លោក ហ៊ុន សែន ចំអកគោលនយោបាយឧបត្ថម្ភប្រាក់ដល់មនុស្សចាស់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសើចចំអកគោលនយោបាយឧបត្ថម្ភប្រាក់ដល់មនុស្សចាស់របស់គណបក្សភ្លើងទៀន និងចាត់ទុកថា គ្រាន់តែជាការសន្យាប៉ុណ្ណោះ។ មន្ត្រីគណបក្សប្រឆាំងឆ្លើយតបថា ការដាក់ចេញគោលនយោបាយនេះ ឆ្លងកាត់ការសិក្សាស្រាវជ្រាវច្បាស់លាក់ ហើយអាចអនុវត្តទៅរួច ប្រសិនបើកម្ពុជាមានរដ្ឋាភិបាលមួយស្អាតស្អំគ្មានអំពើពុករលួយ។
HRW អំពាវនាវឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ និងទម្លាក់ចោលបទចោទទាំងអស់ពីសមាជិកសហជីព NagaWorld
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យដោះលែងមេសហជីពណាហ្គាវើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ និងទម្លាក់ចោលរាល់បទចោទព្រហ្មទណ្ឌទាំងអស់ប្រឆាំងនឹងកញ្ញា និងសមាជិកសហជីពណាហ្គាវើលដ៍ ៨នាក់ផ្សេងទៀត។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញបន្តសវនាការលើកទីបីជុំវិញសំណុំរឿងកូដករណាហ្គាវើលដ៏។
ពលរដ្ឋមួយចំនួនត្អូញត្អែរពីជីវភាពក្រីក្រខ្លាំងខណៈក្រសួងសេដ្ឋកិច្ចថា កម្ពុជាមានហានិភ័យបំណុលកម្រិតទាប
ប្រជាពលរដ្ឋមួយចំនួនប្រឈមនឹងជីវភាពក្រីក្រដោយសារជំពាក់បំណុលធនាគារ និងគ្មានការងារធ្វើសមរម្យ ។ ការត្អូញត្អែររបស់ពលរដ្ឋនេះគឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលើកឡើង កាលពីថ្ងៃទី០១ មីនា ស្ដីពីព្រឹត្តិបត្រស្ថិតិបំណុលបរទេសប្រចាំត្រីមាសទី៤ ឆ្នាំ ២០២២ របាយការណ៍បង្ហាញថាបើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពី ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្ដី ក៏ស្ថានភាពបំណុលកម្ពុជានៅតែមានចិរភាព និងហានិភ័យកម្រិតទាប។
ពលរដ្ឋរស់នៅក្បែរព្រំដែនវៀតណាមខេត្តត្បូងឃ្មុំ ២១គ្រួសារ ស្នើឱ្យអាជ្ញាធរផ្តល់ដំណោះស្រាយដីធ្លី ក្រោយបោះបង្គោលព្រំដែនរួច
ពលរដ្ឋជាច្រើនគ្រួសាររស់នៅជាប់ព្រំដែនវៀតណាម ក្នុងខេត្តត្បូងឃ្មុំ អំពាវនាវឱ្យអាជ្ញាធរផ្តល់ដំណោះស្រាយដីធ្លីរ៉ាំរ៉ៃជាង ១០ ឆ្នាំមកហើយ ក្រោយពីរដ្ឋាភិបាល បានបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមរួចរាល់។
លោក ហ៊ុន សែន ស្នើកុំឱ្យពលរដ្ឋជេរលោកពេលចាញ់ក្តីនៅតុលាការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំកុំឱ្យប្រជាពលរដ្ឋជេរលោកនៅពេលចាញ់ក្តីតុលាការ ដោយលោកអះអាងថា ស្ថាប័ននោះជាអំណាចដាច់ដោយឡែក។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងយល់ថាស្ថាប័នតុលាការសព្វថ្ងៃបំពេញការងារមិនឯករាជ្យ និងស្ថិតក្រោមខ្សែញាក់របស់អ្នកមានលុយមានអំណាច ស្របពេលពលរដ្ឋក្រីក្រកម្រទទួលបានយុត្តិធម៌នោះឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់ទៅមេធាវីលោក កឹម សុខា ឱ្យទៅសុំការអនុញ្ញាតពីព្រះរាជអាជ្ញា បើចង់ជួបកូនក្ដី
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ទៅក្រុមមេធាវីការពារក្ដី លោក កឹម សុខា ថា បើចង់ជួបកូនក្ដីឱ្យទៅសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន។ ទោះយ៉ាងណា មន្ត្រីសិទ្ធិមនុស្សរិះគន់ថា អ្វីដែលមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌លើកឡើង មិនត្រឹមត្រូវតាមច្បាប់ទេ ព្រោះមេធាវីមានសិទ្ធិគ្រប់គ្រាន់ក្នុងការជួបកូនក្ដីរបស់ខ្លួន។
មេធាវីការពារក្ដីលោក សុន ឆ័យ បារម្ភកូនក្ដីរបស់ខ្លួនប្រឈមបាត់បង់ដីផ្ទះ
មេធាវីការពារក្ដីលោក សុន ឆ័យ បារម្ភថា អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រឈមបាត់បង់ដីធ្លី ខណៈលោក សុន ឆ័យ គ្មានប្រាក់ ១លានដុល្លារបង់ជំងឺចិត្តឱ្យបក្សកាន់អំណាច។ មន្ត្រីសង្គមស៊ីវិល ចង់ឃើញភាគីឈ្នះក្ដី គួរបញ្ចប់ត្រឹមក្នុងនាមជាអ្នកឈ្នះ ចំណែកប្រាក់ជំងឺចិត្ត ១លានដុល្លារ គណបក្សកាន់អំណាចគួរអនុគ្រោះមិនទាមទារពីលោក សុន ឆ័យ។
សហមេធាវីប្រតិកម្មរឿងសមត្ថកិច្ចយាមផ្ទះ មិនឲ្យជួបលោក កឹម សុខា គឺជារឿងផ្ទុយពីច្បាប់
អ្នកច្បាប់អះអាងថា សមត្ថកិច្ចរដ្ឋាភិបាល ដែលយាមផ្ទះមេបក្សប្រឆាំង រារាំងមិនឲ្យសហមេធាវីការពារក្ដីលោក កឹម សុខា បានជួបកូនក្ដី ដើម្បីពិភាក្សាអំពីការដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ ជំទាស់សាលាក្រមសាលាដំបូង ដែលផ្ដន្ទាទោសលោក កឹម សុខា ចំនួន ២៧ឆ្នាំនោះថា ជារឿងផ្ទុយពីច្បាប់។
[ ព័ត៌មានពិស្ដារ...Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។