ប័ណ្ណសារព័ត៌មាន

រូបត្លុកនយោបាយ៖ មនុញ្ញផលសន្តិភាព៖ ថៃចង់សង់ជញ្ជាំងព្រំដែនទប់ស្កាត់អំពើឆបោកតាមអនឡាញ
រដ្ឋាភិបាលថៃ កំពុងពិចារណាសាងសង់ជញ្ជាំងនៅតាមផ្នែកខ្លះនៃព្រំដែនរបស់ខ្លួនជាប់ជាមួយប្រទេសកម្ពុជា។ គម្រោងសាងសង់ជញ្ជាំងតាមព្រំដែនរបស់ភាគីថៃនេះ គឺដើម្បីដោះស្រាយបញ្ហាឆ្លងដែនខុសច្បាប់ ជាពិសេសប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងក្រុមជនល្មើសរត់ពន្ធគ្រឿងញៀនជាដើម ដែលមានប្រភពចេញមកពីទឹកដីកម្ពុជា។

រូបត្លុកនយោបាយ៖ កិច្ចសហប្រតិបត្តិការ CLV កុម្មុយនិស្តអភិវឌ្ឍន៍ម៉ឺនឆ្នាំ?
អតីតកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានគណបក្សជាប់កម្អែលកុម្មុយនិស្តឆ្អិនឆ្អៅប្តូរឈ្មោះជា «គណបក្សប្រជាជនកម្ពុជា» នោះ កាលពីចុងខែកុម្ភៈ បានបង្ហាញឱ្យពិភពលោកឃើញពីសន្តានពិតនៃបក្សរបស់ខ្លួន។

រូបត្លុកនយោបាយ៖ កាកបាទក្រហមកម្ពុជា ដើម្បីមនុស្សធម៌ ឬ ប៊ុនរ៉ានីធម៌?
កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ កំពុងត្រូវបានអតីតស្ត្រីទី១ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រែក្លាយទៅជាកន្លែងទទួលលុយកខ្វក់ពីក្រុមឧក្រិដ្ឋជនលេចធ្លោមួយចំនួន។ ការស៊ើបអង្កេតមួយរបស់វិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះ រកឃើញថា ចាប់តាំងពីឆ្នាំ២០២០មក កាកបាទក្រហមកម្ពុជារបស់អ្នកស្រី ប៊ុន រ៉ានី បានទទួលអំណោយជាង៧លានដុល្លារ ពីក្រុមហ៊ុន និងក្រុមបុគ្គល ដែលទាក់ទងនឹងអំពើឆបោក កាស៊ីណូអនឡាញ ការកាប់បំផ្លាញព្រៃឈើ និងការរំលោភសិទ្ធិមនុស្ស ជាដើម។

រូបត្លុកនយោបាយ៖ ច្រើនជាងអ្វីដែលគេឃើញនឹងភ្នែកទទេ
ពលរដ្ឋរាប់រយនាក់រស់នៅលើដែនដីកោះជាប្រទេសឈ្មោះ Cook Islands បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅរដ្ឋធានី អាវ៉ារ៉ួ (Avarua) ហើយក្រុមមេដឹកនាំបក្សប្រឆាំងនៃប្រទេសនេះ បានដាក់សំណើសុំឱ្យមានការបោះឆ្នោតដកហូតទំនុកចិត្តពីនាយករដ្ឋមន្ត្រី លោក ម៉ាក ប្រោន (Mark Brown) បន្ទាប់ពីលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង «ផែនការសកម្មភាព» ដែលមានរយៈពេល៥ឆ្នាំជាមួយប្រទេសចិន។

រូបត្លុកនយោបាយ៖ មរតកតេជោសែន!
ក្រោមការដឹកនាំរបស់ត្រកូល «ហ៊ុនសែន» អស់រយៈពេលជិត៤០ឆ្នាំមកនេះ សមិទ្ធផលនានានៅកម្ពុជា រាប់ចាប់តាំងពី សួនច្បារសាធារណៈ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន ពហុកីឡដ្ឋាន ព្រលានយន្តហោះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត បន្តិចម្តងៗ ត្រូវបានគេកែប្រែ ឬប្តូរឈ្មោះ ដោយដាក់ឈ្មោះ «ហ៊ុនសែន» ឬ «តេជោ» ភ្ជាប់ជាមួយនឹងឈ្មោះដើម។

រូបត្លុកនយោបាយ៖ អំណាចស្រទន់របស់ចិន
ភាពយន្តគំនូរជីវចលបែបរឿងព្រេងនិទានអំពីកុមារទេព ដែលមានមហិទ្ធិឫទ្ធិដ៏អស្ចារ្យ បានបំបែកឯតទគ្គកម្មនៃការលក់សំបុត្រភាពយន្ត ក្លាយជាភាពយន្តចិនដែលអាចរកចំណូលបានច្រើនបំផុតជាងពេលណាៗទាំងអស់ និងជាភាពយន្តមិនមែនហូលីវូដ (Hollywood) ដំបូងគេបង្អស់មួយ ដែលអាចរកចំណូលបានជាង១ពាន់លានដុល្លារ។

រូបត្លុកនយោបាយ៖ គម្រោងវាយប្រហារដោយដ្រូន!!!
បុរសខ្លាំងខាងក្រាញអំណាច និងប្រើហិង្សានយោបាយនៅកម្ពុជា លោក ហ៊ុន សែន ថ្មីៗនេះ បានចេញមុខប្រកាសដឹកច្រមុះនាយករដ្ឋមន្ត្រីកូនថា លោកត្រៀមខ្លួន «កម្ចាត់ចោល» អ្នកទាំងឡាយណាដែលចង់សម្លាប់លោក និងគ្រួសារលោកតាមរយៈផែនការ «ភេរវកម្ម» វាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់លោក។

រូបត្លុកនយោបាយ៖ ពាក្យសម្តីដើម្បីច្បាំងគ្នា មិនមែនដើម្បីបង្រួបបង្រួមគ្នាវិញទេ
ប្រទេសកូរ៉េខាងជើង បានទុកទឹកដីកូរ៉េខាងត្បូងឱ្យនៅទទេនៅលើផែនទីដែលខ្លួនទើបបានកែសម្រួលឡើងវិញ នៃឧបទ្វីបដែលបែកបាក់គ្នា ដោយដាក់ស្លាកសញ្ញាក្នុងន័យថាទីក្រុងព្យុងយ៉ាង (Pyongyang) បានឈានទៅចាត់ទុកកូរ៉េខាងត្បូងជាប្រទេសមួយដាច់ដោយឡែក និងជាសត្រូវនឹងគ្នា ជាជាងជាដៃគូបង្រួបបង្រួមគ្នានៅពេលអនាគត។