ព័ត៌មានសំខាន់​ៗ ចំនួន៧ ដែលគួរអាន​នៅថ្ងៃសុក្រ​នេះ

2023.01.27
Share on WhatsApp
Share on WhatsApp
ព័ត៌មានសំខាន់​ៗ ចំនួន៧ ដែលគួរអាន​នៅថ្ងៃសុក្រ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃទី២៦ មករា ឆ្នាំ​២០២៣។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក ហ៊ុន សែន បន្ត​ប្រកាស​ថា ​​​នឹង​ការពារ​មិន​ឱ្យ​មាន​​​រដ្ឋប្រហារ​ ដើម្បី​​​អភិវឌ្ឍប្រទេស​ឱ្យ​រីក​ចំរើន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ កាល​ពី​ជិត ​៣​ទសវត្ស​មុន បន្ត​ប្រកាស​ថា លោក​នឹង​ការពារ​ដាច់ខាត​មិន​ឱ្យ​មាន​រដ្ឋប្រហារ​ណា​មួយ​កើត​ឡើង​នៅ​កម្ពុជា​ឡើយ ដើម្បី​មាន​ឱកាស​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីក​ចំរើន​ជា​និរន្ត​ទៅមុខ។ មន្ត្រី​គណបក្ស​ប្រឆាំង​និង​អ្នកវិភាគ​នយោបាយ ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ​ថា ជា​សារ​ប្រជាភិថុតិ ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ។

អាន​ព័ត៌មាន​ពិស្ដារ...

ក្រុម​ស្ត្រី​វ័យក្មេង​សកម្ម​ការងារ​សង្គម​មិន​បំភ្លេច​កញ្ញា សេង ធារី បើ​ទោះ​បី​ជា​កញ្ញា​ត្រូវ​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ឆ្ងាយ

ភាព​ក្លាហាន និង​ការ​តស៊ូ​មិន​ចុះញ៉ម​របស់​ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិក កញ្ញា សេង ធារី នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​ស្ត្រី​វ័យ​ក្មេង​មួយ​ចំនួន ដែល​គោរព​ស្រឡាញ់​កញ្ញា។ ពួកគេ​នៅ​តែ​ចាត់​ទុក​កញ្ញា សេង ធារី ដែល​ជា​អ្នកច្បាប់​ផង គឺ​ជា​គំរូ​នៃ​ការ​តស៊ូ​មតិ​ការពារ​យុត្តិធម៌​សង្គម សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។

អាន​ព័ត៌មាន​ពិស្ដារ...

ថៃ​យល់ព្រម​ឱ្យ​កម្ពុជា​ប្រើ​ពាក្យ «គុនខ្មែរ» ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣


ភាគី​ផ្នែក​កីឡា​ប្រទេសថៃ ​បាន​យល់​ព្រម​ឱ្យ​កម្ពុជា ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ស៊ីហ្គេម (SEA Game) ប្រើ​ពាក្យ​ «គុនខ្មែរ» (Kun Khmer) ក្នុង​វិញ្ញាសា​ប្រកួត​កីឡា នៃ​ការ​ប្រកួត​ស៊ីហ្គេម​នា​ពេល​ខាងមុខ។ ការ​សម្រេច​របស់​ថៃ​បែប​នេះ ក្រោយ​ពេល​មាន​កិច្ច​ប្រជុំ​ដែល​មាន​ការ​ចូលរួម​ពី​តំណាង​សហព័ន្ធ​កីឡា​ក្បាច់​គុន មកពី​ក្រុម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ នៅ​ថ្ងៃ​ទី២៦ ខែ​មករា ដើម្បី​ជជែក​គ្នា​ទាក់ទង​ពាក្យ​គុនខ្មែរ។

អាន​ព័ត៌មាន​ពិស្ដារ...

«ករណី​ឧកញ៉ា សៀង ចាន់ហេង ប្រគល់​ដី​ឲ្យ​ប្អូនស្រី​នាយករដ្ឋមន្ត្រី​បង្ហាញ​ថា អ្នក​ធំ​តែង​ឈ្នះ»

ករណី​វិវាទ​ដីធ្លី​រវាង​អ្នក​មាន​លុយ​មាន​អំណាច​ដូចគ្នា គឺ​រវាង​អគ្គ​នាយិកា​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង និង​ប្អូនស្រី​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ប៊ុនធឿន បាន​ដោះស្រាយ​បញ្ចប់​ហើយ ក្រោយ​មាន​យកចិត្តទុកដាក់ និង​ការ​សម្របសម្រួល​ជា​ពិសេស​ពី​លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា។

អាន​ព័ត៌មាន​ពិស្ដារ...

អាជ្ញាធរ​វៀតណាម​កោះហៅ​យុវជន​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ទៅ​សាកសួរ​រឿង​បង្ហោះ​ព័ត៌មាន​​លើ​ហ្វេសប៊ុក

អាជ្ញាធរ​វៀតណាម​កោះ​ហៅ​សកម្មជន​ខ្មែរ​ក្រោម​ម្នាក់​ទៅ​គំរាម​កំហែង​មិន​ឲ្យ​ធ្វើ​សកម្មភាព​ចែក​ចាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​ខ្មែរ​កម្ពុជា​ក្រោម​ តាម​បណ្ដាញ​សង្គម​ទៀត។ សកម្មជន ​និង​មន្ត្រី​សង្គម​ស៊ីវិល​ខ្មែរ​ក្រោម​ថា វៀតណាម​បំបិទ​សិទ្ធិ​ខ្មែរ​ក្រោម​មិន​ឱ្យ​ផ្សព្វផ្សាយ​រឿងរ៉ាវ​ដែន​ដី​កម្ពុជា​ក្រោម និង​សិទ្ធិ​ជនជាតិ​ដើម​របស់​ខ្មែរក្រោម​ នេះ​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​ ដែល​វៀតណាម​ទើប​ចូល​ជា​សមាជិក​ថ្មីៗ​នេះ។

អាន​ព័ត៌មាន​ពិស្ដារ...

ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ហែ​ក្បួន​ធម្មយាត្រា កំណត់​ត្រឹម ៥០នាក់

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ហែធម្មយាត្រា​ចាប់​ពី​ថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែ​បាន​ស្នើ​ឱ្យ​គណៈកម្មការ​រៀបចំ​ធម្មយាត្រា​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី ខេត្ត ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ។ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​រីករាយ​ចំពោះ​ការ​អនុញ្ញាត​របស់​ក្រសួង​មហាផ្ទៃ​បែប​នេះ ប៉ុន្តែ​សោក​ស្ដាយ​ចំពោះ​ការ​កំណត់​របស់​ក្រសួង ដែល​តម្រូវ​ឱ្យ​មាន​អ្នក​ចូលរួម​ត្រឹមតែ​៥០នាក់។

អាន​ព័ត៌មាន​ពិស្ដារ...

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ពលរដ្ឋ​​ឱ្យ​ចេះ​គិត​ស៊ី​ជម្រៅ

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពង្រឹង​សិទ្ធិ​អំណាច​យុវជន លើក​ឡើង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​មិន​ទាន់​ចេះ​គិត​ពិចារណា​ឱ្យ​បាន​ស៊ីជម្រៅ​នៅ​ឡើយ​ទេ ដែល​ងាយ​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​អំពើ​បោក​ប្រាស់​ផ្សេងៗ។ ពួកគាត់​ជំរុញ​ឱ្យ​ពលរដ្ឋ ត្រូវ​ចេះ​គិត​ពិចារណា​ឱ្យ​ស៊ី​ជម្រៅ ដោយ​មាន​ហេតុផល និង​ភស្តុតាង ដើម្បី​ការពារ​ខ្លួន​ពី​ការ​បោកប្រាស់​ផ្សេងៗ ជាពិសេស ពី​អ្នក​នយោបាយ​ប្រជាភិថុតិ។ ដើម្បី​គិត​ឱ្យ​បាន​ស៊ី​ជម្រៅ តើ​ប្រជាពលរដ្ឋ​ត្រូវ​មាន​ទម្លាប់ និង​ការ​គិត​បែប​ណា​ខ្លះ?

អាន​ព័ត៌មាន​ពិស្ដារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។