ព័ត៌មាន​សំខាន់ៗ​ចំនួន ៣២ ដែល​លោកអ្នកនាង​គួរអាន​នៅក្នុង​សប្តាហ៍នេះ

. លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ប្រធានាធិបតី​អាមេរិក​ប្រាប់​ឱ្យ​កែ​លំអ​ស្ថានភាព​សិទ្ធិមនុស្ស មុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា ជំនួប​ទ្វេ​ភាគី​រវាង​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden) កាល​ពី​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន គឺ​លោក ចូ បៃឌិន បាន​ប្រាប់​លោក​ទៅ​ឱ្យ​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២៣ ឡើង​វិញ។ អានព័ត៌មានពិស្តារ ...

. ក្រុមអ្នកឃ្លាំមើល ជំរុញឱ្យកម្ពុជាលើកយកបញ្ហាសង្ស័យវត្តមានទ័ពចិននៅកំពង់ផែរាម​ទៅ​ពិភាក្សា​ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក
ក្រុម​អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជា​លើកយកបញ្ហា​សង្ស័យវត្តមានទ័ពចិន​នៅកំពង់ផែ​កងទ័ព​ជើងទឹករាម​ទៅពិភាក្សា​ជាចំហ​នៅក្នុង​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​បូក​នៅ​ខេត្តសៀមរាប។ ការ​ជំរុញនេះ​កើតមានឡើងស្រប​ពេល​កម្ពុជា​កំពុង​ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតនិង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក (ADMM Plus) លើកទី៩ ដោយមាន​ក្រុមមេដឹកនាំកំពូលៗ​ក្នុងវិស័យ​យោធា​តំណាង​ប្រជាជន​ជាងពាក់កណ្តាល​ពិភពលោក​មក​ចូលរួមក្នុងនោះក៏​មាន​មហាអំណាច​អាមេរិក និងចិន ផងដែរ។ អានព័ត៌មានពិស្តារ ...

. លោក ទៀ បាញ់ ស្នើសុំ​ឲ្យ​អាមេរិក​ឈប់​សង្ស័យ​ពី​វត្តមាន​ទ័ព​ចិន​នៅ​កំពង់ផែ​រាម

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​ប្រាប់​ប្រមុខ​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក កុំឲ្យ​បន្ត​ព្រួយ​បារម្ភ​អំពី​បញ្ហា​សង្ស័យ​ពី​វត្តមាន​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម។ អ្នក​ឃ្លាំ​មើល​យល់​ថា ការ​លើក​ឡើង​របស់​ភាគី​កម្ពុជា​នៅតែ មិន​ទាន់​មាន​ភាព​ច្បាស់លាស់ ដែល​អាច​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក ជឿ​ទុក​ចិត្ត​បាន​ឡើយ។ អាន​ព័ត៌មាន​ពិស្តារ ...

. ប្រមុខ​ការពារ​ជាតិ​អាមេរិក និង​កម្ពុជា ជួប​ទ្វេភាគី​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការវិស័​យ​ការពារ​ជាតិ និង​សន្តិសុខ

ប្រមុខ​ការពារ​ជាតិ​អាមេរិក និង​កម្ពុជា ជួប​ទ្វេភាគី​ផ្តោត​លើ​កិច្ច​សហ​ប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ចង្អៀត​លើក​ទី​៩ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​ជា​ប្រទេស​ដៃគូ នៅ​ឯ​ខេត្តសៀមរាប។ អាន​ព័ត៌មាន​ពិស្តារ ...

. អ្នក​វិភាគ​ថា អាមេរិក​អាចមិន​ទាន់​ជឿលើ​ការ​បកស្រាយ​របស់​កម្ពុជា​រឿងមូលដ្ឋាន​ទ័ពរាម

អ្នកឃ្លាំមើលស្ថានការណ៍​កម្ពុជា​មើល​ឃើញ​ថា ការបកស្រាយរបស់ភាគីកម្ពុជានៅតែមិនទាន់ភាព​ច្បាស់លាស់​ដែលអាចធ្វើឲ្យសហរដ្ឋអាមេរិកជឿទុកចិត្តបានឡើយ ទាក់ទង​នឹង​មន្ទិល​សង្ស័យ​អំពី​ការ​អភិវឌ្ឍមូលដ្ឋាន​ទ័ព​ជើងទឹក​រាម។ ការលើកឡើង​បែបនេះ​ គឺក្រោយ​ពេលរដ្ឋមន្ត្រីការពារជាតិ​កម្ពុជា លោក ទៀ បាញ់ បានបញ្ជាក់ប្រាប់ប្រមុខការពារជាតិសហរដ្ឋអាមេរិក កុំឲ្យបន្តព្រួយបារម្ភ​អំពី​បញ្ហាសង្ស័យពីវត្តមានកងទ័ពរំដោះប្រជាជនចិននៅ​កំពង់ផែកងទ័ពជើងទឹករាម។ អាន​ព័ត៌មាន​ពិស្តារ ...

. រដ្ឋាភិបាល​កម្ពុជានិង​ចិនបង្កើន​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​វិស័យ​កងទ័ពស្របពេល​អាមេរិក​នៅ​តែ​បន្តសង្ស័យ​អំពី​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា

ក្រុមអ្នក​ឃ្លាំមើល លើកឡើងថា រដ្ឋមន្រ្តីការពារ​ជាតិ​ចិន​លោក វ៉ៃ ហ្វេង ហេ (Wei Feng He) មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កំពុង​ពង្រីក​ឥទ្ធិពល​ខ្លួនមក​លើ​កម្ពុជា​កាន់​តែខ្លាំង​ឡើង។ លោក វ៉ៃ ហ្វេង ហេ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន សែន កូនប្រុសច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ក្នុងក្របខណ្ឌ​ពង្រឹង​វិស័យ​កងទ័ព​នៃ​ប្រទេស​ទាំងពីរស្របពេល​អាមេរិក​នៅតែ​បន្តសង្ស័យ​អំពី​ការ​សាងសង់​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា។ អានព័ត៌មានពិស្តារ ...

៧. តើកម្ពុជាអាចរក្សាឯករាជ្យ ក្នុងវិស័យការពារជាតិរបស់ខ្លួន ពីចិន និងវៀតណាម បាន ឬទេ?

វេទិកា​អ្នកស្ដាប់​វិទ្យុអាស៊ីសេរី នៅ​យប់​ថ្ងៃទី២២ ខែ​វិច្ឆិកា ជជែក​អំពី៖ តើកម្ពុជាអាចរក្សាឯករាជ្យ ក្នុងវិស័យការពារជាតិរបស់ខ្លួន ពីចិន និងវៀតណាម បាន ឬទេ? ទស្សនាវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី...

. លោក ស ខេង ឱ្យ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​បង្កើន​ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ណែនាំ​ដល់​មន្ត្រី​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​បង្កើន​ការទប់ស្កាត់​នៃ​ឧក្រិដ្ឋកម្ម​ជួញដូរ​មន​ស្ស​ដែល​កំពុង​កើតឡើង​កាន់តែ​ច្រើន​ស្ថិតនៅ​តំបន់​ថ្មដា ខេត្ត​ពោធិ៍សាត់​។ ទោះបីជា​យ៉ាងណា មន្ត្រី​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​អះអាង​ថា នៅ​តំបន់​ថ្មដា​មិន​មាន​ករណី​ជួញដូរ​មនុស្ស និង​ការ​បង្ខាំង​មនុស្ស​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា អាជ្ញាធរ និង​រដ្ឋាភិបាល​ហាក់​គ្មាន​ឆន្ទៈ​ក្នុង​ការ​លុបបំបាត់​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នៅឡើយ។ អានព័ត៌មានពិស្តារ...

៩. ប្រតិកម្មរបស់​សកម្មជន​បរិស្ថាន​ទៅ​នឹង​រដ្ឋាភិបាល​កម្ពុជា​ដែល​ទាមទារ​ឱ្យ​អាមេរិក​ដោះលែង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​រឿង​ជួញដូរ​សត្វស្វា

សកម្មជន​បរិស្ថាន រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា ការស្នើសុំ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដោះលែង​មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម​ជុំវិញ​ករណី​ជួញដូរ​សត្វស្វា​ក្តាម​ខុស​ច្បាប់​ គឺជារឿងគួរ​ឱ្យ​អាម៉ាស់​សម្រាប់​កម្ពុជា។ ពួកគាត់ថា រដ្ឋាភិបាល​កម្ពុជា​គួរ​សហការ​ជាមួយ​អាមេរិក ដំណើរការ​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ដើម្បី​រក​ការ​ពិត ប្រសើរ​ជាង​ប្រកែក មិន​ទទួល​ស្គាល់​កំហុស។ អ្នកសិក្សា​ផ្នែក​ច្បាប់​យល់​ថា ក្រសួង​កសិកម្ម​គួរស្វែង​រក​ភស្តុតាង​បញ្ជាក់ថា មន្ត្រីរបស់ខ្លួន​គ្មាន​កំហុស និង​សហការ​ជាមួយ​តុលាការ​អាមេរិក​ទៅតាម​ផ្លូវ​ច្បាប់។ អានព័ត៌មានពិស្តារ ...

១០. ការ​រឹតត្បិត​លំហ​សេរីភាព​នយោបាយ ភាព​មិន​ប្រក្រតី និង​ការ​ធ្វើទុក្ខបុកម្នេញ​សកម្មជន​គណបក្ស​ប្រឆាំង បន្ត​កើត​មាន​ឡើង​នៅ​មុន​ការ​បោះឆ្នោត ក្នុង​ពេល​បោះឆ្នោត និង​ក្រោយ​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​/​សង្កាត់​អាណត្តិ​ទី​ប្រាំ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២២។ អានព័ត៌មានពិស្តារ ...

១១ . តុលាការ​លើក​ពេល​កាត់ក្ដី​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក

ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី ភ្នំពេញ លោក ឃុន សូណា សម្រេច​លើក​ពេល​សវនាការ​ជំនុំជម្រះ​ក្ដី សំណុំរឿង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ទៅ​ពេល​ក្រោយ ព្រោះ​អវត្តមាន​មេធាវី​ការពារ​ក្ដី។ តុលាការ​ក៏​មិន​ទាន់​កំណត់​ថ្ងៃ​ជាក់លាក់​សម្រាប់​ការ​កាត់ក្ដី​សំណុំរឿង «ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» នេះ​នៅ​ឡើយ​ដែរ។ អានព័ត៌មានពិស្តារ ...

១២ . គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋអាមេរិក​ជំរុញ​ឱ្យ​ឈប់​ធ្វើទុក្ខបុក​ម្នេញ​សិទ្ធិ​សាសនា​ខ្មែរ​ក្រោម

សហព័ន្ធខ្មែរ​កម្ពុជាក្រោម​និង​ពលរដ្ឋខ្មែរ​ក្រោម​ស្វាគមន៍​ស្ថាប័ន​ការពារសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​សហរដ្ឋអាមេរិក ដែលបាន​ស្នើឲ្យ​រដ្ឋាភិបាលលោកប្រធានាធិបតី (Joe Biden) ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ឲ្យបញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​សេរីភាព​សាសនា​របស់​ជនជាតិ​ដើម​ខ្មែរ​ក្រោម។ សំណើនេះ​ធ្វើឡើង​ដោយ​សារ​តែអាជ្ញាធរ​វៀតណាម​កំពុង​ស្វែង​រក​គ្រប់​វិធី​ ដើម្បី​វាយកម្ទេច សាលា​ឆទាន​របស់​ពលរដ្ឋក្រោម​ ដែល​បាន​កសាង​ដើម្បី ប្រតិបត្តិ​ព្រះពុទ្ធសាសនា ​និង​បង្រៀន​អក្សរ​ខ្មែរ។ អានព័ត៌មានពិស្តារ ...

១៣ . ការវាយតម្លៃផល​ប៉ះពាល់​សេដ្ឋកិច្ច​និង​សង្គម​ដោយ​សារ​ជំងឺកូវីដ១៩និងសង្គ្រាម​នៅ​អ៊ុយក្រែន

កម្ពុជា​នៅតែ​បន្ត​រងផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​និង​សង្គមនៅ​ឆ្នាំ២០២២នេះដោយ​សារការ​រាតត្បាត​នៃជំងឺ​កូវីដ១៩និងសង្គ្រាម​នៅប្រទេស​អ៊ុយក្រែន(Ukraine)។

របាយការណ៍​វាយ​តម្លៃផល​ប៉ះពាល់​នេះធ្វើឡើងដោយផ្អែក​លើ​ទិន្នន័យ​សេដ្ឋកិច្ច​ និង​ផលប៉ះពាល់​មួយ​ចំនួនដោយសារ​ការ​ឡើងថ្លៃនៃតម្លៃប្រេង​ឥន្ធនៈម្ហូ​បអាហារ​និង​ជីរកសិកម្ម ជាដើម។ បញ្ហាទាំងនេះ​បណ្តាលឲ្យកំណើន​សេដ្ឋកិច្ចកម្ពុជា​ធ្លាក់ចុះរងផលប៉ះពាល់​លើតម្រូវការ​នាំ​ផលិតផល​ចេញ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍និង​ការ​វិនិយោគ​លើ​ផ្នែក​សំណង់​ជាដើម។ អានព័ត៌មានពិស្តារ...

១៤ . តុលាការ​ខេត្តកណ្ដាល​សម្រេច​ឱ្យ​ពលរដ្ឋ​នៅខេត្តកណ្ដាល៩នាក់រួចខ្លួន​ពី​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន OCIC

តុលាការខេត្តកណ្ដាល​សម្រេចឱ្យ​ពលរដ្ឋ​នៅខេត្តកណ្ដាល​៩​នាក់រួចខ្លួន​ពី​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​វិវាទដីធ្លីជាមួយ​ក្រុមហ៊ុនOCICរបស់​ឧកញ៉ា ពុង ឃាវសែ។ អ្នកនាំពាក្យ​តុលាការ​ខេត្តកណ្ដាល លោក សូ សារិន ប្រាប់សារព័ត៌មាន​ក្នុង​ស្រុក​ថាតុលាការបាន​ប្រកាស​សាលក្រម​កាលពីថ្ងៃទី២២ ខែវិច្ឆិកា ដោយឱ្យអ្នក​ទាំង​៩​បាន​មាន​សេរីភាព​ពីការចោទ​ប្រកាន់។ ពលរដ្ឋទាំង​៩នាក់ត្រូវចោទ​ប្រកាន់​ពីបទ "ហិង្សាដោយចេតនា​មាន​ស្ថាន​ទម្ងន់ទោស" "ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍" និងបទ"ប្រឆាំងនឹង​អ្នក​រាជការ​សាធារណៈមាន​ស្ថាន​ទម្ងន់ទោស"។ ពួកគេស្ថិត​ក្នុងចំណោម​ពលរដ្ឋ៣០នាក់ដែលត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅពេល​ដែល​ពួកគេនិង​ប្រជាពលរដ្ឋដែល​ជា​ម្ចាស់ដីបានប៉ះទង្គិចគ្នា​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធក្នុងការ​តវ៉ា​ឱ្យ​ក្រុមហ៊ុនOCICផ្ដល់សំណង​សមរម្យ​ដល់​ពលរដ្ឋដែលរង​ផលប៉ះពាល់​ពី​គម្រោង​កសាង​ព្រលានយន្ដហោះថ្មីស្ថិតនៅក្នុងខេត្តកណ្តាល។

១៥ . សង្គម​ស៊ីវិល និង​បក្ស​ភ្លើងទៀន​ស្នើ​រដ្ឋសភា​ជជែក​ស៊ីជម្រៅ​លើ​ខ្ទង់ចំណាយ​ថវិកាជាតិ​ដល់​សាធារណជន

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ភ្លើងទៀន​ជំរុញ​ដល់​រដ្ឋសភា​យក​សេចក្តី​ព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២៣ ទៅ​ជជែក​ជាមួយ​ភាគី​ពាក់ព័ន្ធ​ឱ្យ​បាន​ស៊ីជម្រៅ ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​បំបាត់​អំពើពុករលួយ​នៅ​តាម​ស្ថាប័នរដ្ឋ​។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​សម្រេច​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​នោះ​ទៅ​ពិភាក្សា និង​អនុម័ត​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ឆាប់ៗ​នេះ ដោយ​មិន​ឆ្លងកាត់​ការពិគ្រោះ​យោបល់​ពី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ។ អានព័ត៌មានពិស្តារ ...

១៦ . សមត្ថកិច្ច​បញ្ជូន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

សមត្ថកិច្ច​ក្រុងភ្នំពេញ​បាន​បញ្ជូន​កញ្ញា ឈឹម ស៊ីថរ ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ឱ្យ​ចៅក្រម​សាកសួរ ទាក់ទង​ការ​ចោទ​ប្រកាន់​ថា មេដឹកនាំ​សហជីព​រូប​នេះ​គេចវេស​ការ​ត្រួតពិនិត្យ​របស់​តុលាការ។ អានព័ត៌មានពិស្តារ ...

១៧ . ក្រុម​គ្រួសារ​កុមារ​ទាំង​១១​នាក់ ដែល​ស្លាប់​ដោយសារ​លិច​ទូកដ ទទួល​សំណង ១២​លាន​រៀល ក្នុង​មួយ​គ្រួសារ​ពី​ម្ចាស់​ទូកដ

ក្រុម​គ្រួសារ​កុមារ​ដែល​បាន​ស្លាប់​ដោយសារ​លិច​ទូកដ​ទាំង ១១​នាក់ ព្រម​ទទួល​យក​សំណង​១២​លាន​រៀល ឬ​ប្រមាណ​ជា ៣​ពាន់​ដុល្លារ ក្នុង​មួយ​គ្រួសារ ពី​ម្ចាស់​ទូកដ​ហើយ ដើម្បី​បញ្ចប់រឿង​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា រដ្ឋាភិបាល​គួរ​មាន​សំណង​ជំងឺ​ចិត្ត​បន្ថែម​ពីលើ ម្ចាស់​ទូកដ ទៅដល់​ក្រុម​គ្រួសារ​កុមារ​រងគ្រោះ ដើម្បី​បង្ហាញ​ពី​ទំនួល​ខុសត្រូវ។ អានព័ត៌មានពិស្តារ ...

១៨ . សាច់ញាតិ​មិន​ទទួលយក​លទ្ធផល​ស៊ើបអង្កេត​ចុងក្រោយ​ករណី​ស្លាប់​លោក ពេជ្រ ធារ៉េត

សាច់ញាតិ​របស់​បុរស​ម្នាក់​ដែល​ស្លាប់​ពេល​ប៉ូលិស​ស្រុក​សង្កែ​ឃុំខ្លួន បដិសេធ​លទ្ធផល​ស៊ើបអង្កេត​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ទារុណកម្ម​ដែល​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​។ មន្ត្រី​សិទ្ធិមនុស្ស​សោកស្ដាយ​ដែល​អាជ្ញាធរ​ថ្នាក់​ជាតិ​ចេញ​លទ្ធផល​ស្រាវជ្រាវ ដែល​គ្មាន​យុត្តិធម៌​សម្រាប់​គ្រួសារ​ជនរងគ្រោះ​បែប​នេះ។ អានព័ត៌មានពិស្តារ ...

១៩ . អាជ្ញាធរ​ក្រុង​ភ្នំពេញ​រងការ​ចោទ​ថា រើសអើង​និន្នាការ​នយោបាយ​មិន​ផ្តល់​ប័ណ្ណក្រីក្រជូន​សកម្មជន​​បក្សប្រឆាំង
សកម្មជន​គណបក្ស​ប្រឆាំង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ក្រុងភ្នំពេញមកពី​គណបក្ស​កាន់​អំណាចថាផ្ដល់​ប័ណ្ណក្រីក្រ​ជូន​ប្រជាពលរដ្ឋ​រើសអើងនិន្នាការ​នយោបាយ។ សកម្មជន​គណបក្ស​ភ្លើងទៀនបន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហានេះនិងបញ្ឈប់ការរើសអើង​និន្នាការ​នយោបាយ​ធ្វើបាប​ពលរដ្ឋស្លូតត្រង់។ អានព័ត៌មានពិស្តារ ...

២០. កសិករ​នៅខេត្តបាត់ដំបង​និង​បន្ទាយមានជ័យ​នៅ​តែ​ត្អូញត្អែរពី​បញ្ហា​តម្លៃស្រូវ​ចុះថោក

ពាក់ព័ន្ធនឹង​តម្លៃស្រូវ​ចុះថោក​វិញប្រជាកសិករ​នៅខេត្តបាត់ដំបងនិង​ខេត្តបន្ទាយមានជ័យអះអាង​ថាស្រូវនៅ​តែ​មាន​តម្លៃ​ថោកដោយសារ​ឈ្មួញ​និង​រោងម៉ាស៊ីន​កិន​ស្រូវ​មួយ​ចំនួន​មិន​ទិញ​តាម​តម្លៃ​ដែល​ក្រសួង​កសិកម្ម​បាន​កំណត់​ឡើយ។ អ្នកជំនាញ​កសិកម្មជំរុញឱ្យ​ក្រសួង​កំណត់​តម្លៃ​ជាក់លាក់និង​តាមដាន​ការ​ទិញ​ដូរ​របស់​ឈ្មួញចៀសវាងចេញ​តែសេចក្ដីប្រកាស​តែការ​អនុវត្ត​គ្មាន​ប្រសិទ្ធិភាព។ អានព័ត៌មានពិស្តារ ...

២១ . ពលរដ្ឋ​ប្រមាណ​ ៧៤​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ ក្រោយ​ទីប្រឹក្សា​លោក យឹម ឆៃលី ធ្វើ​របង​ដី​បិទ​ផ្លូវ
ពលរដ្ឋ​រស់នៅ​ខេត្ត​បាត់ដំបង​ប្រមាណ ៧៤​គ្រួសារ ស្នើ​អាជ្ញាធរ​ឃុំ​តា​គ្រៃ អន្តរាគមន៍​បើកផ្លូវ​ចេញចូល​ផ្ទះ ខណៈ​ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺ លោក តូ ធានទឺ បាន​ធ្វើ​របង​បិទផ្លូវ​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ចូល។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា លោក តួ ធានទឺ គួរ​បើកផ្លូវ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ចុះទៅពិនិត្យ​ជាក់ស្ដែង ដើម្បី​សម្របសម្រួល​បើកផ្លូវ​ជូន​ដល់​ពលរដ្ឋ​ឡើងវិញ។ អាន​ព័ត៌មាន​ពិស្តារ ...

២២ . អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចេញ​​របាយការណ៍​​​​បង្ហាញ​​ពី​​រដ្ឋាភិបាល​​កម្ពុជា​​ប្រើការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ១៩ ដើម្បី​រំលាយ​សហជីព

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី២១ ខែវិច្ឆិកា ដោយ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​ការ​រីក​រាលដាល​នៃ​ជំងឺកូវីដ១៩ ដើម្បី​រំលាយ​សហជីព។ អង្គការ​នេះ​អំពាវនាវ​ដល់​សហគមន៍​អឺរ៉ុប និង​អាមេរិក ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់​ ស្ដីពី ​ការងារ​ ឡើងវិញ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍ ដូចជា ​ការ​អនុគ្រោះ​ពន្ធ​ផ្សេង​ៗ ​ពី​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ។ អានព័ត៌មានពិស្តារ ...

២៣ . មន្ត្រីសង្គមស៊ីវិល និង​យុវជនទទូច​ឱ្យអាជ្ញាធរ​ស្វែងរក​យុត្តិធម៌ជូន​អតីត​សកម្មជន​បក្ស​សង្រ្គោះជាតិ លោក ស៊ិន ខុន

អង្គការ​សង្គមស៊ីវិលនិង​យុវជន​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ស្វែងរក​យុត្តិធម៌ជូនអតីត​សកម្មជន​បក្ស​សង្រ្គោះ​ជាតិ​ដែល​បាន​ស្លាប់អស់​រយៈពេល​១​ឆ្នាំខណៈដែល​ពេល​នេះ​នៅ​មិនទាន់​រក​ឃើញ​មុខ​ឃាត់​ករ​ពិតប្រាកដ​នៅ​ឡើយ។ពួកគេថា បើសិនជា​អាជ្ញាធរ​មិន​ស្រាវជ្រាវ​រក​ឃាតករ​ពិត​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ទេ​នោះកាន់តែ​បង្ហាញថា ឃាត់កម្ម​នេះ​ជា​រឿង​នយោបាយ​ជាជាង​គំនុំ​បុគ្គល។ អានព័ត៌មានពិស្តារ ...

២៤ . ពលរដ្ឋ​ប្រមាណ​៧៤​គ្រួសារ​នៅ​ខេត្តបាត់ដំបងសុំអន្តរាគមន៍​ពី​អាជ្ញាធរក្រោយ​ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ធ្វើ​របង​ដី​បិទ​ផ្លូវ

ពលរដ្ឋរស់​នៅ​ខេត្តបាត់ដំបង​ប្រមាណ​៧៤គ្រួសារស្នើអាជ្ញាធរ​ឃុំតាគ្រៃ​អន្តរាគមន៍​បើក​ផ្លូវ​ចេញ​ចូល​ផ្ទះ​ខណៈ​ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺ លោក តូ ធានទឺ បានធ្វើរបងបិទផ្លូវ​មិនអោយ​ពលរដ្ឋ​ចេញ​ចូល។មន្ត្រីសង្គមស៊ីវិលយល់​ថា លោក តួ ធានទឺ គួរបើកផ្លូវ ហើយអាជ្ញាធរ​ពាក់ព័ន្ធ​គួរចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែងដើម្បីសម្របសម្រួល​បើក​ផ្លូវ​ជូន​ដល់​ពលរដ្ឋ​ឡើងវិញ។ អានព័ត៌មានពិស្តារ ...

២៥ . សកម្មជន​បរិស្ថាន​ប្រតិកម្ម​នឹង​រដ្ឋាភិបាល​កម្ពុជា​ទាមទារ​អាមេរិក​ឱ្យ​ដោះ​លែង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម ដែល​ជួញ​ដូរ​សត្វ​ស្វា

សកម្មជន​បរិស្ថាន​រិះគន់​រដ្ឋាភិបាល លោក ហ៊ុន សែន ថា ការ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដោះ​លែង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​ជុំវិញ​ករណី​ជួញដូរ​ស្វា​ខុស​ច្បាប់ ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​កម្ពុជា។ ពួក​គាត់​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​សហការ​ជាមួយ​អាមេរិក​ដំណើរការ​នីតិវិធី​តាម​ផ្លូវច្បាប់ ដើម្បី​រក​ការ​ពិត ប្រសើរ​ជាង​ប្រកែក​មិន​ទទួល​ស្គាល់​កំហុស។ អានព័ត៌មានពិស្តារ ...

២៦ . គណៈកម្មការ​ទទួល​បន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋអាមេរិក (USCIRF) ជំរុញ​ឲ្យ​អាមេរិក​អន្តរាគមន៍​វៀតណាម​បញ្ឈប់​ការ​ធ្វើទុក្ខ​បុកម្នេញ​សិទ្ធិសាសនា​ខ្មែរ​ក្រោម

សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​និង​ពលរដ្ឋខ្មែរក្រោម​ស្វាគមន៍ស្ថាប័ន​ការពារ​សិទ្ធិសេរីភាព​ផ្នែកសាសនា​របស់​សហរដ្ឋ​អាមេរិកដែលបាន​ស្នើឲ្យ​រដ្ឋាភិបាលលោក​ប្រធានាធិបតី (Joe Biden) អន្តរាគមន៍​ទៅរដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ឲ្យបញ្ឈប់ការ​ធ្វើទុក្ខ​បុកម្នេញ​សេរីភាព​សាសនា​របស់​ជនជាតិដើម​ខ្មែរ​ក្រោម។ សំណើនេះ​ធ្វើឡើង​ដោយ​សារតែអាជ្ញាធរវៀតណាម​កំពុងស្វែងរក​គ្រប់វិធី​ដើម្បី​វាយកំទេច​សាលាឆទាន​របស់​ពលរដ្ឋក្រោមដែលបានកសាង​ដើម្បីប្រតិបត្តិ​ព្រះពុទ្ធសាសនា​និង​បង្រៀន​អក្សរខ្មែរ។ អានព័ត៌មានពិស្តារ ...

២៧ . សង្គម​ស៊ីវិលជាង ១០០ ស្នើឱ្យរដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​តាម​ប្រព័ន្ធតុលាការ

អង្គការសង្គមស៊ីវិល​ជិត​១៤០ ស្ថាប័ន (១៣៧) នៅថ្ងៃទី ២៣ វិច្ឆិកា បានចេញ​សេចក្តីថ្លែងការណ៍​រួម​មួយបង្ហាញ​ពី​ភាព​អយុត្តិធម៌ក្រោយពី​តុលាការ​កំពូល​ផ្តន្ទាទោស​មន្ត្រី​ការពារសិទ្ធិ​មនុស្ស ៥រូប ឱ្យជាប់ពន្ធធនា​គារ ៥ឆ្នាំ។ ក្រុមអង្គការទាំងនោះ ចាត់ទុកសេចក្តី​សម្រេច​នេះឆ្លុះ​បញ្ចាំង​ពី​ភាព​ទន់ខ្សោយ​នៃប្រព័ន្ធយុត្តិធម៌នៅ​កម្ពុជាដោយធ្វើទុក្ខ​បុកម្នេញ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​តាម​រយៈប្រព័ន្ធ​តុលាការ។ អាន​ព័ត៌មាន​ពិស្តារ ...

២៨ . ស្ថានភាព​សេរីភាព​ខាងការ​បញ្ចេញមតិ​នៅ​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) រកឃើញថា ស្ថានភាពសេរីភាព​ខាង​ការ​បញ្ចេញមតិ​នៅ​កម្ពុជា​នៅតែ​បន្ត​ធ្លាក់​ចុះដោយក្នុងនោះ​ទាំង​ពលរដ្ឋអ្នក​សារព័ត៌មាននិង​អ្នក​ការពារសិទ្ធិមនុស្ស​នៅតែរងការបំភិតបំភ័យការយាយី​តាម​ប្រព័ន្ធតុលាការនិង​ប្រឈម​បរិយាកាស​គ្រោះថ្នាក់ក្នុងពេល​ពួកគេ​អនុវត្តសិទ្ធិជា​មូលដ្ឋាននិង​បំពេញកា​រងារ​ការពារសិទ្ធិមនុស្ស។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លើ​កឡើងដូច្នោះ ក្នុងរបាយការណ៍កម្រាស់ជិត៦០ទំព័រ (៥៩) ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា។ របាយការណ៍នេះជា​លទ្ធផល​នៃការ​តាមដាន​ស្ថានភាព​សិទ្ធិសេរីភាព​ខាង​ការ​បញ្ចេញមតិ​នៅកម្ពុជា​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២២។

២៩ . លោក ស ខេង អះអាង​ថាអង្គការឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​នៅ​លើ​ពិភពលោក​បានសម្រេច​ទទួល​ពិនិត្យរបាយការណ៍​របស់​រដ្ឋាភិបាលកម្ពុជា

អ្នកជំនាញ លើក​ឡើង​ថាដើម្បីកម្ពុជា​អាច​ចាក​ចេញ​ពី​បញ្ជី​ប្រផេះនៃក្រុម​ប្រទេស​លាងលុយ​កខ្វក់លុះ​ត្រា​រដ្ឋាភិបាលបង្កើតច្បាប់ និងបង្កើនការងារលើការសម្អាតសាច់ប្រាក់ និងគោរពសិទ្ធិមនុស្ស។ ក្រុមអ្នកឃ្លាំមើលលើកឡើងដូច្នេះ ក្រោយពេលរដ្ឋមន្​​​​​​​​​​​​​​​​ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង អះអាងថា អង្គការឃ្លាំមើល​អំពើលាងលុយក​ខ្វក់នៅលើ​ពិភពលោក​បានសម្រេច​ទទួល​ពិនិត្យ​របាយការណ៍​របស់រដ្ឋាភិបាលកម្ពុជាស្ដីពី​កិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងទប់​ស្កាត់ការចរាចរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណ៍លុយ​កខ្វក់​នៅ​កម្ពុជា។ អានព័ត៌មានពិស្តារ...

៣០ . សកម្មជន​បរិស្ថាន​ថា បទល្មើស​ជួញដូរ​ស្វា​ព្រៃ​ទ្រង់ទ្រាយ​ធំ​ទៅ​ក្រៅប្រទេស​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​កម្ពុជា

ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ យូអិន ខមថ្រេដ (UN Comtrade) បង្ហាញថា សត្វ​ស្វា​រាប់​ម៉ឺន​ក្បាល ត្រូវ​បាន​នាំ​ចេញ​ពី​កម្ពុជា ដោយ​មិន​បាន​រាយការណ៍​ចុះ​ក្នុង​បញ្ជី នៅ​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។ សកម្មជន​បរិស្ថាន​សង្ស័យ​លើ​ករណី​នាំចេញ​សត្វ​ស្វា​នេះ ថា ជា​ករណី​ខុសច្បាប់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ព្រៃឈើ រដ្ឋការ​គយ និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។ អានព័ត៌មានពិស្តារ ...

៣១ . កសិករ​រិះគន់​ថា វិធានការ​របស់​ក្រសួង​កសិកម្ម​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ធ្លាក់ចុះ

ប្រជាកសិករ​នៅ​ខេត្តបាត់ដំបង រិះគន់ថា វិធានការ​របស់​អាជ្ញាធរ នៅ​មិនទាន់​ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ចុះថោក​នៅឡើយ​។ ការរិះគន់​នេះ ដោយសារ ពួកគាត់​នៅតែ​លក់​ស្រូវ​បាន​តម្លៃ​ទាប​ដដែល​មិន​ដូច​ការប្រកាស​កំណត់​តម្លៃ​របស់​ក្រសួងកសិកម្ម​នោះ​ឡើយ។ អ្នកជំនាញ​កសិកម្ម​ថា រដ្ឋាភិបាល​គួរ​មាន​យន្ត​ការ​ជួយ​កសិករ​ដោយ​សម្រួល​ថ្លៃដើម​ក្នុង​ការផលិត និង​រក​ទីផ្សារ​ឱ្យ​បាន​ទូលំទូលាយ​នៅពេល​ប្រមូល​ផល។ អានព័ត៌មានពិស្តារ ...

៣២ . កសិករ​ចិញ្ចឹម​ជ្រូក​នៅខេត្តមួយចំនួន រិះគន់​រដ្ឋាភិបាលថា អសមត្ថភាព​ទប់ស្កាត់​ការ​នាំចូល​សាច់​ជ្រូកកក ដែល​ប៉ះដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក
កសិករ​ចិញ្ចឹម​ជ្រូក​នៅខេត្តមួយ​ចំនួនរិះគន់​រដ្ឋាភិបាល​ថាអសមត្ថភាពទប់ស្កាត់​ការនាំ​ចូល​សាច់ជ្រូក​កកដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក។ការរិះគន់​នេះបន្ទាប់ពី​តម្លៃជ្រូក​រស់​បន្តចុះថោកនិង​លក់​មិន​បាន​ប្រាក់​ចំណេញ​ដោះស្រាយ​ជីវភាព​គ្រួសារ។ អ្នក​ឯកទេស​ចិញ្ចឹម​សត្វ​កម្ពុជាយល់​ឃើញ​ថា រដ្ឋាភិបាល និង​ក្រសួងពាក់ព័ន្ធគួរទប់ស្កាត់​ការនាំចូល​សាច់ជ្រូកកក​ (ក្លាសេ) ឬដំឡើងតម្លៃ​ពន្ធនាំចូល​សាច់ជ្រូកពីប្រទេសជិត​ខាង​ហើយ​ជួយ​រកទីផ្សារ​លក់​ជ្រូកនិង​ផ្សព្វផ្សាយវិធីសាស្ត្រ​កែច្នៃសាច់ជ្រូក​ដល់​ពលរដ្ឋ។ អានព័ត៌មានពិស្តារ ...

៣៣. សកម្មជន​បរិស្ថាន​ថា បទល្មើស​ជួញដូរ​ស្វា​ព្រៃ​ទ្រង់ទ្រាយ​ធំ​ទៅ​ក្រៅប្រទេស​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​កម្ពុជា

ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ យូអិន ខមថ្រេដ (UN Comtrade) បង្ហាញថា សត្វ​ស្វា​រាប់​ម៉ឺន​ក្បាល ត្រូវ​បាន​នាំ​ចេញ​ពី​កម្ពុជា ដោយ​មិន​បាន​រាយការណ៍​ចុះ​ក្នុង​បញ្ជី នៅ​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។ សកម្មជន​បរិស្ថាន​សង្ស័យ​លើ​ករណី​នាំចេញ​សត្វ​ស្វា​នេះ ថា ជា​ករណី​ខុសច្បាប់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ព្រៃឈើ រដ្ឋការ​គយ និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។ អានព័ត៌មានពិស្តារ ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។