូមអោយទឹកភ្នែក និងការបួងរបស់ពួកគាត់ មេត្តាបាន
សំរេច តាមបំណង ហើយជនដែលបានក្បត់ឧត្តមគតិ មេត្តា
ទទួលនូវអំពើ ដែលបានសាងមកវិញផង។ តាមធម៌ព្រះ ត្រូវ
តែជឿ។ គ្មានអ្វី ដែលល្អជាងខ្លួនឯងកំណត់ និងអនុវត្តទេ។
ភាពជួយជនក្រីក្រ គឺជាអំពើបុណ្យ សំរាប់ជាតិនេះ និងជាតិ
ក្រោយ។ សូមជនរួមជាតិ មេត្តាយល់នូវអ្វីជាអំពើល្អផង ហើយសូមមេត្តាកុំសាងនូវអំពើ ដែលមានបាបអ្វី? សូមអង្វរ

Jan 02, 2013 02:44 AM

អ្នក​អាន​អនាមិក

ពី Banteay Mean Chey Province

សូមបារមីសម្តេចតា ម្ចាស់ទឹកម្ចាស់ដី ទេវតាឆ្នាំចាស់ និង
ឆ្នាំថ្មី មេត្តាជួយជនក្រីក្រផង។ អ្នកក្រ អ្នកគ្មានខ្នង គ្មានលុយ
គឺសង្ឃឹមតែលើភាពសច្ចធម៌មួយមុខប៉ុណ្ណោះ។ សូមបួងសួង
អោយពួកគាត់ទទួលនូវភាពយុត្តិធម៌។ បារមីសម្តេចតា មេត្តា
ជួយជនក្រីក្រផង ពួកគ្នាត្រូវការបារមីសម្តេចតាជួយ ជួយ ជួយ ទើបបានសុខសាន្ត។

Jan 02, 2013 02:38 AM

អ្នក​អាន​អនាមិក

This is done by Khmers. But I think these people should have cursed Hun Sen and other leaders. The official courts just do like what asked to do! Stand up and go to the forest to save our country!

Jan 02, 2013 01:50 AM

Khmer

ពី Lowell, MA

I do support Khmer poor people ( Bang kok ). You did the right things, you see Hok longdy, Heng Pouv...They did bad thing to poor people, they got what they did.

Jan 01, 2013 05:33 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល