ឆ្នាំ២០២២ តាមរយៈ​វិទ្យុអាស៊ីសេរី៖ អត្ថបទ រូបភាព វីដេអូ រូបត្លុក និង​សេចក្តីរាយការណ៍​ស៊ើបអង្កេត​​សំខាន់ៗ ដែល​ប្រិយមិត្ត​មិនគួរ​រំលង​នៅ​ឆ្នាំ២០២២

ដោយ អាស៊ីសេរី
2023.01.15
ឆ្នាំ២០២២ តាមរយៈ​វិទ្យុអាស៊ីសេរី៖ អត្ថបទ រូបភាព វីដេអូ រូបត្លុក និង​សេចក្តីរាយការណ៍​ស៊ើបអង្កេត​​សំខាន់ៗ ដែល​ប្រិយមិត្ត​មិនគួរ​រំលង​នៅ​ឆ្នាំ២០២២ មេដឹកនាំអាស៊ាន (ASEAN) បើកកិច្ចប្រជុំលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
រូប៖ AP

ខាង​ក្រោម​នេះ គឺជា​សម្រង់​រឿងរ៉ាវ​សំខាន់ៗ​មួយចំនួន​ជាអត្ថបទ រូបភាព វីដេអូ រូបត្លុក និង​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​​ដែល​ប្រិយមិត្ត​មិនគួរ​រំលង​ក្នុងឆ្នាំ២០២២៖

អត្ថបទ៖

. រឿងរ៉ាវ​ចម្រូងចម្រាស់​ដែល​ពិភពលោក​ភ្ញាក់ផ្អើល​ពេល​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ២០២២

អាណត្តិ​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ជាលើកទី៣​របស់​កម្ពុជា​ក្នុងឆ្នាំ២០២២នេះ បានបិទ​បញ្ចប់​ជា​ផ្លូវការ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២២នេះ។ យ៉ាង​ហោច​ណាស់ មាន​រឿងរ៉ាវ​ចម្រូងចម្រាស់​លេច​ធ្លោរ​ចំនួន៣ ដែល​កម្ពុជា​បាន​ធ្វើ​ឱ្យ​ពិភពលោក​ចងចាំ និង​ភ្ញាក់ផ្អើល​ក្នុងរយៈពេល​ពេញ​មួយ​ឆ្នាំ​នៃ​ការដឹកនាំ​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​របស់​កម្ពុជា​លើក​នេះ។ តើ​រឿងរ៉ាវ​ចម្រូងចម្រាស​លេច​ធ្លោរ​ទាំង៣​ដែល​កម្ពុជា​បាន​ធ្វើ​ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​លើក​នេះ មាន​អ្វីខ្លះ?

b7fe241d-cc71-42b1-9f04-defd08f36e1c.jpeg
មេដឹកនាំអាស៊ាន (ASEAN) ចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១នៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

អានអត្ថបទពិស្តារ...

.លោក ចូ បៃឌិន លើក​ពី​កង្វល់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​ជំរុញ​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​នយោបាយ​មុន​បោះឆ្នោត

ប្រធានាធិបតី​អាមេរិក​លោក (Joseph R. Biden) ​បាន​ស្នើ​ឲ្យ​កម្ពុជា​រក្សា​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី​ពី​ឥទ្ធិពល​ចិន ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ និង​ដោះលែង​អ្នក​ទោស​នយោបាយ។ សំណើនេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

3028b8b0-7045-490b-b9c0-1b508da30fd0.jpeg
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) ជួបពិភាក្សាជាមួយលោក ហ៊ុន សែន នៅទីក្រុងភ្នំពេញ។

អានអត្ថបទពិស្តារ...

. ១៨​ឆ្នាំ​ក្រោម​ការ​គ្រងរាជ្យ​សម្បត្តិ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី៖ ពី​អតីត​អ្នក​រាំ​របាំ​បាឡេ ទៅជា «ស្តេចប្រថាប់ត្រា»?

គិត​មក​ដល់ដំណាច់ឆ្នាំ២០២២នេះ ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច នរោត្តម សីហមុនី បាន​គ្រងរាជ្យ​សម្បត្តិ​អស់​រយៈពេល​ ១៨ឆ្នាំហើយ។ ព្រះអង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសរើស​ជា​ព្រះមហាក្សត្រ​កម្ពុជា​កាលពី​ចុងឆ្នាំ២០០៤ ក្រោយ​ព្រះបិតា​របស់​ព្រះអង្គ គឺ​សម្តេច នរោត្តម សីហនុ បាន​សម្រេច​ដាក់រាជ្យ និង​ផ្ទេរ​រាជបល្ល័ង្ក​ទៅឱ្យ​ទ្រង់។ តើ​ព្រះបាទ​សម្តេច នរោត្តម សីហមុនី មាន​ជីវប្រវត្តិ​ដូចម្តេច​ខ្លះ? និង​ថា​តើ​ក្រោម​ការ​គ្រងរាជ្យ​សម្បត្តិ​របស់​ទ្រង់​រយៈពេល​ ១៨ឆ្នាំមកនេះ ព្រះអង្គ​បាន​បំពេញ​ព្រះរាជតួនាទី​អ្វីខ្លះ​ជូន​ដល់​ប្រជាជាតិ​របស់​ព្រះអង្គ?

31eaf98f-2fe4-4255-8ec3-e202f32f6d0a.jpeg
ព្រះរាជពិធីដង្ហែព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ពេលឡើងគ្រងរាជ្យសម្បត្តិ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ (រូបដោយ៖​ AP)

អានអត្ថបទពិស្តារ...

. លោក ហ៊ុន សែន បន្ត​ព្រមាន​រំលាយ​គណបក្ស​ណាដែល​ហ៊ាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ជា​ថ្មី​ទៀត​ថា គណបក្ស​នយោបាយ​ណា ដែល​ហ៊ាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី លោក​នឹង​រំលាយ​គណបក្ស​នោះ​ចោល។ ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​បក្ស​ប្រឆាំងថា សារ​ព្រមាន​នេះ​បង្ហាញ​ថា លោក ហ៊ុន សែន មិន​ត្រឹមតែ​ខ្លាច​លោក សម រង្ស៊ី ទេ គឺ​សូម្បី​ស្រមោល​លោក សម រង្ស៊ី ក៏​លោក ហ៊ុន សែន ខ្លាច​ដែរ។

6606c8ef-dabe-4007-9b9b-1f0b66277b1a.jpeg
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​សកលវិទ្យាល័យជាតិគ្រប់គ្រង ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០២២។

អានអត្ថបទពិស្តារ...

. សវនាការដ៏វែងអន្លាយរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានឈានដល់ការ​​បិទ​បញ្ចប់​ការ​សួរ​ដេញដោល​ហើយ​កាល​ពី​ចុងឆ្នាំ២០២២

លោក កឹម សុខា ស្នើ​តុលាការ​ឱ្យ​ចេញ​សាលក្រម ក្នុង​សំណុំរឿង​លោក​ឱ្យ​បាន​លឿន ដើម្បី​បញ្ចប់​ទុក្ខ​វេទនា។ លោក កឹម សុខា លើក​ឡើង​ដូច្នេះ ក្នុង​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បិទ​បញ្ចប់​ការ​សួរ​ដេញដោល​នានា លើ​អង្គហេតុ​នៃ​សំណុំរឿង​ក្បត់​ជាតិ​របស់​មេបក្ស​ប្រឆាំង គឺ​លោក កឹម សុខា នៅសវនាការលើកទី៦២ ថ្ងៃទី១៩ ខែតុលា។ មេធាវី​លោក កឹម សុខា ស្វាគមន៍​ការ​សម្រេច​បិទ​បញ្ចប់​ការ​សាកសួរ​នេះ ប៉ុន្តែ​សោកស្ដាយ ដែល​តុលាការ​ទុក​អូស​បន្លាយ​រយៈ​ធ្វើ​សារណា ឬ​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន ដែល​ត្រូវ​ចំណាយ​ជាង ២ខែ។

3aaae0af-d867-49f6-900b-3e2cfb78e938.jpeg
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លើកដៃស្វាគមន៍អ្នកគាំទ្រក្រោយចេញពីសវនាការ។

អានអត្ថបទពិស្តារ...

. លោក អ៊ុក ទូច ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចាត់ទុក​លោក​ជា​វីរបុរស​ស្បែក​ជើង​ហោះ​ក្រោយ​គប់​លោក ហ៊ុន សែន

លោក អ៊ុក ទូច ដែល​យក​ស្បែកជើង​គប់​តម្រង់​ក្បាល​លោក ហ៊ុន សែន អះអាង​ថា ពលរដ្ឋ​ខ្មែរ​អាមេរិក​ចាត់ទុក​លោក ជា​វីរបុរស​ស្បែកជើង​ហោះ​។ លោក​បញ្ជាក់​ថា នៅពេល​លោក​ចេញទៅ​នៅ​ខាងក្រៅ​ផ្ទះ​ម្ដងៗ ជួប​សហគមន៍​ខ្មែរ ពួកគេ​សម្ដែង​ការគោរព​លោក ហើយ​កោត​ស​សើ​ដែល​លោក ហ៊ាន យក​ស្បែកជើង​គប់​តម្រង់​ក្បាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​លោក​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​អាមេរិក​នោះ។

8c35317e-3822-45e3-bb24-b6ffdc76b3cc.jpeg
លោក អ៊ុក ទូច ​វ័យ ៧១ឆ្នាំ ជាពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ម្នាក់​ ដែល​កាល​ពី​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០២២ បាន​យក​ស្បែកជើង​គប់​តម្រង់​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ផ្ដល់​បទសម្ភាសន៍ដល់លោក ជុន ច័ន្ទបុត្រ អ្នករាយការណ៍ព័ត៌មាន​វិទ្យុអាស៊ីសេរី នៅ​ថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ២០២២។ (រូប៖ RFA)

អានអត្ថបទពិស្តារ...

. តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម រក្សាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ​លោក ខៀវ សំផន អស់​មួយ​ជីវិត

កាលពីខែ​កញ្ញា​ឆ្នាំ​២០២២​នេះ តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​ចេញ​សាលដីកា​សម្រេច​តម្កល់​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ទុក​ជា​បាន​ការ​ដដែល ករណី​ដាក់​ទោស​លោក ខៀវ សំផន អស់​មួយ​ជីវិត។ ឧបការី​អគ្គលេខាធិការ អង្គការ​សហ​ប្រជាជាតិ​យល់​ឃើញ​ថា សេចក្ដី​សម្រេច​នេះ គឺជា​ការ​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ ហើយ​ដីកា​សម្រេច​នេះ​ក៏​ជា​ការ​ផ្សះផ្សា​ផ្លូវ​ចិត្ត​មួយ​ដែរ ដល់​គ្រួសារ​ជន​រង​គ្រោះ។ សាលដីកា​ផ្តន្ទាទោស​លោក ខៀវ សំផន ក៏ជាការបិទបញ្ចប់​ដំណើរការ​កាត់ទោសអតីត​មេដឹក​នាំ​កំពូល និងអ្នកទទួលខុសត្រូវខ្ពស់បំផុត​នៃរបបខ្មែរ​ក្រហម​ផងដែរ។

60fda070-5670-4077-9dff-c21292c1aba8.jpeg
អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម លោក ខៀវ សំផន ក្នុង​​ថ្ងៃ​ប្រកាស​សាលដីកា នៅ​ថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ​២០២២។ (រូប៖ AP)

អានអត្ថបទពិស្តារ...

.ប្រជា​ពលរដ្ឋ​ និង​​សង្គម​ស៊ី​វិល​​ថា​ តំណាង​រាស្រ្ដ​អា​ណត្តិ​នេះ​ បំ​ពេញ​ការ​ងារ​មិន​បាន​ល្អទេ

គិតត្រឹម​ដំណាច់​ឆ្នាំ២០២២​នេះ ការ​បំពេញ​តួនាទី​របស់​តំណាង​រាស្រ្ដ​ឯក​បក្ស​ ក្នុង​អាណត្តិ​ទី​៦​នេះ​ គឺ​ជិត​ដល់​ទី​បញ្ចប់​ហើយ​។​ ប៉ុន្តែ​ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​ លើក​ឡើង​ថា​ តំណាង​រាស្រ្ដ​អា​ណត្តិ​នេះ​ ធ្វើ​ការ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ពង្រឹង​អំណាច​របស់​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល​ និង​គណ​បក្ស​កាន់​អំណាច​ ហើយ​មិន​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជា​ពល​រដ្ឋ​ឡើយ​។​ ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្រ​រដ្ឋ​សភា​ ឆ្លើយ​តប​វិញ​ថា​ តំណាង​រាស្ត្រ​បច្ចុ​ប្បន្ន​នេះ​ បាន​បំពេញ​ការ​ងារ​ប្រកប​ដោយ​ផ្លែ​ផ្ការ​ក្នុង​ការ​អនុម័ត​ច្បាប់​ជា​ច្រើន​ ដែល​ផ្ដល់​ផល​ប្រ​យោជន៍​ដល់​ប្រទេស​ជាតិ​។​

2150e313-cf82-4ee2-912a-5bb1f9dfa80a.jpeg

អានអត្ថបទពិស្តារ...

. សមត្ថកិច្ច​ចាប់​ខ្លួន​កញ្ញា សេង ធារី ​ភ្លាមៗ ក្រោយ​តុលាការ​ប្រកាស​សាលក្រម

សមត្ថកិច្ច​ចាប់​ខ្លួន​កញ្ញា​ សេង ធារី អ្នកជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ ភ្លាម​នៅ​ថ្ងៃ​ទី​១៤​ ខែ​​មិថុនា ក្រោយ​តុលាការ​ប្រកាស​សាលក្រម​ថា​ កញ្ញា​មាន​ទោស​នៃ​បទ​ចោទ​រួម​គំនិត​ក្បត់​ ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី​ កាល​ពី​ឆ្នាំ​២០១៩។ តុលាការ​កាត់​ទោស​ឲ្យ​កញ្ញា​ ជាប់​ពន្ធនាគារ​៦​ឆ្នាំ និង​បាន​បញ្ជូនទៅ​ឃុំខ្លួន​នៅឯពន្ធនាគារ​ខេត្តព្រះវិហារ។

b25405e2-2f10-4f62-91f7-a670a5506b8b.jpeg
កញ្ញា សេង ធារី ពេលសមត្ថកិច្ចចាប់​ក្រៀក ក្នុង​សំលៀកបំពាក់​ជា​រូប​សំណាក​អ្នក​នាង​សេរីភាព នៅ​ថ្ងៃ​ប្រកាសសាលក្រម នៅ​ព្រឹក​ថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២២។ រូបភាព / AFP

អានអត្ថបទពិស្តារ...

១០. ព្រឹត្តិការណ៍សោកនាដកម្មនៅចុងឆ្នាំ២០២២កន្លងទៅនេះ គឺគ្រោះអគ្គិភ័យមួយ​លេបត្របាក់អគារ​កាស៊ីណូមួយ​នៅប៉ោយប៉ែត ដែលបណ្តាលឱ្យ​មនុស្ស​ប្រមាណជាង​២០នាក់​​ស្លាប់ និង​របួស​ជាង ៦០​នាក់​​

មនុស្ស​យ៉ាង​ហោច​ណាស់ ២៦នាក់​ស្លាប់ និង​របួស​ជាង ៦០នាក់ ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​កាស៊ីណូ​មួយ​កន្លែង​កម្ពស់​ជាង ១០​ជាន់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ មន្ត្រី​សង្គម​ស៊ីវិល​ យល់​ថា ​​ការ​ស្លាប់​មនុស្ស​ដ៏​ច្រើន​បែប​នេះ​ដោយសារ​ការ​ធ្វេសប្រហែស​របស់​​ម្ចាស់​កាស៊ីណូ និង​អាជ្ញាធរ​ពាក់ព័ន្ធ​​ដែល​​គ្មាន​​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ។

df7d6e50-a19b-40eb-8839-8fdfe000a5da.jpeg
កាស៊ីណូ​ ហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City) ដែលត្រូវភ្លើង​ឆេះ និងបណ្ដាលឱ្យមនុស្សស្លាប់ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៨ ឈាន​ដល់​ថ្ងៃទី២៩ ធ្នូ ឆ្នាំ​២០២២។

អានអត្ថបទពិស្តារ...

កម្រងរូបភាព៖

. ក្រុម​ស្ត្រីថ្ងៃសុក្រ កោរសក់នៅមុខ​ព្រះអង្គដងកើ ដើម្បីបន់ស្រន់សុំឱ្យតុលាការដោះលែង​ប្តីរបស់​ពួកគេ។

302005168_5972727112771432_2941875446677782300_n.jpg
ស្ត្រីថ្ងៃសុក្រកោសក់ តស៊ូមតិដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងស្វាមីរបស់ខ្លួន។

ទស្សនារូបភាព...

. អាជ្ញាធរក្រុងភ្នំពេញបង្ក្រាបក្រុមសហជីព និងកូដករណាហ្គាវើលដ៍ មិនឱ្យយកញ្ញត្តិទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញានេះ។

305845342_5958580244186119_7793755625848394869_n.jpg
អាជ្ញាធរក្រុងភ្នំពេញបង្ក្រាបក្រុមសហជីព និងកូដករណាហ្គាវើលដ៍ មិនឱ្យយកញ្ញត្តិទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញានេះ។

ទស្សនារូបភាព...

. បណ្តាមេដឹកនាំពិភពលោកបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ 

315187578_6153155094728632_8251496434269979459_n.jpg
បណ្តាមេដឹកនាំពិភពលោកបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

ទស្សនារូបភាព...

.រដ្ឋាភិបាលកម្ពុជាបានរឹតបន្តឹងសន្តិសុខនៅឯសណ្ឋាគារសុខាត្រើយខាងកើត ជាទីដែលមេដឹកនាំកំពូលអាស៊ាន (ASEAN) និងមេដឹកនាំកំពូលៗនៅលើពិភពលោក។

315076050_6144671752243633_8139270925485215800_n.jpg
រដ្ឋាភិបាលកម្ពុជាបានរឹតបន្តឹងសន្តិសុខនៅឯសណ្ឋាគារសុខាត្រើយខាងកើត ជាទីដែលមេដឹកនាំកំពូលអាស៊ាន (ASEAN) និងមេដឹកនាំកំពូលៗផ្សេងទៀត ដូចជា សហរដ្ឋអាមេរិក និងចិន ជាដើមត្រៀម​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ានលើកទី៤០ និង៤១ នៅទីក្រុងភ្នំពេញ ចាប់ពីល្ងាច​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ។ (រូប៖ AP)

ទស្សនារូបភាព...

. ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ជិត​១០​នាក់ នាំ​គ្នា​តុបតែង​ខ្លួន​ធ្វើ​ជា​ប្រេត ហើយ​រៀប​ចំ​សន្និសីទ​កាសែត ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។

306350020_5995388737171936_5419693703798683826_n.jpg
ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ជិត​១០​នាក់ នាំ​គ្នា​តុបតែង​ខ្លួន​ធ្វើ​ជា​ប្រេត ហើយ​រៀប​ចំ​សន្និសីទ​កាសែត ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។

ទស្សនារូបភាព...

សេចក្តីរាយការណ៍​ជា​វីដេអូ៖

. សម រង្ស៊ី៖ ឆ្នាំ២០២៣ ជាឆ្នាំដែល​មាន​អ្នកដឹកនាំ​ថ្មី

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ថា​សមត្ថកិច្ច​អឺរ៉ុប​ នឹងចាប់ខ្លួន​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ​នៅពេល​ដែល​លោក​ អស់​តួនាទី​ជានាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា។

ទស្សនាសេចក្តីរាយការណ៍...

. បទវិភាគ៖ តើលោក ហ៊ុន សែន កាន់​អំណាច​បាន​រហូត​មក​ទល់​នឹង​បច្ចុប្បន្ននេះ​តាម​របៀប​ណា?

#បទវិភាគ
មកទល់នឹងឆ្នាំ២០២២នេះ លោក ហ៊ុន សែន កាន់អំណាចបាន ជាង៣៧ឆ្នាំហើយ។ ការ​ដែល​លោក​អាច​កាន់​អំណាច​បាន​យូរ​បែបនេះ គឺ​មក​ពី​លោក ​ជាមេដឹកនាំ​ដ៏​ឈ្លាស​វៃ​សឹង​រក​គូរ​ប្រៀប​មិន​បាន​មួយ​រូប ក្នុង​ចំណោម​មេ​ដឹក​នាំ​ផ្តាច់​ការ​ទាំង​ឡាយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក។ ថ្វី​ដ្បិត​តែ​ក្នុង​រយៈ​កាល​កាន់​អំណាច​ជិត៤០ឆ្នាំនេះ លោក ហ៊ុន សែន ធ្លាប់​សាង​កំហុស​ដែល​ធ្វើ​អោយ​លោក​ហៀប​បាត់​បង់​អំណាច​ម្តង​ជា​ពីរ​ដង​ក្តី តែ​លោក​រៀន​សូត្រ​ពី​កំហុស​ទាំង​នោះ​ទាន់​ពេល​វេលា ហើយ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ដើម្បី​អោយ​លោក នៅ​បន្ត​កាន់​អំណាច​បាន​ដដែល។ ​លោក ជុន ច័ន្ទបុត្រ ជូន​បទវិភាគ​មួយ ដោយ​ពិនិត្យ​មើល​ ថា​តើ​លោក ហ៊ុន សែន មាន​លក្ខណៈ​ពិសេស​ខុស​ពី​មេ​ដឹក​នាំ​ផ្តាច់​ការ​នានា បែប​ណា ដែល​ធ្វើ​អោយ​លោក​អាច​បន្ត​កាន់​អំណាច​បាន​យូរ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ៖

ទស្សនាសេចក្តីរាយការណ៍...

. បទសម្ភាសន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ដែល​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក

ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ម្នាក់​បាន​យក​ស្បែក​ជើង​គប់​តម្រង់​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​របស់​វិទ្យុអាស៊ីសេរី​ កាលពី​ថ្ងៃទី១២ ខែឧសភា ថា លោក​បាន​ប៉ុនប៉ង​គប់​លោក ហ៊ុន សែន ជា​ច្រើនដង​ នៅ​រាល់​ពេល​ដែល​នាយករដ្ឋមន្ត្រី​ទៅ​ចូល​រួម​កិច្ចប្រជុំ​នៅ​ក្រៅ​ប្រទេស​។ លោក​ថា មូល​ហេតុ​ដែល​លោក​ធ្វើ​ដូច្នេះ គឺ​មក​ពី​លោក​ មាន​កំហឹង​និង​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ក្រោម​ការ​ដឹក​នាំ​ប្រទេស​របស់​លោក​ ហ៊ុន សែន។

ទស្សនាសេចក្តីរាយការណ៍... 

. លោក ហេង សួរ មន្ត្រី​ចិត្ត​ឆៅ​ដ៏​មាន​ឥទ្ធិពល​ក្បែរ​លោក ហ៊ុន ម៉ាណែត

មនុស្ស​ជំនិត​ម្នាក់​របស់​លោក ហ៊ុន ម៉ាណែត កំពុង​លេច​មុខមាត់​ខ្លាំង​ទាំង​នៅ​ក្នុង​ជួរ​បក្ស និង​ក្នុង​រដ្ឋាភិបាល។ បុគ្គល​ម្នាក់​នេះ​ហ៊ាន​ធ្វើ​អ្វី​គ្រប់​បែបយ៉ាង ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន មិន​ថា​តាម​មធ្យោបាយ​ត្រជាក់ ឬ​ក្ដៅ​នោះ​ទេ។ មនុស្ស​ម្នាក់​នេះ គឺ​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ។ ធាតុ​ពិត​របស់​លោក​ត្រូវ​បាន​លាត​ត្រដាង​តាម​រយៈ​សារ​សំឡេង​មួយ​រៀបរាប់​អំពី​គម្រោង​វាយ​ធ្វើ​បាប និង​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង។ តើ​លោក ហេង សួរ មាន​ប្រវត្តិ​យ៉ាង​ដូច​ម្ដេច?

ទស្សនាសេចក្តីរាយការណ៍...

. តើអ្នកស្រី បាន ស្រីមុំ ជាអ្នកណា?

អភិបាល​ខេត្ត​ប៉ៃលិន​ អ្នកស្រី​ បាន ស្រីមុំ​ គឺ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម ២​ នាក់​ដែល​កំពុង​កាន់​តំណែង​ជា​អភិបាល​ខេត្ត​។ គិត​ត្រឹម​ខែ​តុលា​ ឆ្នាំ​២០២២​ អ្នកស្រី​បាន​កាន់​តំណែង​នេះ​អស់​រយៈ​ពេល​ជិត ២ឆ្នាំ មក​ហើយ។​ តើ​អភិបាល​ខេត្ត​ជា​ស្ត្រី​រូប​នេះ​មាន​ប្រវត្តិ​ និង​ស្នាដៃ​អ្វីខ្លះ​ក្នុង​ការ​ដឹកនាំ​ខេត្ត​ប៉ៃលិន? លោក យ៉ង ចាន់តារា​ រាយការណ៍​អំពី ​ប្រវត្តិ​ របស់​អ្នកស្រី បាន ស្រីមុំ៖

ទស្សនាសេចក្តីរាយការណ៍...

. តើ​លោក កើត រិទ្ធ ជា​អ្នកណា?

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​លែង​ញញើត​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ក្រាប​សំឡេង​ឯករាជ្យ និង​សំឡេង​ប្រឆាំង។ ជាមួយគ្នា​នេះ ច្បាប់​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង ឬក៏​កែប្រែ​ទៅ​តាម​អំពើ​ចិត្ត​របស់​មេដឹកនាំ​បក្ស​កាន់អំណាច ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​ប្រយោជន៍​ជាតិ។ មនុស្ស​គន្លឹះ​ដែល​នៅ​ពី​ក្រោយ​រឿង​ទាំងនេះ គឺ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ។ តើ​លោក កើត រិទ្ធ មាន​ប្រវត្តិ​យ៉ាងណា ហើយ​លោក​បាន​ធ្វើ​អ្វី​ខ្លះ​ចំពោះ​ប្រព័ន្ធ​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា?

ទស្សនាសេចក្តីរាយការណ៍...

៧. តើលោក ឡេង ណាវ៉ាត្រា ជានរណា?

ឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាសេដ្ឋីវ័យក្មេងមួយរូប ដែលកំពុងលេចមុខមាត់ខ្លាំងក្នុងសង្គមកម្ពុជា។ លោកក្ដោបក្ដាប់មុខជំនួញជាច្រើនមុខនៅកម្ពុជា រាប់ចាប់តាំង ពីវិស័យ អចលនទ្រព្យ ហិរញ្ញវត្ថុ ធនាគារ កសិកម្ម រហូតដល់ វិស័យសិល្បៈ។ ជាពិសេស លោកបានផ្ដល់លុយឱ្យរដ្ឋាភិបាល របស់លោក ហ៊ុន សែន រាប់លានដុល្លារក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ តើលោក ឡេង ណាវ៉ាត្រា មានប្រវត្តិយ៉ាងណា ហើយ ធ្វើជំនួញ អ្វីខ្លះ ទើបបានជាមានលុយវាល់លានកាន់ដុល្លារក្នុងដៃបែបនេះ? 

ទស្សនាសេចក្តីរាយការណ៍...

សេចក្តីរាយការណ៍​ស៊ើបអង្កេត៖

. បរិវារ​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធនឹង​ការទិញដូរ​ក្រុមហ៊ុន​លក់ស៊ីហ្គារ​របស់​គុយបា​ក្នុងតម្លៃ​រាប់ពាន់​លានដុល្លារ​ដោយសម្ងាត់

ប្រភពនានា​បានប្រាប់ វិទ្យុអាស៊ីសេរី ថា លោក ចេន ហ្ស៊ី (Chen Zhi) ដែលជាប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​វិនិយោគទុន​មួយ បាន​ទិញ​ក្រុមហ៊ុន​លក់​ស៊ីហ្គា (Cigar) របស់​គុយបា (Cuba) ក្នុងតម្លៃជាង ១,៤ ពាន់លានដុល្លារ។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​សមភាគី​របស់លោក​គឺលោក ម៉ានូអ៊ែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) បាន​ព្រមព្រៀងគ្នា​ក្រោយ​មានជំនួបមួយ​នៅក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី០៤ ខែតុលា ក្នុងការ​ពង្រឹងចំណងទាក់ទង​កាន់តែជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ដោយ​ចុះហត្ថលេខា​សន្យា​សហប្រតិបត្តិការ​លើ​វិស័យនានា​ពាក់ព័ន្ធនឹង​វប្បធម៌ និង​កីឡា។

a61fc34d-1445-424c-9ce6-24c7800ab734.jpeg
ក្នុងរូបថត​កាលពីថ្ងៃទី២៤ ខែកញ្ញា វិនិយោគិន​លោក ចេន ហ្ស៊ី (រូបឆ្វេងគេ​បង្អស់) ឈរ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន (រូបទី៣​ពីខាងឆ្វេង) និង​ប្រធាន​រដ្ឋសភាជាតិ​នៃប្រទេស​គុយបា លោក អេស្តេបាន ឡាហ្សូ អ៊ែរណង់ដេស៍(Esteban Lazo Hernández) (រូបទី៤​ពី​ខាងឆ្វេង)។ នៅក្នុងរូបថតនេះ​ដែរ ពីឆ្វេងទៅស្តាំ រួមមាន​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​អម​គណៈប្រតិភូ​នាយករដ្ឋមន្ត្រី លោក ស្រ៊ី ថាមរង្គ និង​លោក កៅ គឹមហ៊ួន។ (រូប៖ ហ្វេសប៊ុក SPM)

អានព័ត៌មានពិស្តារ...

. ភាគហ៊ុនធ្លាក់ថ្លៃ​ទិញដោយ​កូនស្រី​សមាជិកព្រឹទ្ធសភា​បក្សកាន់អំណាច លាតត្រដាង​ឱ្យដឹង​ពី​វិធី​គេចពន្ធ​នៅកម្ពុជា

កូនស្រី​សមាជិកព្រឹទ្ធិសភា​កម្ពុជាម្នាក់ បានប្រថុយប្រថាន​ចំណាយលុយ ៨លានដុល្លារ ទិញភាគហ៊ុន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​មួយ​របស់​អាមេរិក តាមរយៈ​ភ្នាក់ងារ​កម្រៃជើងសារ​សិង្ហបុរី (Singapore) ម្នាក់។ ប្រតិបត្តិការ​ទិញដូរនោះ បានបញ្ចប់ទៅ​យ៉ាងរលូន​នៅមុនពេល​កម្ពុជា និង​សិង្ហបុរី អនុម័ត​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា។ នេះបើយោងតាម​ឯកសារ​​ហិរញ្ញវត្ថុ​តម្រូវឱ្យ​ដាក់​តាមបញ្ញត្តិ​ច្បាប់ ដែលវិទ្យុអាស៊ីសេរី បាន​ពិនិត្យមើល។

0130003b-a948-4a24-9080-372e7c7c923e.png
ក្រាហ្វិក​ដោយ វិទ្យុអាស៊ីសេរី ថតចេញពី​អត្ថបទអនឡាញ (Online) មួយ​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ អំពីការបើកសម្ពោធ​រោងចក្រផលិត​ស៊ីម៉ងត៍​មួយកន្លែង និង​រូបថត​ថតចេញពី​វីដេអូ​អាពាហ៍ពិពាហ៍ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១០ រវាង​អ្នកស្រី ឡាវ សុខហ៊ុយ និងប្តីអ្នកស្រី គឺលោក ពេជ អភិរៈ។ (រូប៖ RFA)

អានព័ត៌មានពិស្តារ...

.ប្រទេស​ម៉ាល់តា បដិសេធ​មិន​ចេញ​លិខិតឆ្លងដែន​អឺរ៉ុប​ឱ្យ​អតីត​តំណាងរាស្ត្រ​កម្ពុជា​ម្នាក់

សម្រាប់ «ក្រុមអ្នកមាន​ខ្មែរ​សម័យថ្មី​ដែល​ចូលចិត្ត​សម្ញែង​ទ្រព្យសម្បត្តិ» ឯកសារ​ធ្វើដំណើរ​ចេញដោយ​សហភាពអឺរ៉ុប គឺជា​រង្វាន់​មួយ​ដល់​ពួកគេ។ ក៏ប៉ុន្តែ យ៉ាងហោចណាស់​មាន​ប្តីប្រពន្ធ​មួយ​គូ​ត្រូវបាន​បដិសេធ​នូវ​ឯកសារ​ប្រភេទនេះ។

មិនថាជា​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​តិះដៀល​ដល់​ក្រុមអ្នកនយោបាយ​មាន​សញ្ជាតិ​ពីរ​ប៉ុណ្ណា​នោះទេ ការមាន​លិខិតឆ្លងដែន​ទីពីរ​កំពុង​ក្លាយជា​ទំនោ​លេចធ្លោ​មួយ​យ៉ាងឆាប់រហ័ស និងជា​និមិត្តរូប​នៃ​ឋានៈ​ដែល​ត្រូវតែមាន​​សូម្បីតែ​ក្នុងចំណោម​បរិវារ​ជិតដិត​បំផុត​របស់​លោក​ក៏ដោយ។

b0a715d5-ef51-4c55-91e4-b5ec07377cd4.jpeg
អតីត​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក អ៊ឹង ប៊ុនហូវ និង​ប្រពន្ធ អ្នកស្រី ហេង សុខា ជិះ​យន្តហោះ​ឯកជន​ប្រណីត​មួយ​នៅទីតាំង​ដែល​គេមិនស្គាល់ កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ គណនី​អ៊ីនស្តាក្រាម (Instagram) របស់​អ្នកស្រី ហេង សុខា)

អានព័ត៌មានពិស្តារ...

.ជន​ពុករលួយ និង​ជាប់ឃុំ​នៅ​ចិន​ក្លាយ​ជា​អ្នក​ការទូត​ខ្មែរ

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍ និង​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ឡើងវិញ​អំពី​ការ​ផ្ដល់​សញ្ជាតិ និង​តួនាទី ជាន់ខ្ពស់​ដល់​ជនបរទេស។ ការ​អំពាវនាវ​នេះ ធ្វើឡើង​ក្រោយពី​របាយការណ៍​ស៊ើបអង្កេត​ថ្មី​មួយ​បង្ហាញ​ថា ជនជាតិ​ចិន​ម្នាក់​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជាប់​ពន្ធនាគារ និង​រឿង​អាស្រូវ​ពុករលួយ​កម្រិត​អន្តរជាតិ បាន​ក្លាយជា​មន្ត្រីជាន់ខ្ពស់​កម្ពុជា និង​មាន​លិខិតឆ្លងដែន​ការទូត​កាន់​នៅក្នុង​ដៃ។ ទោះបីជា​យ៉ាងណា មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្លែង​ក្នុង​ន័យ​ទូលាយ​ថា ការ​ផ្ដល់​សញ្ជាតិ និង​តួនាទី​ដល់​ជនបរទេស​នោះ ច្រើន​តែ​ធ្វើឡើង​តាម​នីតិវិធី​ត្រឹមត្រូវ។

eb2f8035-9c1d-4f96-8f69-303a7e12f721.jpeg
លិខិត​ឆ្លងដែន​ការទូត​ខ្មែរ ដែល​លោក វ៉ាង យ៉ាវហ៊ុយ (Wang Yaohui) ប្រើប្រាស់​តាំង​ពី​ឆ្នាំ​២០១៥។ (Photo supplied by source)

អានព័ត៌មានពិស្តារ...

.បរិវារ​លោក ហ៊ុន សែន ម្នាក់ ទិញ «ធនាគារ​ឯកជន» មួយ​ដែល​មាន​ប្រវត្តិ​ទុច្ចរិត នៅ​ទីក្រុងឡុងដ៏

គ្រួសារ​អ្នក​មាន​លុយ​មាន​អំណាចខ្មែរ​ម្នាក់ទៀត​ហើយ ដែល​មាន​ចំណង​ទាក់ទង​ជិតស្និទ្ធ​ជាមួយនឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជះលុយ​វាល់​លាន​ដុល្លារ​ទិញ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូទាត់​ប្រាក់​របស់​អង់គ្លេស​មួយ​ឈ្មោះ ខុននិកធឹម លីមីតធីត (Connectum Limited) កាលពី​ចុងឆ្នាំ​ទៅម៉ិញ។ ក្រុមហ៊ុន​នេះ រក​បាន​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ តាមរយៈ​ការផ្តល់​សេវាកម្ម​ធ្វើជា​​ឈ្មួញ​កណ្តាល​ ឬ អន្តរការី​រវាង​អាជីកម្ម​តូចៗ និង​ក្រុមហ៊ុន​ផ្តល់​ឥណទាន Credit Card ធំៗ ដូចជា ក្រុមហ៊ុន វីហ្សាកាត (VisaCard) និង​ ក្រុមហ៊ុន​ ម៉ាសស្ទើរកាត (MasterCard) ជាដើម។

Ung Bunhov and his wife.jpg
លោក អ៊ឹង ប៊ុនហូវ និង ប្រពន្ធ អ្នកស្រី ហេង សុខា ក្នុង​រូបថត​បង្ហោះនៅ​លើ​គណនី​ហ្វេសប៊ុក ឈ្មោះ ម៉ៅ មុន្នីរ័ត្ន កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

អានព័ត៌មានពិស្តារ...

. មេខ្លោង​ជនជាតិ​ចិន​ជា​ឧក្រិដ្ឋជន​រត់​គេច​ខ្លួន ក្លាយជា​ម្ចាស់​កាស៊ីណូ​ជាមួយ​កូនប្រសា​របស់​សមាជិក​ព្រឹទ្ធសភា​កម្ពុជា

ការស៊ើបអង្កេត​របស់ វិទ្យុអាស៊ីសេរី រកឃើញថា ការផ្សារភ្ជាប់​ទំនាក់ទំនង​នយោបាយ​នៅ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​ជា​ឧក្រិដ្ឋជន​រត់គេចខ្លួន រួច​ផុត​ពី​ការតាម​ចាប់​ដាក់គុក ហើយ​ក្នុងពេល​ជាមួយ​គ្នានោះ ឧក្រិដ្ឋជន​រូបនោះ​ក៏​កំពុង​កសាង​នូវ​អាណាចក្រ​អាជីវកម្ម​ដ៏​សម្បើម​មួយ​នៅ​ក្រុងព្រះសីហនុ។

kantha-bopha-hospital.jpg
លោក ស៊ូ អាយម៊ីន ក្នុង​សំលៀកបំពាក់​ឈុត​ពណ៌ត្នោត ឈរ​ក្បែរ​លោក ភីធឺ ស្រ៊ូឌឺ ដែល​កាលនោះ​ជា​ប្រធាន​អគ្គនាយក​នៃ​មន្ទីរពេទ្យ​កុមារ គន្ធបុប្ផា រាជធានី​ភ្នំពេញ កាលពី​ខែធ្នូ ឆ្នាំ២០១៨ ក្នុង​ពិធី​ទទួល​ចាន​ប្រាក់​មួយ​ដែល​មាន​ទឹកប្រាក់​សរុប ២សែន​ដុល្លារ ជា​ក្រដាសប្រាក់ ១០០ដុល្លារ ពី​លោក ឫទ្ធី សំណាង ក្នុង​សំលៀកបំពាក់​ឈុត​ពណ៌​ប្រផេះ ដែល​ជា​កូនប្រសា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា លោក កុក អាន។ ក្នុង​រូបថត​នេះ ក៏​មាន​លោក សៅ សុខា (រូបទី២​ពីឆ្វេង) ដែល​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជនជាតិ​ចិន​ដែល​បាន​មករស់នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ស៊ូ ចុងជៀន (Su Zhongjian) (រូបទី៣​ពីឆ្វេង)។ (រូបថត៖ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស)

អានព័ត៌មានពិស្តារ... 

-រូបត្លុក

. គ្មានឡើយសេចក្ដីស្ងប់ចិត្ត សម្រាប់បុរសខ្លាំងខាងប្រើអំពើហិង្សា

នាយករដ្ឋមន្ត្រីកម្ពុជាដែលកាន់តំណែងយូរឆ្នាំ លោក ហ៊ុន សែន ថ្មីៗ នេះបានបង្ហើបថា ប្រពន្ធរបស់ លោកបានលួចសាងសង់ចេតិយទុកជាមុនមួយកន្លែងស្ថិតក្នុងវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្រុងភ្នំពេញ ជូនលោក ដើម្បីទុកដាក់ធាតុរបស់លោកក្រោយលោកទទួលមរណភាពទៅ។ ក៏ប៉ុន្តែ លោកបានបដិសេធដាច់ខាតមិនអនុញ្ញាតឱ្យទុកធាតុរបស់លោកនៅចេតិយក្នុងវត្តអារាមសាធារណៈឡើយ។

ecf9d834-feb8-4181-bb80-86e8c40fdaaa.jpeg
គ្មានឡើយសេចក្ដីស្ងប់ចិត្ត សម្រាប់បុរសខ្លាំងខាងប្រើអំពើហិង្សា

. រូបត្លុកនយោបាយ៖ កូនប្រុស រះពីទិសបូព៌ា

លោក ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី៥ ខែសីហា ពី​គោល​ជំហរ​ជា​សាធារណៈ អំពី​ការ​ជំរុញ​កូនចៅ​របស់​លោក​ឱ្យ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ ដើម្បី​បន្ត​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ត​វង្ស​ត្រកូល។

លោកបានថ្លែង​ក្នុង​វេទិកា​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស ផ្នែក​អភិវឌ្ឍន៍ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពីថ្ងៃទី៥ សីហាថា កន្លង​មក​លោក​មិន​ចង់​ឲ្យ​កូន​ចៅ​របស់​លោក ចូល​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ​នោះ​ទេ គឺ​ត្រឹម​ឲ្យ​ចូល​បម្រើ​ការ​ក្នុង​ជួរ​កងទ័ព​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ពេល​នេះ លោក​សម្រេច​ចិត្ត​ជំរុញ​កូន​ចៅ​របស់​លោក​ឱ្យ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ រាប់​ចាប់​តាំង​ពី​ចៅប្រុស​របស់​លោក ដែល​ទើប​បញ្ចប់​ឆ្នាំ​ទី១ នៅ​ក្នុង​ថ្នាក់​សកលវិទ្យាល័យ។ លោក​មាន​បំណង​ចង់​ផ្ទេរ​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​កូន​រហូត​ដល់​ចៅ​របស់​លោក។

7f23f39c-7589-4df1-b84e-90abb8f9709e.jpeg
រូបត្លុកនយោបាយ៖ កូនប្រុស រះពីទិសបូព៌ា

.បុរសខ្លាំង​​ជឿ​​អបិយ​ជំនឿ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​កែតម្រូវ​ថ្ងៃខែកំណើត​របស់លោក ពី​ថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ មកជា​ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។

លោក ហ៊ុន សែន និយាយថា លោក​ធ្វើបែបនេះ ​គឺដើម្បី​កែកំហុស​កាលពី​សម័យ​សង្គ្រាម។ ក៏ប៉ុន្តែ ក្រុមអ្នករិះគន់​និយាយថា ការណ៍​ដែល​បុរសខ្លាំង​ហាក់​មាន​ជំនឿ​ស៊ុប​លើ​អបិយជំនឿ សម្រេចកែ​ថ្ងៃខែ​កំណើត​របស់​លោក​ពីឆ្នាំថោះ​ទៅជា​ឆ្នាំរោង​វិញបែបនេះ គឺដោយសារតែឆ្នាំ​រោង​ត្រូវគេ​ជឿថា​ ជាឆ្នាំ​ដែល​ផ្តល់នូវ​ភាពចម្រុងចម្រើន​និង​មាន​ជោគវាសនា​ល្អ​តាម​ក្បួន​តម្រាសាស្ត្រ​បុរាណ​ចិន។

7bf9b07c-997f-459f-9870-29aca90bfaec.jpeg
បុរសខ្លាំង​ជឿ​អបិយជំនឿ

.តើជារដ្ឋបុរស ឬជា​នុយ​ត្រីឆ្លាម?

ក្រោយពី​បដិសេធ​សព្វបែបយ៉ាងថា​មិត្តដែកថែប​ចិន (China) មិនបាន​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​សម្រាប់​បម្រើឱ្យ​វិស័យយោធា​របស់ខ្លួន​នៅកំពង់ផែកងទ័ព​ជើងទឹករាម​រួចមក ឥឡូវនេះ កម្ពុជា​បែរជា​អះអាងថា​ កងទ័ព​ចិន​នឹងមិនមាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​ប្រើប្រាស់​​ទីតាំងមូលដ្ឋាន​កងទ័ព​របស់ខ្លួន​នៅឯ​ឈូងសមុទ្រថៃឡើយ។

c1f9c938-bce4-4610-a80c-3adbf0ec3c1b.jpeg
តើជារដ្ឋបុរស ឬជា​នុយ​ត្រីឆ្លាម? (រូប៖ RFA)

.«បងប្អូនធម៌» ខាង​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ?

ភ្លាមៗក្រោយ​ក្លាយជា​ប្រធាន​ប្តូរវេន​អាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជម្នះ​សម្រេចចិត្ត​តែឯង​ទៅជួប​មេដឹកនាំ​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា (Myanmar) ឬភូមា​ (Burma)​ លោក មីន អ៊ុងលាំង ​(Min Aung Hlaing)​ កាលពី​ថ្ងៃទី០៧ និង​០៨ ខែមករា ក្នុង​អ្វីមួយ​ដែល​លោក​អះអាងថា ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅប្រទេស​​នេះ។

dc97a40b-7d35-40ef-a012-7613e3ef05ba.jpeg
«បងប្អូនធម៌» ខាង​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។