- ស្ដាប់ការផ្សាយរួច
-
មើលកាលវិភាគផ្សាយប្រចាំថ្ងៃ
តើកម្ពុជាត្រូវមានវិធានការដូចម្តេចខ្លះដើម្បីបំបាត់គ្រុនចាញ់ឲ្យអស់នៅត្រឹមឆ្នាំ២០២៥?
ជំងឺគ្រុនចាញ់បង្កឡើងដោយប៉ារ៉ាស៊ីតតូចល្អិតម្យ៉ាង ដែលចម្លងនិងរស់នៅក្នុងកោសិកាឈាម តាមរយៈមូសដែកគោញីខាំ។ ជំងឺមួយនេះ អាចចម្លងបានតាមរយៈការបញ្ចូលឈាម ការប្តូរសរីរាង្គ ឬការប្រើប្រាស់ម្ជុល ឬសឺរ៉ាំងដែលមានមេរោគក្នុងឈាម។ តើជំងឺគ្រុនចាញ់ មានរោគសញ្ញាអ្វីខ្លះ? ហើយគេអាចមានវិធីណាខ្លះ ដើម្បីបង្ការជំងឺគ្រុនចាញ់?
- ស្ដាប់ការផ្សាយរួច
-
មើលកាលវិភាគផ្សាយប្រចាំថ្ងៃ
សហព័ន្ធខ្មែរកម្ពុជាក្រោមប្រារព្ធខួប ២១ឆ្នាំនៃការបង្កើត វិទ្យុសំឡេងកម្ពុជាក្រោម (VOKK)
2022-06-01សហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតវិទ្យុ និងសារព័ត៌មាន តាមបណ្ដាញអ៊ិនធឹណិត ដើម្បីផ្សព្វផ្សាយព័ត៌មានជូនដល់ពលរដ្ឋខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើត។ ក្រៅពីផ្តល់ព័ត៌មានពិតដល់ពលរដ្ឋខ្មែរក្រោម សារព័ត៌មានតាមបណ្ដាញអ៊ិនធឹណិតនេះ ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ ជម្រាបព័ត៌មានជូនសហគមន៍អន្តរជាតិឲ្យដឹងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម។
អង្គការ UNPO ប្ដេជ្ញាតស៊ូមតិទាមទាររដ្ឋាភិបាលវៀតណាមឲ្យទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើម និងផ្តល់សិទ្ធិស្វ័យសម្រេច
2022-05-24អង្គការតំណាងប្រជាជាតិគ្មានអ្នកតំណាង ហៅកាត់ថា យូ.អិន.ភី.អូ (UNPO) ប្ដេជ្ញាសហការនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីធ្វើការតស៊ូមតិនៅអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីទាមទាររដ្ឋាភិបាលវៀតណាមឲ្យទទួលស្គាល់ ខ្មែរក្រោម ជាជនជាតិដើម និងផ្តល់សិទ្ធិស្វ័យសម្រេចដោយខ្លួនឯងនៅថ្ងៃអនាគត។
សហព័ន្ធខ្មែរកម្ពុជាក្រោមបន្តធ្វើយុទ្ធនាការប្រឆាំងការរំលោភសិទ្ធិជនជាតិដើមសម្រាប់ឆ្នាំ២០២២
សហព័ន្ធខ្មែរកម្ពុជាក្រោមបន្តធ្វើយុទ្ធនាការទាមទារសិទ្ធិសម្រេចវាសនាដោយខ្លួនឯង និងប្រឆាំងការរំលោភសិទ្ធិជនជាតិដើម ដែលបង្កឡើងដោយរដ្ឋាភិបាលវៀតណាម នៅឆ្នាំ២០២២ នេះ។ សហព័ន្ធសង្កេតឃើញថា កាលពីឆ្នាំ២០២១ កន្លងទៅ ករណីរំលោភសិទ្ធិ និងចាប់ខ្លួនពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារ មានសភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ នៅពេលពិភពលោក កំពុងជាប់រវល់ដោះស្រាយវិបត្តិជំងឺកូវីដ (Covid-19)។