១ . លោក ហ៊ុន សែន អះអាងថា កិច្ចប្រជុំកំពូលអាស៊ានទទួលបានលទ្ធផលជាទីគាប់ចិត្ត ទោះបញ្ហាជាច្រើននៅមិនទាន់ដោះស្រាយរួច
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចប់ភារកិច្ចរបស់ខ្លួនជាប្រធានអាស៊ានប្ដូរវេនហើយ ក្នុងកិច្ចពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និងកិច្ចប្រជុំពូលពាក់ព័ន្ធផ្សេងទៀត ថ្ងៃទី១៣ ខែវិច្ឆិកា។ លោក ហ៊ុន សែន បានប្រគល់ញញួរទៅប្រធានអាស៊ានប្ដូរថ្មី ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែលនឹងដឹកនាំអាស៊ាននៅពេលខាងមុខដ៏ខ្លីនេះ ទាំងបញ្ហាភូមាមិនទាន់បានដោះស្រាយរួចនៅឡើយ។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
២ . កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) បិទបញ្ចប់ទៅដោយគ្មានសេចក្តីថ្លែងការណ៍រួម ខណៈអាមេរិក និងរុស្ស៊ី ខ្វែងគំនិតគ្នារឿងអ៊ុយក្រែន
កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១៧ បានបិទបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ដោយពុំមានការចេញសេចក្តីថ្លែងការណ៍រួម ខណៈសហរដ្ឋអាមេរិក (U.S.) និងរុស្ស៊ី (Russia) ខ្វែងគំនិតគ្នាជុំវិញរឿងសង្គ្រាមនៅអ៊ុយក្រែន (Ukraine)។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៣ . សង្គមស៊ីវិល និងអ្នកជំនាញចង់ឃើញរដ្ឋាភិបាលឆ្លើយតបសំណើអាមេរិកដោយវិជ្ជមានរឿងស្តារប្រជាធិបតេយ្យឡើងវិញ
អ្នកជំនាញ និងមន្រ្តីសិទ្ធិមនុស្សចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន សែន ឆ្លើយតបសំណើរបស់សហរដ្ឋអាមេរិកដោយវិជ្ជមានទាក់ទងរឿងស្តារប្រជាធិបតេយ្យឡើងវិញ ដើម្បីប្រយោជន៍ជាតិ និងស្របតាមបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរចង់បាន។ ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joseph R. Biden) កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានស្នើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បើកលំហលទ្ធិប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយឱ្យមានសេរីភាពឡើងវិញ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៤ . អ្នកវិភាគថា កម្ពុជាគួរបង្កើតទំនាក់ទំនងនយោបាយជាមួយប្រទេសសមាជិកអាស៊ានឱ្យមានតម្លាភាព ដើម្បីទទួលបានផលប្រយោជន៍សេដ្ឋកិច្ច
ក្រុមអ្នកវិភាគលើកឡើងថា កម្ពុជាគួររឹតចំណងទំនាក់ទំនងនយោបាយ ការទូតជាមួយបណ្ដាប្រទេសដទៃទៀតដែលជាសមាជិកអាស៊ានឱ្យកាន់តែជិតស្និទ្ធ ដោយមិនត្រូវផ្ដោតតែទៅលើសម្ព័ន្ធភាពជាមួយប្រទេសជិតស្និទ្ធនឹងខ្លួនឡើយ។ ពួកគាត់ថា ការធ្វើបែបនេះជាការបង្ហាញពីតម្លាភាពនៃទំនាក់ទំនងក្នុងរង្វង់អាស៊ាន និងដើម្បីទាក់ទាញផលប្រយោជន៍សេដ្ឋកិច្ចមកឱ្យកម្ពុជាកាន់តែច្រើន។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៥ . កម្ពុជា និងអាមេរិកប្ដេជ្ញាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស
កម្ពុជា និងសហរដ្ឋអាមេរិក បន្តប្ដេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន។ មន្ត្រីសង្គមស៊ីវិល យល់ថា នេះជាសញ្ញាល្អបន្ថែមទៀតដែលកម្ពុជានឹងទទួលបានយុទ្ធសាស្ត្របង្ក្រាបក្រុមឧក្រិដ្ឋជន និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៦ . យុវជនខ្មែរថាវរៈបដិសេធការចោទប្រកាន់របស់អាជ្ញាធរ ពីបទរំលោភសេពសន្ថវៈ
សមាជិកយុវជនខ្មែរថាវរៈ បដិសេធការចោទប្រកាន់របស់អាជ្ញាធរ ពីបទរំលោភសេពសន្ថវៈ ថាជារឿងមិនពិត។ ពួកគេចាត់ទុកការចោទប្រកាន់នេះថា ជាចេតនាគំរាមកំហែង ដោយសារតែពួកគេធ្វើកូដកម្មបង្អត់អាហារដើម្បីស្នើឱ្យរដ្ឋាភិបាលដោះលែងកញ្ញា សេង ធារី។ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាល គួរបើកលំហសិទ្ធិសេរីភាពការបញ្ចេញមតិ ដោយស្ដាប់ហេតុផល និងគោលបំណងរបស់ពលរដ្ឋ។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
៧ . ពលករខ្មែរបន្តឆ្លងដែនខុសច្បាប់ទៅថៃ ដើម្បីរកការងារធ្វើ
ពលករខ្មែរមួយចំនួននៅតែឆ្លងដែនទាំងប្រថុយប្រថាន និងខុសច្បាប់ចូលទៅរកការងារធ្វើនៅប្រទេសថៃ ព្រោះបញ្ហាជីវភាពខ្វះខាត ជំពាក់បំណុលធនាគារ ធ្វើស្រែចម្ការបានផលតែគ្មានទីផ្សារ និងគ្មានការងារធ្វើក្នុងស្រុក។ ពួកគាត់ថា មិនចង់ឃ្លាតឆ្ងាយពីស្រុកកំណើតមកធ្វើការខុសច្បាប់ក្នុងស្រុកថៃនោះទេ ព្រោះប្រឈមនឹងប៉ូលិសថៃចាប់គ្រប់ពេល ហើយការងារធ្វើក៏មិនទៀងទាត់ទៀត តែពុំមានជម្រើស។

[ អានព័ត៌មានពិស្តារ ... Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។