ព័ត៌មាន​សំខាន់ៗ​ចំនួន ២៥ ដែល​លោក​អ្នកនាង​គួរអាន​នៅ​ថ្ងៃចុង​សប្តាហ៍​នេះ

. សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិសេរីភាព

បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន យុវជន និង​ប្រជា​សហគមន៍​មក​ពី​តាម​បណ្ដា​ខេត្ត​នានា សរុប​ជិត១ពាន់ ៥រយនាក់ (១.៥០០នាក់) បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ថ្ងៃ​ទី១០ ធ្នូ នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន ស្នើ​សុំ​ឲ្យ រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការ​គំរាម​កំហែង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និង​វប្បធម៌។ អានព័ត៌មានពិស្តារ ...

. អាជ្ញាធរ​វៀតណាម​រារាំង​ពលរដ្ឋ​ខ្មែរ​ក្រោម​មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ

អាជ្ញាធរ​វៀតណាម​ជាង១០នាក់ រារាំង​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ដែល​វៀតណាម​ហៅថា ស្រុក​ត្រាគូ (Tra Cu) ខេត្ត​ត្រាវិញ (Tra Vinh) មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី៧៥ឆ្នាំ។ ខ្មែរ​ក្រោមចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម ថាជា​ការ​បំបិទ​សិទ្ធិ​របស់​ពួកគាត់។ អានព័ត៌មានពិស្តារ ...

. សកម្មជន​បរិស្ថាន​រិះគន់លោក ហ៊ុន សែន ថា​ផ្តល់​អាទិភាព​អភិវឌ្ឍ​តំបន់ឆ្នេរ​ព្រះសីហនុ​សម្រាប់​ប្រយោជន៍​តែ​ជនជាតិចិន និង​ក្រុមឈ្មួយ​អ្នកមាន​អំណាច​តែប៉ុណ្ណោះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រដ្ឋាភិបាល​បាន​កំណត់​តំបន់ឆ្នេរសមុទ្រ​ខេត្តព្រះសីហនុ​ជាគោលដៅ​អភិវឌ្ឍសេដ្ឋកិច្ច​ទី២ ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​ពហុបំណង។ សកម្មជន​ការពារ​បរិស្ថាន និង​អ្នកតាមដាន​ការអភិវឌ្ឍសង្គម ព្រួយបារម្ភ​ថា គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរសមុទ្រ​នៅ​ព្រះសីហនុ​នេះ នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​សមុទ្រ។ អានព័ត៌មានពិស្តារ ...

. អាជ្ញាធរ​វៀតណាម​ឃាត់ខ្លួន​យុវជន​ខ្មែរ​ក្រោម​២នាក់ បន្ទាប់​ពី​ពួកគេ វិល​ត្រលប់​ពី​កម្ពុជា​វិញ

អាជ្ញាធរ​វៀតណាមឃាត់ខ្លួន​សកម្មជន​ខ្មែរ​ក្រោម​២នាក់ និង​ដកហូត​លិខិត​ឆ្លងដែន​របស់​ពួកគាត់ នៅ​ព្រំដែន​អន្តរជាតិ​ស្រុក​ក្របៅ ខេត្ត​មាត់ជ្រូក ដែល​វៀតណាម​ហៅថា ស្រុក​ទិញបៀន(Tinh Bien) និង​ខេត្ត​អានយ៉ាង (An Giang) ក្រោយ​ពី​ពួកគាត់ វិល​ត្រឡប់​ពី​ប្រទេស​កម្ពុជា ចូល​ទៅ​ស្រុក​កំណើត​នៅ​កម្ពុជាក្រោម​វិញ។ មូលហេតុ​ដែល​វៀតណាម​រឹបអូស​យក​លិខិត​ឆ្លងដែន ដោយសារ​សមត្ថកិច្ច​វៀតណាម ចោទប្រកាន់​យុវជន​ទាំង២នាក់​ថា ធ្វើខុស​នឹង​បម្រាម​របស់​រដ្ឋាភិបាល​វៀតណាម ដែល​ហាម​មិន​ឲ្យ​ផ្ដល់​ព័ត៌មាន ឬ​ទាក់ទង​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​នៅ​ក្រៅ​ប្រទេស។ អានព័ត៌មានពិស្តារ ...

. ក្រសួង​អប់រំ​ចុះស្រាវស្រាវ​ករណី​សង្ស័យ​ថា​ ប្រធាន​មន្ទីរអប់រំ​ខេត្តត្បូងឃ្មុំ​ជាប់​ពាក់​ព័ន្ធ​ការ​ប្រព្រឹត្ត​អំពើរលួយ

ក្រសួងអប់រំ យុវជន និង​កីឡាបង្កើត​ក្រុម​អធិការកិច្ច​មួយចុះស្រាវជ្រាវ​ជុំវិញ​ករណី​ប្រធាន​មន្ទីរ​អប់រំ​ខេត្តត្បូងឃ្មុំ​ម្នាក់​សង្ស័យ​ថា ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើរលួយ​កន្លងមក។ ការស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពី​មន្រ្តីអប់រំ​ខេត្តត្បូងឃ្មុំ​ជាច្រើននាក់​កាលពីពេលថ្មីៗ​នេះចោទ​ប្រកាន់​ថា ប្រធាន​មន្ទីរ​ខេត្ត​នេះ គឺលោក អ៊ីន ពៅសម្បត្តិ ដឹកនាំ​អង្គភាព​គ្មាន​តម្លាភាព ជាពិសេស​បាន​កេងប្រវ័ញ្ច​យក​ប្រាក់ពី​បុគ្គលិក​របស់​ខ្លួន​ក្នុង​ចំនួន​រាប់រយ​លាន​រៀល ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។ ប៉ុន្តែសង្គម​ស៊ីវិល​ជំរុញ​ក្រសួង​អប់រំ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​តម្លាភាព ដើម្បី​ទប់ស្កាត់​អំពើពុករលួយ​ក្នុង​វិស័យអប់រំ​ឱ្យ​មាន​ប្រសិទ្ធភាព។ អានព័ត៌មានពិស្តារ ...

. មន្ត្រី​សង្គម​ស៊ីវិល​ថា បំណុល​វិស័យ​ធនាគារ​នៅតែបង្ក​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស

មន្ត្រី​សង្គម​ស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្សលើកឡើង​ថា កម្ចី​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​នៅ​កម្ពុជានៅតែបង្ក​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​។ ទោះ​យ៉ាងណា មន្ត្រី​រដ្ឋាភិបាល​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្សថា វិស័យ​កម្ចី​ដែល​កំពុង​រីក​ដុះដាល​​ដូច​សព្វ​ថ្ងៃ​នេះ បាន​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ ផ្ទុយ​ទៅ​វិញ​ពលរដ្ឋដែលជា​កូន​បំណុល​មិន​បាន​បំពេញ​​​កាតព្វកិច្ច គឺ​ម្ចាស់​បំណុល​មាន​សិទ្ធិ​​រឹបអូស​ទ្រព្យ​បញ្ចាំ​​របស់​កូន​បំណុល។ អានព័ត៌មានពិស្តារ ...

.សង្គម​ស៊ីវិល​គាំទ្រ​សហភាពអឺរ៉ុប​ហាម​នាំ​ចូល​ផលិតផល​ណា បំផ្លាញ​ព្រៃឈើ

ក្រុម​អង្គការ​សង្គមស៊ីវិល​គាំទ្រ​ ចំណាត់ការ​របស់​សហភាព​អឺរ៉ុប (EU) បាន​ឯកភាព​លើ​កិច្ច​ព្រមព្រៀង​ហាមនាំចូល​ផលិតផល ដែល​ដុត​បំផ្លាញ​ព្រៃឈើ។ ពួកគាត់​រំពឹង​ថា វិធានការ​នេះ​នឹង​រួម​ចំណែក ​ទប់ស្កាត់​ការ​កាប់​រុករាន​ទន្ទ្រាន​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​ ដោយ​ក្រុម​អ្នក​មាន​អំណាច និង​ឧកញ៉ា ឃុបឃិត​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល។ អានព័ត៌មានពិស្តារ...

. រដ្ឋអាជ្ញា​អាមេរិក លាត​ត្រដាង​វីដេអូ​លោក គ្រី ម៉ះផល នាំ​យក​សត្វ​ស្វា​ក្ដាម​ព្រៃ​ឱ្យ​ក្រុមហ៊ុន Vanny Bio-Research ដើម្បី​នាំ​ចេញ

រដ្ឋអាជ្ញា​តុលាការ​សហព័ន្ធ​អាមេរិក​ប្រចាំ​តំបន់ លាតត្រដាង​វីដេអូ ដែល​ជា​ភស្តុតាង​រឹងមាំ ក្នុង​ការ​បញ្ជាក់​ថា លោក គ្រី ម៉ះផល ពិតជា​បាន​នាំ​យក​សត្វ​ស្វា​ក្ដាម ដែល​ត្រូវ​បាន​គេ​ចាប់​ពី​ព្រៃ​ទៅ​ផ្គត់​ផ្គង់​ដល់​ក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (Vanny Bio-Research) ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ អានព័ត៌មានពិស្តារ ...

. ក្រុម​ស្រ្តី​ថ្ងៃសុក្រ​ចេញ​តវ៉ា​ស្វែងរក​យុត្តិធម៌​ឱ្យ​គ្រួសារ​មុន​កិច្ចប្រជុំ​អាស៊ាន-អឺរ៉ុប​នៅ​សប្តាហ៍​ក្រោយ

ក្រុមស្រ្តីថ្ងៃ​សុក្រ​ចេញ​តវ៉ា​ដោយ​សន្តិវិធីដើម្បីស្នើ​ដល់​សហភាពអឺរ៉ុប​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យដោះលែង​សមាជិក​គ្រួសារ​ពួកគេនៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អឺរ៉ុបនៅ​សប្តាហ៍​ក្រោយ។ ទោះបីយ៉ាង​ណាមន្រ្តីជាន់ខ្ពស់​រដ្ឋាភិបាល​ថាការចាប់​និង​ឃុំ​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មកគឺជា​ការ​អនុវត្តច្បាប់។ អានព័ត៌មានពិស្តារ...

១០ . បញ្ជី​បោះឆ្នោត​អាច​កើន​ឡើង​ដល់​ជាង ៩លាន ៥សែន​នាក់

លទ្ធផល​បណ្ដោះអាសន្ន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បង្ហាញ​ថា ចំនួន​ពលរដ្ឋ​មាន​ឈ្មោះ​ទៅ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០២៣​ខាងមុខនេះ អាច​នឹង​កើន​ឡើង​ដល់​ជាង ៩លាន​៥សែន​នាក់ លើស​ពី​បញ្ជី​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លង​ទៅ ដែល​មាន​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជាង ៩លាន​២សែននាក់។ អានព័ត៌មានពិស្តារ ...

១១ . តុលាការ​ស្តាប់​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​នៃ​សំណុំរឿង​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​៣៩​នាក់

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ ព្រឹក​ថ្ងៃទី​៨ ធ្នូ បន្ត​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​សកម្មជន​និង​ថ្នាក់​ដឹកនាំ​គណបក្សប្រឆាំង ៣៩​នាក់ ដោយ​ការ​ស្ដាប់​សេចក្ដីសន្និដ្ឋាន​បញ្ចប់​លើ​អង្គសេចក្ដី។ ជាមួយ​គ្នា​នេះ​ជន​ជាប់ឃុំ​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់ និង​ដោះលែង​ពួកគេ​ឱ្យ​បាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខខណ្ឌ។ អានព័ត៌មានពិស្តារ ...

១២ . សង្គមស៊ីវិល ស្នើឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី ស្ត្រីជួបគ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​គេយក​មេដៃ​ទៅ​ផ្ដិត​ទទួល​យក​សំណង​មិន​សមស្រប
មន្ត្រីសង្គម​ស៊ីវិលជំរុញ​ឱ្យ​អាជ្ញាធរ​បើក​ការ​ស៊ើបអង្កេត​ឡើងវិញ​លើករណី​ផ្ដិតមេដៃ​ទទួល​សំណង​មិន​សមស្រប​របស់​ស្ត្រីរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍និង​អនុវត្ត​តាម​ច្បាប់លើ​ជន​បង្ក។ពួក​គាត់​ថាការ​បណ្ដោយ​ឱ្យ​ជនបង្ក​រួចខ្លួន​ដោយ​គ្រាន់​តែ​បង់ថ្លៃ​សំណង​បន្តិចបន្តួចជា​វប្បធម៌​អាក្រក់​បង្ក​ឱ្យ​មាន​អំពើពុករលួយការរំលោភ​ច្បាប់និង​មិន​ឱ្យ​តម្លៃលើ​អាយុជីវិត​ជនរងគ្រោះ។ អានព័ត៌មានពិស្តារ ...

១៣ . គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ថា​ នឹង​ចុះ​អង្កេត​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ
មន្ត្រីគណៈកម្មាធិការ​សិទ្ធិមនុស្ស​​រដ្ឋាភិបាល​ អះអាង​ថា មន្ត្រី​របស់​ខ្លួន​ នឹង​ចុះ​អង្កេត​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ ក្រោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ រក​ឃើញថា ​មាន​ករណី​អ្នក​ជាប់​ឃុំ ​ស្លាប់​នៅទីនោះជា​បន្តបន្ទាប់ និង​មានការ​រំលោភ​សិទ្ធិមនុស្ស នៅក្នុង​មណ្ឌល​នោះ។ មន្ត្រីសង្គម​ស៊ីវិល​ស្នើ​ទៅ​រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហានេះ​ឱ្យឆាប់​រហ័ស​ និង​បិទ​​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​ ដើម្បីបញ្ឈប់​ការ​រំលោភសិទ្ធិមនុស្ស​នៅទីនោះ។​ អានព័ត៌មានពិស្តារ...

១៤ . លោក ឡី សុខុន ​ប្ដេជ្ញា​បន្ត​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង ​ក្រោយ​ចេញពី​ពន្ធនាគារ

មន្ត្រី​គណបក្សភ្លើងទៀន​នៅ​ខេត្តបាត់ដំបង​ដែល​អាជ្ញាធរ​ទើប​ដោះលែង​ចេញពី​ពន្ធ​នាគារ ​នៅតែ​ប្រកាន់​ជំហរ ​និង​ឆន្ទៈ​មោះមុត ​ដើម្បី​ចូលរួម​លើកស្ទួយ​ប្រជាធិបតេយ្យ ​និង​នីតិរដ្ឋ​នៅ​កម្ពុជា។ ​មន្ត្រី​សង្គម​ស៊ីវិល ​គាំទ្រ​ការ​បន្ត​សកម្មភាព​នយោបាយ​របស់​លោក ឡី សុខុន ​និង​នៅតែ​ចាត់ទុកថា ​ការ​ឃុំ​ខ្លួន​លោក​ជា​រឿង​អយុត្តិធម៌។​ អានព័ត៌មានពិស្តារ...

១៥ . អង្គការ​លីកាដូ ចេញ​សេចក្ដី​ថ្លែងការណ៍​ ​ស្នើ​​រដ្ឋាភិបាល​បិទ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ ក្រោយ​ពី​រក​ឃើញ​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់

អង្គការ​លីកាដូ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បិទ​មណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ​របស់​រដ្ឋ បន្ទាប់​ពី​រក​ឃើញ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​នេះ​បាន​ស្លាប់​ដោយសារ​ការ​ឃុំខ្លួន​មិន​ត្រឹមត្រូវ​ជា​បន្តបន្ទាប់។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា​ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ គួរ​បិទ​មណ្ឌល​សង្គមកិច្ច​ទាំង​ឡាយ​ណា​ ដែល​រំលោភ​សិទ្ធិមនុស្ស​ ដោយ​មាន​ការ​ឃុំ​ខ្លួន​ និង​ធ្វើ​ទារុណ​កម្ម​មនុស្ស​។ អង្គ​ការ​ការពារ​សិទ្ធិមនុស្ស​នេះ​ថា រដ្ឋ​ត្រូវ​ធានា​នូវ​សិទ្ធិ​រស់​រាន​​មាន​​ជីវិត​​របស់​ពលរដ្ឋ ទោះ​ពួកគេ​មាន​មុខរបរ​អ្វី​ក៏ដោយ​។ អាន​ព័ត៌មាន​ពិស្តារ ...

១៦ . បេក្ខជន​បោះបង់​ការប្រឡង​សញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ​ដោយ​សារ​បញ្ហា​ជីវភាព

បេក្ខជន​ដែល​បោះបង់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ ឬបាក់ឌុប បណ្តាលមក​ពីគុណភាព​អប់រំ​នៅ​សាលារដ្ឋ។ មន្ត្រីសង្គមស៊ីវិល​និង​អ្នក​តាម​ដាន​បញ្ហា​សង្គម យល់​ឃើញ​ថា ​កម្សោយ​នៃ​ការ​ពង្រឹង​ប្រព័ន្ធអប់រំ និងបញ្ហាជីវភាព​គ្រូបង្រៀន ជា​កត្តារារាំង​ដល់ការ​សិក្សា​របស់​សិស្ស។ អានព័ត៌មានពិស្តារ ...

១៧ . ក្រុម​យុវជន​បន្ត​ជិះកង់​ថ្ងៃទី២​ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌​សង្គម

ថ្ងៃទី២ នៃ​យុទ្ធនាការ​ជិះកង់​ប្រវែង​ជាង ៣០០​គីឡូម៉ែត្រ​ពី​ខេត្តសៀមរាប ទៅកាន់​រាជធានី​ភ្នំពេញ​ របស់​ក្រុម​សកម្មជន​សិទ្ធិមនុស្ស បាន​ធ្វើដំណើរ​ដល់​ព្រំប្រទល់​ស្រុកស្ទោង និង​ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ហើយ នៅ​រសៀលថ្ងៃទី៧ ខែធ្នូ ក្រោមការ​ឃ្លាំមើល និង​សួរនាំពី​អាជ្ញាធរ​តាម​ដង​ផ្លូវ​ជា​ហូរហែ។ យុទ្ធនាការ​ថ្ងៃដដែល​នេះ ក្រុមយុវជន​ផ្ញើសារ​ទៅ​កាន់ រដ្ឋាភិបាល​ឱ្យ​ចាប់​អារម្មណ៍​ ជួយ​ជ្រោមជ្រែង​យុត្តិធម៌​សង្គម​ឡើង​វិញ។ អានព័ត៌មានពិស្តារ ...

១៨ . អ្នកឃ្លាំមើលថា អ្នកជំនាញ​នឹង​ចារ​ជាប្រវត្តិសាស្ត្រ​ចំពោះ​រដ្ឋាភិបាល​​លោក ហ៊ុន សែន ដែល​បណ្តែតបណ្ដោយ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​គ្រឿងញៀន

អ្នកឃ្លាំមើល រិះគន់​រដ្ឋាភិបាលលោក ហ៊ុន សែន ករណី​ជនជាតិចិន​អាច​ដឹកជញ្ជូន​សារធាតុគីមី​ផ្សំកែច្នៃ​គ្រឿងញៀន និង​បើករោងចក្រ​ផលិត​នៅ​កម្ពុជា។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ទទួលស្គាល់​ថា សមត្ថកិច្ច​នៃស្ថាប័ន​ជំនាញ​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​ក្នុងការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ដែល​ដឹកជញ្ជូន​សារធាតុគីមី​យកមក​ផលិត​គ្រឿងញៀន​នៅកម្ពុជា។ អានព័ត៌មានពិស្តារ ...

១៩ . សមាគម​​ព្រះសង្ឃ​​ខ្មែរ​​ក្រោម​ស្នើ​ឲ្យ​​អាជ្ញាធរ​​វៀតណាម​​នៅខេត្តលង់ហោរ​​អនុញ្ញាត​​ឲ្យ​​ព្រះសង្ឃ​​និង​​ពលរដ្ឋ​​ខ្មែរ​​ក្រោម​អាច​​ប្រតិបត្តិ​​ព្រះពុទ្ធសាសនា​​ដោយ​​សេរី

សមាគម​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​អាមេរិក​ខាងជើង ស្នើឲ្យ​អាជ្ញាធរ​វៀតណាម​នៅ​ខេត្តលង់ហោរ ​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​និង​ពលរដ្ឋខ្មែរ​ក្រោម អាច​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ដោយ​សេរី និង​គ្មាន​ការ​ធ្វើទុក្ខ​បុកម្នេញ។ សំណើនេះ​ធ្វើឡើង ក្រោយ​ពេល​អាជ្ញាធរ​វៀតណាម​បាន​បន្ត​រឹតត្បិត​សិទ្ធិសេរីភាព​ផ្នែក​សាសនា​របស់​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម។ ក្រសួង​ការបរទេស​អាមេរិក​នៅ​ដើម​ខែធ្នូនេះ បានដាក់​ប្រទេស​វៀតណាម ក្នុង​បញ្ជីតាមដាន​ពិសេស​នៃ​ប្រទេស​ដែល​រំលោភ​និង​អនុញ្ញាត​ឲ្យ​មានការ​រំលោភ​សិទិ្ធសេរីភាព​សាសនា។ អានព័ត៌មានពិស្តារ ...


១៩ . លោក ហេង សួរ មន្ត្រី​ចិត្ត​ឆៅ​ដ៏​មាន​ឥទ្ធិពល​ក្នុង​ក្រសួង​ការងារ

មនុស្ស​ជំនិត​ម្នាក់​របស់​លោក ហ៊ុន ម៉ាណែត កំពុង​លេច​មុខមាត់​ខ្លាំង​ទាំង​នៅ​ក្នុង​ជួរ​បក្ស និង​ក្នុង​រដ្ឋាភិបាល។ បុគ្គល​ម្នាក់​នេះ​ហ៊ាន​ធ្វើ​អ្វី​គ្រប់​បែបយ៉ាង ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន មិន​ថា​តាម​មធ្យោបាយ​ត្រជាក់ ឬ​ក្ដៅ​នោះ​ទេ។ មនុស្ស​ម្នាក់​នេះ គឺ​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ។ ធាតុ​ពិត​របស់​លោក​ត្រូវ​បាន​លាត​ត្រដាង​តាម​រយៈ​សារ​សំឡេង​មួយ​រៀបរាប់​អំពី​គម្រោង​វាយ​ធ្វើ​បាប និង​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង។

តើ​លោក ហេង សួរ មាន​ប្រវត្តិ​យ៉ាង​ដូចម្ដេច? អានព័ត៌មានពិស្តារ ...

២០ . សហភាព​អឺរ៉ុប​ផ្តល់​ប្រាក់​ជំនួយ​ថ្មី​២លានអឺរ៉ូសំរាប់​ផ្សព្វផ្សាយ​ពីការ​ចូលរួម​នយោបាយ​និងការទទួល​បាន​ព័ត៌មាន

សហភាព​អឺរ៉ុប(EU)ផ្តល់ប្រាក់​ជំនួយ​ជា​ទឹកប្រាក់២លានអឺរ៉ូ ឬ​ប្រមាណ​ជិត ២លាន ១សែនដុល្លារ​អាមេរិកសំរាប់​ផ្សព្វផ្សាយ​ពីការ​ចូលរួម​នយោបាយនិង​ការ​ទទួល​បាន​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជាខណៈ​ដែល​កម្ពុជាគ្រោង​រៀបចំការ​បោះឆ្នោត​សកលនៅ​ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​អ្នកស្រី ខារមិន ម៉ូរ៉េណូ (Carmen Moreno) នៅថ្ងៃទី៧ ខែធ្នូ បាន​ចុះ​កិច្ច​សន្យា​ថ្មី២ដែល​មាន​ទឹកប្រាក់​១លាន​អឺរ៉ូជាមួយ​អង្គការ​គាំទ្រ​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(IMS) និង​ទឹក​ប្រាក់​១​លាន​អឺរ៉ូ​ផ្សេង​ទៀតជា​មួយ​អង្គការ​ជំនួយ​ប្រជាជន​ន័រវេស(NPA) ដើម្បីគាំទ្រ​ដល់​ការ​លើក​កម្ពស់​សិទ្ធិសេរីភាព​បញ្ចេញមតិនិង​ការ​ចូលរួម​ផ្នែក​នយោបាយ។ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុបរូប​នេះ​បន្ត​ថាការ​ទទួលបាន​ព័ត៌មានសេរីភាព​នៃ​ការ​បញ្ចេញមតិនិងការ​ចូលរួម​ក្នុង​ផ្នែក​នយោបាយ​គឹមាន​សារៈសំខាន់​ណាស់សម្រាប់​សង្គម​ប្រជាធិបតេយ្យ។ អ្នកស្រីសង្ឃឹមថា គម្រោង​ទាំង​នេះនឹងរួម​ចំណែក​បង្កើន​ការ​យល់ដឹង​បន្ថែម​ទៀតក្នុង​ចំណោម​អ្នក​បោះឆ្នោតអំពី​សិទ្ធិ​និង​សេរីភាព​របស់​ពួកគេក្នុងដំណើរ​ការ​បោះឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌។

២១ . បេក្ខជន​ជាច្រើន​នាក់​មាន​បញ្ហា​សុខភាព នៅ​ថ្ងៃទី១​នៃ​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ២០២២

បេក្ខជនប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឬ​បាក់ឌុប​ជាច្រើន​នាក់​មាន​បញ្ហា​សុខភាព ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅថ្ងៃទី៥ ខែធ្នូ ដែលជាថ្ងៃ​ដំបូង​នៃការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ។ មន្ត្រីអង្គការ​សង្គមស៊ីវិល​យល់​ថា ការប្រឡង​បាក់ឌុប​នៅ​តែ​មាន​សារៈសំខាន់​ ខណៈរដ្ឋាភិបាល​មិនទាន់​អាច​កម្ចាត់​អំពើពុករលួយ​ជា​ប្រព័ន្ធ​បាន។ អាន​ព័ត៌មាន​ពិស្តារ ...

២២ . អ្នកជំនាញ​ចង់ឃើញ​រដ្ឋាភិបាល​កៀរគរ​វិនិយោគិនល្អៗ​មក​កម្ពុជា ប្រសើរ​ជាង​ទទួល​ជនជាតិចិន​មួយចំនួន​ជាប់​ទោសឧក្រិដ្ឋ

ក្រុមអ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា​ចង់ឃើញ​រដ្ឋាភិបាលលោក ហ៊ុន សែន កៀរគរ​អ្នកវិនិយោគិនល្អៗ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា ប្រសើរ​ជាង​ទទួល​ស្វាគមន៍​តែ​ចំពោះជនជាតិចិន ហើយ​ពួកគេមួយចំនួន​ថែមទាំង​ជាប់ទោស​ពី​បទឧក្រិដ្ឋ និងមានឈ្មោះ​ជា​ឧក្រិដ្ឋជន​ថែមទៀតផង។ អ្នកនាំពាក្យគណបក្សកាន់អំណាច​អះអាង​ថា កម្ពុជា​មិនមែន​ទទួល​តែ​វិនិយោគិន​ជា​ជនជាតិចិន​នោះ​ទេ គឺ​រដ្ឋាភិបាល​តែង​បើក​ទូលាយ​ឱ្យ​អ្នកវិនិយោគិន​នៃ​បណ្ដាប្រទេសនានា​ដែល​ចង់​ចូល​មក​បណ្ដាទុនវិនិយោគ​នៅ​កម្ពុជា។ អានព័ត៌មានពិស្តារ ...

២៣ . កូន​សកម្មជន​បក្សភ្លើងទៀន​ខេត្តពោធិ៍សាត់ដែល​ជាប់​ឃុំ​ជិត​១​ឆ្នាំ​ទាមទារ​ឱ្យ​ដោះលែង​ឪពុក

កូនៗ​សកម្មជន​គណបក្ស​ភ្លើងទៀន​ដែល​ជាប់ឃុំ​ជិត​១​ឆ្នាំ​នៅ​ពន្ធនាគារ​ខេត្តពោធិ៍សាត់ ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ឪពុក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ហេតុផល​នយោបាយ​ឱ្យ​មាន​សេរីភាព​ជួបជុំ​គ្រួសារ​ឡើង​វិញ។ មន្រ្តីសិទ្ធិ​មនុស្ស​យល់​ថា ការឃុំខ្លួន​មនុស្ស​ដែល​គ្មាន​កំហុស គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ក្រុមគ្រួសារ​ពួកគេ និង​សង្គម​ទាំងមូល ហើយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យបើក​លំហ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។ អាន​ព័ត៌មាន​ពិស្តារ ...

២៤ . ប្រជា​សហគមន៍​នៅ​ខេត្ត​កំពង់​ស្ពឺ​ប្រារព្ធទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំ​២០២២​

សមាគមសម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា គ្រោង​រៀបចំ​ខួប​៧៤​ឆ្នាំ នៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំ២០២២ នៅទីតាំង​ចំនួន​៨​ខេត្ត​នៅទូទាំង​ប្រទេស។ ពិធីនេះ​ធ្វើឡើង​ដើម្បីឱ្យ​មាន​វេទិកា​ពិភាក្សា​រវាង​អាជ្ញាធរ​មូលដ្ឋាន កម្មករ រួមគ្នា​ដោះស្រាយ​បញ្ហា ក្ដីកង្វល់ និង​តម្រូវការ​របស់​កសិករ កម្មករ​នៅ​តាម​សហគមន៍ ។ មន្ត្រីសង្គម​ស៊ីវិល​មើល​ឃើញ​ថា រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​លើកឡើង​ របស់​ពលរដ្ឋ​នៅតាមតំបន់​ដែលជួប​ប្រទះ​ការរំលោភ​សិទ្ធិមនុស្ស​ដោយមាន​ការ​គោរព​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ និង​កិច្ចគាំពារ​សង្គម។ អាន​ព័ត៌មាន​ពិស្តារ ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។