លោក ហ៊ុន សែន ​ព្រមាន​មន្ត្រី​បក្ស​សមរង្ស៊ី​កុំ​ឲ្យ​រិះគន់​រដ្ឋាភិបាល​ខ្លាំង​ពេក

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ព្រមាន​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​គណបក្ស សម រង្ស៊ី កុំ​ឲ្យ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​មក​លើ​រដ្ឋាភិបាល​ជ្រុល​ហួសហេតុ​ពេក ដោយសារ​មន្ត្រី​រូប​នោះ​បាន​រិះគន់​អំពើ​ពុករលួយ​ក្រោម​ការ​ដឹកនាំ​របស់​លោក។
ដោយ សុខ សេរី
2012-02-09
Share
ហ៊ុន សែន ៣០៥ ១៦សីហា១១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១១។
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ព្រមាន​អនុ​ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក គង់ គាំ ឲ្យ​បន្ថយ​ការ​ប្រឆាំង​ងប់ងល់ និង​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​លោក។

ការ​ព្រមាន​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​អាគារ​ថ្មី​នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១២។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក គង់ គាំ ក៏​ធ្លាប់​លោភលន់ និង​ពុករលួយ​ដែរ​កន្លង​មក៖ «សូម​ផ្ដាំ​ទៅ​ផង តា គាំ អើយ! គ្នា​យើង​ដដែល​ហ្នឹង​ណា កុំ​ទៅ​ខ្លាំងក្លា​អី​ពេក  អី​ក៏​វា​ជ្រុល​ហួស ខ្ញុំ​មិន​ដែល​ស្អប់​ខ្ពើម​អី​ទេ។ ថា​ខ្លួន​មិន​លោភលន់ ផ្ទះ​មាន​នៅ​ណេះ ចេញ​ទៅ​ធ្វើ​ទូត​នៅ​ហាណូយ ត្រឡប់​មក​វិញ ទៅ​យក​ផ្ទះ​នោះ បើ​ចិត្ត​សឿង ឲ្យ​ផ្ទះ​ហ្នឹង​វិញ​មក។ គេ​ដទៃ គេ​បាន​ផ្ទះ ចុះ​ខ្លួន​បាន​ផ្ទះ​ដែរ ហើយ​ចោទ​ថា គេ​ពុក​រលួយ ចុះ​ខ្លួន​ឯង​បាន​ផ្ទះ​ដែរ។  ហេ! ថា​និយាយ​អ៊ីចឹង​ថា​ខ្ញុំ​រក​រឿង​បង គាំ មិន​មែន​ទេ ហើយ​ដល់​ក្រោយ​មក​គាត់​ទៅ​អ៊ីចឹង​ទៅ។ អា​ហ្នឹង​វា​រឿង​របស់​គាត់ សិទ្ធិ​នយោបាយ​របស់​គាត់ ប៉ុន្តែ​ពេល​ខ្លះ​គាត់​និយាយ​ដូច​ជា​ជ្រុល ដូច​ជា​មិន​បាន​ដឹង​រឿង​ម៉េច? រៀន​ជាមួយ​គ្នា​សោះ​ហ្នឹង​ណា ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយ​គ្នា​សោះ​ហ្នឹង​ណា ដេក​នៅ​ក្រោម​ដើម​មៀន...»

អនុ​ប្រធាន​គណបក្ស សម រង្ស៊ី និង​ជា​ប្រធាន​ស្ដីទី គឺ​លោក គង់ គាំ បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក​បាន​រិះគន់​ខ្លាំងក្លា​កន្លង​មក​នោះ គឺ​ជា​ការ​លាត​ត្រដាង​នូវ​ការ​ពិត​ឲ្យ​មហាជន​បាន​ដឹង​ឮ៖ «សុំ​បញ្ជាក់​សម្ដេច គឺ​ថា ពាក្យ​ពិត​ថា​រែង​ស្លែង... អត់​មាន​ចេតនា​អី​នឹង​ខ្លាំង​ជ្រុល​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​និយាយ គឺ​ថា ទៅ​តាម​ទស្សនៈ ទៅ​តាម​ឧត្ដម​គតិ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ​បាទ! សូម​សម្ដេច​នាយករដ្ឋមន្ត្រី​យោគយល់»

ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​ចំៗ​ឈ្មោះ​លើ​លោក គង់ គាំ នោះ គឺ​ក្រោយ​ពី​លោក គង់ គាំ ធ្លាប់​បាន​រិះគន់​ជា​ចំហ​ថា ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺ​មិន​មាន​អត្ថប្រយោជន៍​សំរាប់​កម្ពុជា​ទេ ប៉ុន្តែ​វា​មាន​អត្ថប្រយោជន៍​ដល់​វៀតណាម។ លោក​ក៏​បាន​រិះគន់​អំពើ​ពុករលួយ​នៅ​ក្នុង​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ធ្លាប់​បាន​ព្រមាន​រួច​ម្ដង​ហើយ​ថា លោក​នឹង​ប្ដឹង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី រាប់​ទាំង​លោក គង់ គាំ និង​លោក សម រង្ស៊ី បើ​សិន​ណា​មន្ត្រី​ជាន់​ខ្ពស់​រូប​នោះ​នៅ​តែ​បន្ត​ប្រៀប​ប្រដូច​រូប​លោក​ទៅ​នឹង​មេដឹកនាំ​ប្រទេស​លីប៊ី គឺ​លោក មួម៉ារ ហ្គាដាហ្វី (Muamar Gaddafi) ជា​មេដឹកនាំ​ផ្ដាច់ការ​កាន់​អំណាច​ជាង ៤០​ឆ្នាំ ត្រូវ​បាន​កងទ័ព​បក្ស​ប្រឆាំង​គាំទ្រ​ដោយ​កង​កំលាំង​ណាតូ (Nato) បាន​ចាប់​ខ្លួន​ទាំង​រស់ ហើយ​ត្រូវ​បាន​បាញ់​សំលាប់​ជា​ក្រោយ កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ប្រៀប​ប្រដូច​បែប​នេះ គឺ​លោក​មិន​អាច​ទទួល​យក​បាន​ទេ ដោយ​លោក​ចាត់​ទុក​ថា ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​របស់​លោក៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (27)

មើល​មតិ​ទាំង​អស់.

Anonymous says:
Feb 09, 2012 03:25 PM

Every day I see Hun Sen cursing cruelly on TVs, especially, opposition leaders. His words are similar to gangsters'. He likes violence, not peace. He can force his subordinates not to talk something bad about him, but I think he cannot force anti-groups to do so. Is it a characteristic of a strong man? Give freedom to your people, you'll see you're the opposite of strong.
You like doing some nice things for Youn only. You forget your innocent people. I hate you!

Anonymous says:
Feb 09, 2012 02:34 AM

ក្រុមមេដឹកនាំគណបក្យសមរង្សីគ្មានកំហុស ហេតុនេះលោក ហ៊ុន សែនរកវាយបកវិញ ពុំបានដូចក្រុមដ៏ទៃ។

Anonymous says:
Feb 09, 2012 07:06 PM

Liberty of critic have a limite, but critics is a form of democratie.

Anonymous says:
Feb 09, 2012 05:19 AM

If you can't stand with the head .
get out of the kitchen!

Anonymous says:
Feb 11, 2012 12:04 AM

Gossip...hunsen's assets secret hidden had grown-up to billion dollars in between disclosed location by GPS's pingpoint and detected in billion $ secret in a deep bunker by Hunsen's govn't.Hunsen sold everything as he could and keep all those money for his family dynasty and pple who work for his regime.The GPS's navigation can count million cars in just a minute and also could detect 100 feets deeper underground.

Anonymous says:
Feb 09, 2012 06:26 AM

why are you getting a lot of money where you get from.you called the past regime corruption, get a pressure to the poor people, sale the head for Frence,U.S.A and China. How is about you now?you can not live for ever,don't forget!!!!!!

Anonymous says:
Feb 09, 2012 08:10 AM

It is ok for Hun Sen to criticize anybody.
But Hun Sen and the government under him threaten the people who criticize them.

Anonymous says:
Feb 08, 2012 10:20 PM

ហេតុអីចាំបាច់ហុនសែនធ្វើរបងរាំងមាត់គណ្ណបក្បរាំងស៊ីមិន
ឱ្យនិយាយរិះគន់?, បើខ្លួនឯងវិញនិយាយប៉ប៉ាច់ប៉ប៉ោចនៅកណ្ដាលហ្វូងមនុស្ស
អវិជ្ជា, សុតតែ ម៉ែអាណារ, ឳអាណារ,និយាយខ្លាចតែគេ
លួចបាញ់ពីក្រោយនិយាយមើលតែក្រោយ។

Anonymous says:
Feb 09, 2012 12:40 PM

keep on barking at each other, this is no benefits for the people of Cambodia. By the time, they realize that they have made mistakes, such as not controling the flow of VietCongs to settle in Cambodia, open new schools for Vietnames kids in Phompenh?, soon, real khmer will not have any land to live for their own. Wake up all the khmer people. You want your lives being controled by Vietcong, Chinese, or Thais, or you rather living in the lives of being independant?

Anonymous says:
Feb 09, 2012 10:42 AM

Mr. Hun Sen !
Real gold never fears of fire. May be you and your group is not the real gold - that' s why you always show your hot anger in front of the growd, meaning for fighting back to the opposition. Pls learn to accept reality... don' t try to hide your gloom from Khmer people by using this way.

Anonymous says:
Feb 09, 2012 10:04 PM

TOO MUCH DEMOCRACY KILL DEMOCRACY.PLSE GO STEP BY STEP.LIKE KHMER DICTON: GO SLOWLY BUT SURE,GO SO FAST MAY BE NOT REACH TARGET.

Anonymous says:
Feb 08, 2012 08:29 PM

This is a real, pure communism of one dictator's regime: no criticism, no expression of an opinion, of an different ideas.. of opposite parties'ideas..

Anonymous says:
Feb 09, 2012 03:57 AM

ជុំរាបសួរលោកនាយកហ៊ុន សែន៖លោកនាយកច្បាស់ជាដឹង
និងចាំនូវពាក្យស្លោកខ្មែរថា‹‹មានភ្លើងឆេះទើបមានផ្សែង››។ម្យ៉ាងទៀតតាមសម្ដីលោកនាយកបញ្ជាក់ថាលោកសារភាពដែលរដ្ឋាភិបាលសព្វថ្ងៃដឹកនាំដោយលោកនាយកពិតជាមានអំពើពុករលួយមែន។តើលោកនាយកមានគម្រោងការអ្វីដើម្បីបំបាត់អំពើពុករលួយនេះទេ?ឬមួយមានតែគម្រោងពង្រីកឱ្យកាន់តែខ្លាំងឡើង?។

Anonymous says:
Feb 09, 2012 08:38 AM

Hun Sen's weakness is he's too scared of dying (like Gaddafi) because he has done too much sins and he always needs to stop any one who criticizes or reveals his bad things. These all make him cannot sleep. He's got too much nightmares as his sins. He should go to be a monk so it's won't be too late.

Anonymous says:
Feb 10, 2012 08:29 PM

លោកហ៊ុនអឺយ ចំពោះលោកស្រែកជេរគេឡែឡែតាមទី សម្ភោធនានានោះវាយ៉ាងម៉េចដែរ?

Anonymous says:
Feb 09, 2012 10:35 AM

Mr. Hun Sen !
The real gold never fears of fire. May be you and your group are real gold - that' s why you fought back to Mr. K.Korm like this. Mr. Hun Sen... don' t try to hide reality... !

Anonymous says:
Feb 09, 2012 02:18 PM

We having once home leaft,I knew there alot of termites,rats,we must doing becareful and avoiding colapse,I hope you all may undstood what means because thi is politician language.

Anonymous says:
Feb 08, 2012 08:33 PM

តើមានប្រទេសដែលជាប្រទេសលទ្ធិ ធបតេយ្យ ណាដែរព្រមានអ្នករិះគន់ដែរទេ ??

Anonymous says:
Feb 09, 2012 01:33 AM

Good government always accepted all the criticism from anti-governmet and all the Khmer people. Remember, pure gold never afraid of fire.

Anonymous says:
Feb 09, 2012 11:21 AM

ខ្ញុំសូមសួរទៅបងប្អូនទាំងអស់ថាតើលោក ហ៊ុន សែន ពុករលួយមែនទេ?បើមែនកែទៅវាចប់ទៅហីយរឿងអីគាត់ទៅរំលឹករឿងយកផ្ទះឯណាទៅវិញ

Anonymous says:
Feb 08, 2012 11:21 PM

ការយល់ឃើញរបស់មនុស្សគ្រប់រូបទេ ការភ្ញាក់រលឹកក្រោយ
ពីបានដឹងច្បាស់នូវរឿងអ្វីទាំងឡាយណាដែលក្បត់និងមនសិកា
របស់ខ្លួន។ដូចពាក្យ មួយនិយាយថា៖ អ្នកខុសចេះកែ អ្នកដែលស្គាល់
កំហុសខ្លួនអែង ទើបថាជាមនុស្ស។លោកគង់ គាំ គាត់ស្គាល់ច្បាស់ពី
នយោបាយរបស់យួន ដែលត្របាក់យកខ្មែរ គាត់ទើបចេញពីគណបក្ស
ដែលគាំទ្រដោយហាណូយ។

Anonymous says:
Feb 16, 2012 09:44 AM

HA.HA MR HUN SEN IF YOU ARE GOOD GUY WHY YOU GRY ?.....

Anonymous says:
Feb 09, 2012 09:56 PM

ក្នុងនាមជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ បក្សប្រឆាំងគេ មានសិទ្ធរិៈគន់គ្រប់បែបយ៉ាងទៅលើរដ្ឋាភិបាល សូមលោក អ្នកកាន់អំណាចកុំបិទសិទ្ធនឹងកុំប្រើអំណាចផ្តាច់ការទៅ លើគេឱ្យសោះ

Anonymous says:
Feb 15, 2012 10:31 AM

ហេតុអ្វីក៏ហ៊ុន សែន មិនចុះពីតំណែង?

Anonymous says:
Feb 10, 2012 03:12 AM

Why Hun Sen only has the reaction to Kong Kom's criticism? There alot of criticisms of Hun Sen such as The Khmer Power Movement Radio( Mr.Soun Serey Rotha), The Khmer Post Radio(Mr. Mom Yim, Golden Lion,Mr. Bun Channa(Norway), Mr. Ung Kim Houth from U.S. and Mr. Tan Pa etc.? Mr. Hun Sen if you innocent and pure gold, don't let them criticize you without reasons. Attack them!!!

Anonymous says:
Feb 10, 2012 02:54 AM

Hun Sen has said that "Kong Kom used to be corrupted too." Is n't he telling us that he is corrupted himself? So if we know that we can n't let the corrupted leader stays in power anymore. 32years is enough.

Anonymous says:
Feb 09, 2012 02:33 AM

ខ្ញុំសុំជំរាប សម្ដេចនាយកថា ការពិតវាឈឺចាប់ដូច្នេះឯង កុំឱយខឹងនឹងគេអី

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។